បុក​របង​ចែក​ផ្លូវ​ដួល​រនេល និង​ឡាន​មួយ​ទៀត​រួច រត់​គេច​ខ្លូន​បាត់

បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានបង្ករគ្រោះថ្នាក់ នៅតាមផ្លូវរួច ហើយរត់គេចខ្លូនបាត់ស្រមោល បន្សល់​ទុក​តែ​រថយន្ត នៅ​ទី​តាំង​កើត​ហេតុ។ រថយន្តនោះ ត្រូវបានមន្រ្តីនគរបាលចររាចរណ៍ នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រ៉ូស្ស៊ី ស្ទូច​យក​ទៅការិយាល័យ​ចររាចរណ៍ រាជធានីភ្នំពេញ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៦ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 16, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងរណីគ្រោះថ្នាក់ចរាចរណ៍ បង្ករការភ្ញាក់ផ្អើលនេះ មិនមានភាគីណា រងរបួសនោះទេ តែចម្លែកតែម្ចាស់​រថយន្តបង្ក បានបើកទ្វារឡាន ចេញស្របពេល ដែលមានមនុស្សជាច្រើន ចូលមកមើល ហើយបានរត់គេច​ខ្លូន បាត់ស្រមោល បន្សល់ទុករថយន្ត នៅទីតាំងកើតហេតុ ជាមួយភាគីរងគ្រោះ។

គ្រោះថ្នាក់ចររាចរណ៍ បានកើតឡើង កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ នៅតាម​បណ្តោយ​ផ្លូវ សហព័ន្ធរូស្ស៊ី ក្នុងខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ។ រថយន្តបង្ក មានម៉ាក រេងរ៉ូវើ (RONROVER) ស្លាកលេខ ភ្នំពេញ២V-៨៣៧៨ បើកបរ ដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ។ សាក្សី ដែលឃើញហេតុការណ៍នេះ បានឲ្យដឹងថា ដំបូងឡានបង្កខាងលើ បើកបរក្នុងទិសដៅ ពីកើតទៅលិច តាម​បណ្តោយផ្លូវខាងលើ លុះមកដល់កន្លែងកើតហេតុ រថយន្តក៏រ៉េចង្គូត ទៅបុករបងចែកផ្លូវ យ៉ាងពេញទំហឹង បណ្តាលឲ្យបាក់ ជាង៥កំណាត់។

សាក្សីដដែលនោះ បានបន្ថែមទៀតថា បន្ទាប់ពីបានបុក របងខណ្ឌផ្លូវទាំងនេះហើយ ឡានបង្កនៅ មិនទាន់​អស់ល្បឿន នៅឡើយទេ តែបានជ្រុល ទៅបុកឡាន លុចហ្ស៊ីស មួយគ្រឿងទៀតពណ៍ ស ស្លាកលេខ ភ្នំពេញ ២X-២៥១០ ដែលកំពុងបើកបរបញ្ច្រាស់គ្នា បណ្តាលឲ្យរថយន្ត LEXUS រងការខូចខាតផ្នែកខាងមុខ និង​ខាង​ឆ្វេងយ៉ាងដំណំ។

ភ្លាមៗនោះ មន្រ្តីនគរបាលចរចរាចរណ៍ ប្រចាំនៅទីតាំងខាងលើ បានចុះធ្វើអន្តរាគមន៍ និងរើរបងចែកផ្លូវ ដែល​បាក់ជាច្រើនកំណាត់ចេញ ដើម្បីបញ្ចៀសការកកស្ទះ។ បន្ទាប់មក មន្ត្រីមានសមត្ថកិច្ចទាំងនោះ បានស្ទូច​រថយន្ត​ទាំងពីរយកទៅ ការិយាល័យចររាចរណ៍ រាជធានីភ្នំពេញ ដើម្បីទុកធ្វើការដោះស្រាយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...