គេច​ពី​ឡាន​មួយ មក​ប៉ះ​មួយ​ទៀត ត្រូវ​ម្ចាស់​ឡាន​ឲ្យ​ចេញ​ថ្លៃ​ខូច​ខាត

មានករណីគ្រោះថ្នាក់មួយ បានកើតឡើងទាំងព្រឹក ដែលបង្កឡើង ដោយអ្នកជិះជិតគ្នានៅលើផ្លូវ ដែលត្រូវបានគេកៀរ តែអ្នករងគ្រោះរូបនេះ ត្រួវចេញថ្លៃខូចខាត ឲ្យឡានមួយគ្រឿងទៀត ដែលខ្លួនប៉ះ បែកភ្លើងស្តុបខាងក្រោយ។ ម្ចាស់រថយន្ត បានឲ្យម្ចាស់កង់បី ចេញថ្លៃជួសជុល ឡានរបស់ខ្លួនទាំងអស់ ដោយគ្មានយោគយល់។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី០៦ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 07, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង ៦ និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៥ នៅតាម​បណ្តោយ​ផ្លូវជាតិលេខប្រាំ ត្រង់ចំណុច ភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល ដែលបង្កឡើង​ដោយ​អ្នក​បើកបរ បីនាក់ ក្នុងទិសដៅស្របគ្នា។ ភាគីទាំងបីម្នាក់ ជាម្ចាស់រឺម៉កកង់បី ឯពីរនាក់ទៀតជាម្ចាស់រថយន្ត ដែលកំពុង​ធ្វើ​ដំណើរ តាមបណ្តោយផ្លូវជាតិលេខប្រាំដូចគ្នា។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេ ឃើញមានឡានមួយគ្រឿង មិនស្គាល់ អត្តសញ្ញាណ បាន​បើកយ៉ាងលឿន ក្នុងគោលបំណងវ៉ា ជែងអ្នករួមដំណើរ លុះមកដល់កន្លែងកើតហេតុ មានរ៉ឺម៉កកង់បីមួយនៅពីមុខ ក៏បាន​កៀររ៉ឺម៉កនោះ បណ្តាលឲ្យ រ៉ឺម៉ក ដែលកំពុងបើកបរដូចគ្នា រេចង្កូតទៅប៉ះឡានមួយគ្រឿងទៀត ម៉ាក កាម៉ារីឆ្លាម ពណ៍​ប្រាក់​ស្លាកលេខ ភ្នំពេញ 2J-5965 បណ្តាលឲ្យបែកភ្លើងស្តុប ផ្នែកខាងក្រោយមួយចំហៀង។ សាក្សីបន្តថា បន្ទាប់​ពី​បាន​ប៉ះ​គ្នា ភាគីខាងឡានបង្ក បានបើកឡានគេចបាត់ស្រមោល សល់តែម្ចាស់កង់បី និងម្ចាស់ឡាន នៅប្រកែក​គ្នា​រក​ដំណោះ​ស្រាយ។

ម្ចាស់រថយន្តរងការខូចខាត លោក ហុង ដៀប បាននិយាយប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ទាំងភាសាខ្មែរ​មិនច្បាស់​ថា លោករស់នៅភូមិកើតហេតុខាងលើ ហើយកំពុងធ្វើដំណើរទៅធ្វើការ នៅក្រុមហ៊ុននាំអង្ករចេញមួយ ហៅកាត់ថា WKR។ លោកបាន ទាមទារឲ្យម្ចាស់កង់បី ដែលប៉ះឡានរបស់លោក ចេញថ្លៃជួសជុលឡាននេះទាំងអស់ ដោយ​មិនខ្វល់​ថា ជននេះ ជាអ្នករងគ្រោះដែរនោះទេ លោកថា នៅថ្ងៃសែ្អកឡានរបស់លោក ត្រូវតែរួចរាល់ដូចដើម។

ចំណែក ឯប្រពន្ធភាគីរងគ្រោះ អ្នកស្រី ណា បានប្រាប់ទស្សនាវដ្តីដែរថា ប្តីអ្នកស្រី ឈ្មោះ ភ្លុង សុភា អាយុ៣៤ឆ្នាំ ជា​អ្នក​រត់រឺម៉កកង់បី មិនមានបំណងប៉ះឡាននោះទេ តែដោយសារឡានមួយមុន មកកៀរគាត់។ ភាគីរងគ្រោះនិងប្រពន្ធ បាន​ប្រកែក​សុំចេញ ថ្លៃខូចខាតតែមួយចំនួន ព្រោះខ្លួនជាអ្នករងគ្រោះដែរ ហើយគ្មានលុយ ដើម្បីធ្វើឡាននោះ តែភាគី​ម្ខាង​ទៀត​មិន​ព្រម។

ករណីគ្រោះថ្នាក់នេះ ត្រូវបានមន្រ្តីប៉ុលិស ប៉ុស្តិ៏ព្រែកតាទែន លោក ហេង ហៀង ឲ្យដឹងថា ភាគីទាំងពីរបានព្រមព្រៀង​គ្នា បញ្ចប់ជម្លោះ ដោយខាងម្ចាស់កង់បី ចេញថ្លៃជួសជុលឡាន ឲ្យភាគីម្ខាងទៀត ទាំងអស់ដើម្បីបញ្ចប់រឿង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...