ចេញពីសាលាឆ្លងថ្នល់ ត្រូវរថយន្ដកិនបែកខ្លួនស្លាប់យ៉ាងរន្ធត់
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៥ សីហា ២០១៥
- កែប្រែចុងក្រោយ: August 05, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កុមារាដែលស្លាប់ គូរឲ្យសង្វេក ក្នុងហេតុការណ៍គ្រោះថ្នាក់ ចររាចរណ៍ខាងលើ ឈ្មោះ តុងតុង លានរិន អាយុ៧ឆ្នាំ រស់នៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បច្ចុប្បន្នកំពុងរៀន ថ្នាក់មតេយ្យសិក្សា ពោធិព្រឹក្ស។ ដោយឡែកម្ចាស់ឡានបង្ក ដែលត្រូវបានគេស្គាល់ឈ្មោះ ស៊នធី ជីអ៊ុន ភេទប្រុស អាយុ២៨ ឆ្នាំរស់នៅភូមិស្សា ឃុំស្សា ស្រុកកណ្តៀង ខេត្តពោធិសាត់ ជាអ្នកបើករថយន្តម៉ាក ហ៊ីណូ ស្លាកលេខព្រះស៊ីហនុ៣A-១១៥៩ បើកក្នុងល្បឿនលឿន។
សាក្សីពីកន្លែងកើតហេតុ បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះ ធ្វើឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ១០ និង ៤៥នាទីថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៥ នៅតាមណ្តោយផ្លូវជាតិលេខ០១ ត្រងចំណុចគីឡូម៉ែត្រលេខ ៣២-៣៣ ក្នុងភូមិព្រែកប៉ុល។ សាក្សីបញ្ជាក់ថា រថយន្តបង្ក ដែលបុកក្មេងប្រុសរងគ្រោះស្លាប់ ត្រូវបានមន្រ្តី មានសមត្ថកិច្ចឃាត់ខ្លូន បានភ្លាមៗ នៅទីតាំងកើតហេតុ រួចបញ្ជូនទៅកាន់អធិការដ្ឋាន ស្រុកកៀនស្វាយ ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់។
នៅពេលមន្រ្តីឃាត់ខ្លូន ម្ចាស់រថយន្តខាងលើ ម្ចាស់ឡានមិនអនុញ្ញាត ឲ្យអ្នកសារព័ត៌មានដឹងថា រថយន្តនេះដឹកទំននិញអ្វីនោះទេ ដោយមិនតបជាមួយ។ ក្នុងនោះដែរ ឡានបង្កមានស្លាកសំគាល់មួយ នៅពីមុខខាងលើស្លាកលេខដាក់ថា «ព្រះស៊ីហនុ PN» ដែលមានស្លាកលេខ តែពីខាងមុខប៉ុណ្ណោះ។ បច្ចុប្បន្នឡានបង្ក រួមនិងម្ចាស់ ត្រូវបានបញ្ជូនទៅការិយាល័យស្រុកកៀនស្វាយ ចំណែកសាកសពកុមារា ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ ទាំងសេចក្តីទុក្ខសោក គ្មានអ្វីនឹងថ្លែង៕