ផ្ទុះ​ការ​តវ៉ា​ទៀត ព្រោះ​ជន​សម្បើម​យក​ផ្លូវ​សាធារណៈ ធ្វើ​កម្មសិទ្ធិ

ពលរដ្ឋក្នុងភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានផ្ទុះបាតុកម្មសាជាថ្មី កាលពីព្រឹក ថ្ងៃទី១៤ ខែ​កក្កដា ឆ្នាំ​២០១៥ ដោយចោទ​ឈ្មួញដីល្បីម្នាក់ ឈ្មោះ ឱក សុផាន ថាបានរំលោភបំពាន យកផ្លូវសាធារណៈ មក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន ដោយគ្មានកោតក្រែង។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៥ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 16, 2015
  • ប្រធានបទ: ដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពលរដ្ឋប្រមាណ២៣គ្រួសារ តំណាងឱ្យប្រជាពលរដ្ឋ ជាង៤៥គ្រួសារ នាំគ្នារុះរើរបងដែកស័ង្កសី នៅលើដីផ្លូវ​សារធារណៈ ចេញដោយខ្លូនឯង ដោយសារពលរដ្ឋទាំងនោះ អស់ជំនឿលើអាជ្ញាធរ ថាអាចជួយដោះ​ស្រាយ​បាន។ របងដែកនោះ មានទទឹងប្រមាណ១០ម៉ែត្រ និងបណ្តោយ ជាងមួយគីឡូម៉ែត្រ នៅចំណុច ឡធ្យូង ក្នុង​ភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក សឿន ប្រុស អ្នកឆ្លើយឆ្លងព័ត៌មាន របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដែលនៅក្នុង​ហេតុការណ៍បាន​ឲ្យដឹងថា ប្រជាពលរដ្ឋទាំងនោះ បានសុំឲ្យ កូនចៅរបស់លោក ឱក សុផាន បញ្ឈប់ការសាងសង់ ទាំងបំពាន តាមបញ្ជាចៅហ្វាយរបស់ខ្លូន ហើយរឿងវិវាតនេះ មិនមែនជារឿងថ្មីៗទេ វាជាជម្លោះរាំរ៉ៃដែល អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ហាក់មិនអើពើ ដោះស្រាយឲ្យពលរដ្ឋសោះ។ រហូតមកដល់ថ្ងៃទី ១៤ និងទី១៥ ខែកក្កដា ឆ្នាំ​២០១៥​នេះ ទើបផ្ទុះការតវ៉ាសាជាថ្មី លទ្ធផល គឺនៅមិនមានការអន្តរាគមន៍ ណាមួយដដែល។

លោក សឿន ប្រុស បានបន្តទៀតថា ដោយមើលឃើញ អំពើល្មើសច្បាប់ របស់បុគ្គលខាងលើ និងគ្មានផ្លូវ​ដើរ​ចេញចូលផង រួមទាំងការការដាក់ពាក្យបណ្តឹង ជាច្រើនលើកច្រើនសារ ទៅអាជ្ញាធរក្រុង និងសង្កាត់ ហើយនៅ​តែគ្មានដំណោះស្រាយនោះ បានបណ្តាលឱ្យពលរដ្ឋ អស់សង្ឃឹមលើផ្លូវច្បាប់ ទើបសម្រេចចិត្ត នាំគ្នារុះរើរបង​នោះចេញ ដោយខ្លួនឯង ។

ទាក់ទងជាមួយបញ្ហានេះ ទស្សនាវដ្តី មិនអាចសុំការបំភ្លឺ ពីលោក ឱក សុផាន ម្ចាស់របងដែកសង្កសី និងលោក នុត លី ចៅសង្កាត់ក្រុងប៉ោយប៉ែត បានទេ ដោយទូរស័ព្ទរបស់លោក មិនអាចទាកទងបាន។ តែលោកចៅ​សង្កាត់ ធ្លាប់បានបញ្ជាក់ ប្រាប់អ្នកសារព័ត៌មាន កាលពី​ពេលកន្លងទៅថា ខាងសង្កាត់មិនជាប់ពាក់ព័ន្ធនោះទេ រាល់​បញ្ហាសាងសងសំណង់ផ្សេងៗ។ លោកបាន​ថ្លែង​បែបនេះថា៖ «ចំពោះបុគ្គល ដែលកាន់កាប់ផ្លូវ​សាធារណៈ លោកមិនដឹងទេ ការសាងសង់ទាំងអស់ ស្ថិតលើ​ការិយាយល័យ ច្រកចេញចូលតែមួយ ខាង​សង្កាត់​មិន​ពាក់ព័ន្ធឡើយ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...