សាសា ចេញមុខបកស្រាយ តាមទូរទស្សន៍
- ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ១៤ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 16, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីហេតុការណ៍ នៃអំពើហិង្សដ៏ព្រៃផ្សៃ បង្កដោយលោកឧកញ៉ា សុខ ប៊ុន និងអង្គរក្ស តាំងពីយប់ថ្ងៃទី១ ចូលថ្ងៃទី២ ខែកក្កដានោះ អ្នកនាង ឯក សុជាតា ហៅកញ្ញា សាសា អតីតពិធីការិនីទូរទស្សន៍ បានចេញមកផ្ដល់បទសម្ភាសជាលើកដំបូង ក្នុងថ្ងៃទី១៦ ខែកក្ដដានេះ ដល់ស្ថានីយ័ទូរទស្សន៍ថ្មីមួយ ដើម្បីបកស្រាយ នូវបញ្ហាមួយចំនួន។
ប្រាក់សំណង៥លានដុល្លា?
ឆ្លើយតបនឹងការចុះផ្សាយ របស់វិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ដែលបានលើកឡើងថា កញ្ញា សាសា បានទារសំណងយកជំងឺចិត្ត ចំនួន៥លាន ហើយចែកពាក់កណ្ដាល ទៅជួយសង្គមនោះ ត្រូវបានកញ្ញាបដិសេធ ដោយបានលើកឡើងថា ការសាកសួរ របស់អ្នកកាសែតរួបនោះ មានលក្ខណៈជាការ«បន្លំ» ដើម្បីឲ្យកញ្ញាបកស្រាយប៉ុណ្ណោះ។
អតីតតារាទូរទស្សន៍រូបនេះ បានស្រង់សំដីរបស់អ្នកសារព័ត៌មានរូបនោះ មកបញ្ជាក់ថា៖ «បើឧកញ៉ា ជូនទឹកប្រាក់ដ៏លើសលប់ ដល់ទៅ៥លានដុល្លា តើកញ្ញាគិតយ៉ាងម៉េច? នាងខ្ញុំក៏បាននិយាយទៅវិញថា បើបានច្រើនអញ្ចឹង នាងខ្ញុំក៏យកទៅជួយសង្គម។ ប៉ុន្តែអានេះ គ្រាន់តែជាឧទាហរណ៍។ គាត់ (អ្នកសារព័ត៌មាន) សួរមកខ្ញុំ មិនមែនខ្ញុំទៅទារសំណងទេ។ គ្រួសាររបស់នាងខ្ញុំ បើទោះជា ១០០លុយខ្មែរ ក៏អត់ទាន់ដាក់ពាក្យបណ្ដឹង ទៅផ្នែករដ្ឋប្បវេណីដែរ។»
» សូមទស្សនា នូវបទសម្ភាសនេះ ដូចតទៅ៖