គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា កើត​ឡើង​ពី​មូលហេតុ​អ្វី?

គ្រោះថ្នាក់ចរាចរណ៍ បាននឹងកំពុងក្លាយ ជាប្រធានបទក្តៅ ដែលរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ ព្រោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បាននឹងកំពុងឆាបឆក់ យកជីវិតមនុស្សជារៀងរាល់ថ្ងៃ ព្រោះតែអ្នកដំណើរទាំងនោះ មិនគោរពច្បាប់ចរាចរណ៍។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី១៥ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 16, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រោមប្រធានបទ «រួមគ្នាជំរុញ ការពាក់មួកសុវត្តិភាព នៅកម្ពុជា» អ្នកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ នឹងដឹកជញ្ជូន បានថ្លែងថា ការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ អាចការពារបាន តាមរយៈ​រួមគ្នា​គោរពច្បាប់ចរាចរណ៍។ អ្នកស្រីបន្តថា ទន្ធឹងនឹងគោរពច្បាប់ចរាចណ៍នោះ អ្នកដំណើរទាំងអស់ ក៏ត្រូវ​រួម​គ្នាពាក់មួកសុវត្តិភាពផងដែរ។ អ្នកស្រីបញ្ជាក់ថា៖ «កាតព្វកិច្ចមិនអាចខានបាន របស់អ្នកធ្វើដំណើរ តាម​ទោចក្រយានយន្ត ត្រីចក្រយានយន្ត មិនត្រូវបើកបរលើសល្បឿនកំណត់ មិនត្រូវបើកបរក្រោមឥទ្ធិពល នៃ​គ្រឿង​ស្រវឹង បើកវ៉ា ឬជែងដោយប្រថុយប្រថាន។»

សូមទស្សនាការបកស្រាយទាំងស្រុង៖

អ្នកស្រី មើរ៉ាម ស៊ីឌីក នាយិការប្រតិបត្តិអង្គការមូលនិធិ បង្ហាររបួសអាស៊ី បានលើកលើងថា ប្រព័ន្ធផ្សព្វផ្សាយ ជាភ្នាក់ងារជំរុញឲ្យមានការប្រែប្រួល និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ យ៉ាងសំខាន់។ អ្នកស្រីបន្តថា នៅ​ដើមឆ្នាំ២០១៤ ជាង៩១% នៃអ្នកបើកបរមិនបានគោរពច្បាប់ចរាចរណ៍ និងក៏មិនបានពាក់មួកសុវត្តិភាព ដើម្បី​ការពារនោះដែរ ទាំងនោះជាភាពទន់ខ្សោយ នៃមន្រ្តីអនុវត្តច្បាប់ និងអ្នកបើកបរមិនគោរពច្បាប់។ ក្នុងខែ​មេសា ឆ្នាំ២០១៥ នេះអ្នកស្រីសង្កេតឃើញថា មាន៦៨% អត្រានៃអ្នកពាក់មួកសុវត្ថិភាព បានកើនឡើង។ អ្នកស្រី​បាន​ដាក់ចំណាប់អារម្មណ៍លើកុមារថា កុមារក្នុងដំណើរដោយ ទោចក្រយានយន្ត សង្ឃឹមថា នឹងមានមួក​សុវត្តិភាព ពាក់បានគ្រប់ៗគ្នា។ អ្នកស្រីបានថ្លែងឡើងថា៖ «ខ្ញុំទន្ទឹងរង់ចាំមើល ពេលដែលខ្ញុំមកដល់រាជធានី​ភ្នំពេញ នា​ពេលក្រោយ ហើយជិះតាក់ស៊ីពីព្រលានយន្តហោះ ពេលនោះខ្ញុំនឹងបានឃើញកុមារ ជិះនៅលើម៉ូតូទាំងអស់ មានពាក់មួកសុវត្តិភាព»។

