ជិះ​ម៉ូតូ​បុក​គ្នា អ្នក​បើក​ទាំង​សង​ខាង​របួស​ធ្ងន់​នៅ​ភ្នំពេញ​ថ្មី

បុរសអ្នកបើកម៉ូតូពីរគ្រឿង មានគ្នា៥នាក់ ត្រូវរបួសទាំងអស់គ្នា នៅក្នុហេតុការណ៍គ្រោះថ្នាក់មួយ នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ។ ហេតុការណ៍នេះ មិនត្រូវបានមន្រ្តីនគរបាលសង្កាត់ ភ្នំពេញថ្មី ដឹងឮទេ ដោយ​បាន​បញ្ជាក់​មក​វិញ​ថា ខាង​នគរបាលខណ្ឌ ជាអ្នកចុះអន្តរាគមន៍។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៨ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 30, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកបើកម៉ូតូទាំងពីរគ្រឿង ជាអ្នករងរបួសធ្ងន់ ព្រោះគ្រោះថ្នាក់នេះ បានប៉ះពាល់ ផ្នែកខាងមុខពេញទំហឹង ចំណែក​ឯអ្នកជិះខាងក្រោយ ទាំងសងខាង បានខ្ទាតចេញពីម៉ូតូ ហើយរងរបួសស្រាលជាង។ នេះជា​ការ​បញ្ជាក់ របស់អ្នកឃើញហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ដ៏តក់ស្លុត ដែលបានកើតឡើង កាលពីវេលាម៉ោង៩ និង ២០នាទី យប់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៥ នៅចំណុចផ្លូវបេតុង ក្នុងភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ។

សាក្សីដដែលនោះ បានបញ្ជាក់ទៀតថា គេមិនបានស្គាល់អត្តសញ្ញាណ ម្ចាស់ម៉ូតូទាំងពីរគ្រឿងនោះទេ រហូត​ដល់មានមន្រ្តីនគរបាល បានមកអន្តរាគមន៍ យកទៅមន្ទីពេទ្យ ដើម្បីសង្គ្រោះ។ លោក កែវ សុទ្ធោតន៍ មេប៉ុស្តិ៍​សង្កាត់ភ្នំពេញថ្មី មិនបានតបនឹងការសាកសួរ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី២៨ ខែកក្កដា នេះទេ ដោយលោក បានអះអាង ខាងលោក មិនបានចុះអន្តរាគមន៍ទេ គឺកម្លាំងរបស់ខណ្ឌសែនសុខ ជាអ្នកចុះ​អន្តរាគមន៍។

បច្ចុប្បន្នអ្នករងគ្រោះទាំងប្រាំរូប ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ។ ចំណែកឯវត្ថុតាង របស់​ភាគី​ទាំងសងខាង កម្លាំងមន្រ្តីនគរបាល បានយកទៅរក្សារទុក នៅការិយាល័យខណ្ឌ ដើម្បីរងចាំម្ចាស់ទៅ​ធ្វើការ ដោះស្រាយជាក្រោយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...