សូមទស្សនាការបកស្រាយទាំងស្រុង៖

លោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានលើកឡើងថា ច្បាប់ចរាចរណ៍ផ្លូវគោក នឹងចាប់ផ្តើមពង្រឹងការអនុវត្ត ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦។ លោកបន្តថា គ្រប់​អ្នក​បើកបរទាំងអស់ ត្រូវតែចាប់បង្ខំឲ្យអនុវត្តទាំងអស់គ្នា ជាពិសេសអ្នកដំណើរ ត្រូវមានពាក់មួកសុវត្តិភាព អ្នក​បើក​បរ ទាំងអ្នករួមដំណើរ។ លោកថា ការធ្វើដូច្នេះ ទើបអាចកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ ប្រកបដោយ​ប្រសិទ្ធិភាពបាន។ លោកបញ្ជាក់ទៀតថា ក្រុមការងារលោក នឹងចាប់ផ្តើមអនុវត្តច្បាប់ចរាចរណ៍ ជាការដក​ពិសោធន៍ នាសប្តាហ៍ក្រោយ នៅតាមដងផ្លូវជាតិសំខាន់ៗ ចំនួនប្រាំមួយ ដែលមកពីតាមបណ្តាខេត្ត ចូល​រាជធានីភ្នំពេញ ដូចជាផ្លូវជាតិលេខ១ - ២ - ៣ - ៤ - ៥ និងលេខ៦។

សូមទស្សនាការបកស្រាយទាំងស្រុង៖

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឯកភាពថា ដើម្បីទប់ស្កាត់ និងកាត់បន្ថយនូវគ្រោះថ្នាក់​ចរាចរណ៍នោះ គឺការផាកពិន័យលើអ្នកបើកបរ ជំនួសអ្នករួមដំណើរ ដែលមិនពាក់មួកសុវត្តិភាព។ លោក​បាន​មើលឃើញថា គ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងកើតឡើងនោះ ភាគច្រើន គឺបណ្តាមកពីអ្នកបើកបរ សេព​គ្រឿង​ស្រវឹង និងមិនមានពាក់មួកសុវត្តិភាព។

សូមទស្សនាការបកស្រាយទាំងស្រុង៖

រីឯលោក លាង ឌឺលុច ស្ថាបនិកគេហទំព័រ សារព័ត៌មានថ្មីថ្មី បានលើកឡើងថា អ្នកសារព័ត៌មានទាំងអស់ បាន​នឹងកំពុងចូលរួម យកចិត្តទុកដាក់យ៉ាងខ្លាំង លើបញ្ហា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការផ្សាយ​នូវ​ព័ត៌មានពិត។

សូមទស្សនាការបកស្រាយទាំងស្រុង៖

បើតាមរដ្ឋលេខាធិការ ក្រសួងសាធារណៈការ នឹងដឹកជញ្ជូន អ្នកស្រី មឹន មាណវី បានយករបាយការណ៍ នៃ​គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៤ មកបង្ហាញថា ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា មានចំនួន ១៥៣១១៥នាក់ ក្នុងនោះស្លាប់ ចំនួន២២២៦នាក់ និងរបួស៦០០៥នាក់ ហើយគិតជាមធ្យម ចំនួនអ្នកស្លាប់​៦នាក់ និងង្នករបួស១៧នាក់ ក្នុងមួយថ្ងៃ។ របាយការណ៍ បានឲ្យដឹងទៀតថា ៩៥%នៃគ្រោះថ្នាក់ចរាចរណ៍ បង្ករឡើងដោយមនុស្ស ៤៤% បើកហួសល្បឿនកំណត់ ១៧% ក្រោមឥទ្ធិពលគ្រឿងស្រវឹង ខណៈ៦៩% នៃ​អ្នកស្លាប់ ដោយសារមិនពាក់មួកសុវត្ថិភាព។ អ្នកស្រីថា គ្រោះថ្នាក់ទាំងនេះ បានបង្កឲ្យរដ្ឋខាងបង់ប្រាក់ ប្រមាណ​ជាង៣០០លានដុល្លាអាមេរិក ក្នុងមួយឆ្នាំ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...