ចរាចរណ៍​ស្រុក​ខ្មែរ៖ នគរបាល​​ឃាត់​​ឡាន​​ទាហាន បំពាន​​ភ្លើង​​ក្រហម

មតិរិះគន់យ៉ាងច្រើនបាននិយាយថា នគរបាលចរាចរណ៍បានយកឯកសណ្ឋានរបស់ខ្លួន មកធ្វើជាអាជីវកម្មលើពលរដ្ឋ ដូចជាការផាកពិន័យហួសប្រមាណ និងការចាប់គម្រាមតែអ្នកតូចតាចជាដើម។ តែអត្ថបទខាងក្រោមនេះ បញ្ជាក់ថា នគរបាលចរាចរណ៍ខ្លះ មិនធ្វើដូច្នេះទេ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១១ វិច្ឆិការ ២០១៤
  • កែប្រែចុងក្រោយ: November 11, 2014
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មតិជាច្រើន​បាន​កោត​សរសើរ​ដល់ នគរបាល​ចរាចរណ៍​មួយ​ចំនួន​ធំ ដែល​ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​សម្រួល​ចរាចរណ៍ មិន​ថា​ក្តៅ ភ្លៀង យប់ ឬ​ថ្ងៃ​ឡើយ។ តែ​ជា​មួយ​គ្នា​នេះ ក៏​មាន​មតិ​រិះគន់​យ៉ាង​ច្រើន​ដែរ​ថា នគរបាល​មួយ​ចំនួន​ទៀត បាន​យក​ឯក​សណ្ឋាន​របស់​ខ្លួន មក​ធ្វើ​ជា​អាជីវកម្ម​លើ​ប្រជា​ពលរដ្ឋ ដូច​ជា​ការ​ផាក​ពិន័យ​ហួស​ប្រមាណ និង​ការ​ចាប់​គម្រាម​តែ​អ្នក​តូច​តាច​ជា​ដើម។

តាមបណ្តាញព័ត៌មានសង្គម ភាគ​ច្រើន​នៃ​ប្រជា​ពលរដ្ឋ​ដែល​បញ្ចេញ​មតិ បាន​លើក​ឡើង​ថា នគរបាល​ចរាចរណ៍​ភាគ​ច្រើន​បំផុត បាន​ប្រព្រិត្តិ​បទ​ល្មើស​មួយ​ដោយ​ស្រប​ច្បាប់ គឺ​ការ​«ចាប់​ជំរិត​ទារ​ប្រាក់»។ មតិ​ទាំង​នោះ​បន្ត​ថា ភាគ​ច្រើន​ចាប់​បាន​តែ​អ្នក​ក្រ អ្នក​តូច​តាច ឬ​ប្រជា​ពលរដ្ឋ​ធម្មតា​ប៉ុណ្ណោះ ឯ​អ្នក​ធំ ឬ​អ្នក​ជិះ​ឡាន​ទំនើប ទោះ​ផ្គើន​នឹង​ផ្លាក​សញ្ញា ឬ​ភ្លើង​សញ្ញា​បែប​ធ្វើ​វា​ហី។

ឆ្លើយតបទៅនឹងការលើកឡើងខាងលើនេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ សូមនាំលោកអ្នកអាន ទៅជួប​ហេតុ​ការណ៍មួយ នៅចំណុចស្ដុបដេអ៊ិន ក្នុងពេលដែលទាហានដេអិន បំពានភ្លើងសញ្ញាចរាចណ៍ ហើយត្រូវបាន​ឃាត់​ដោយ នគរបាលចរាចរណ៍ប្រចាំការនៅទីនោះ។

នគរបាលចរាចរណ៍ប្រចាំការនៅស្តុបដេអិន លោក ផល្លា បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា កាល​ពីថ្ងៃទី១០ ខែវិច្ឆិកាម្សិលម៉ិញថា លោកបានធ្វើការឃាត់ នូវរថយន្តតូយូតាម៉ាកកាមរី ពាក់ស្លាកលេខ​កំពង់ចាម ២អេ ២៩០៦ បើកបរដោយមន្រ្តីយោធាក្នុងសម្លៀកបំពាក់ស៊ីវិល អមដំណើរជាមួយស្រ្តីម្នាក់ ក្នុង​សម្លៀកបំពាក់យោធា។

មន្រ្តីចរាចរណ៍រូបនេះ បានលើកឡើងទៀតថា បុរសម្នាក់នោះមិនបានឈប់ស្តុបទេ ហើយបើកបំពានដោយ​បត់ស្តាំ នៅពេលមានភ្លើងក្រហម។ ដល់ពេលលោកឃាត់រួច គាត់ឆ្លើយថា គាត់ជាទាហាន ដូច្នេះគាត់​ដឹងថា​ខុស តែគាត់សុំទៅ។ លោកក៏លើកឡើងដូច្នេះថា៖ «បើបងសុំទៅក៏ទៅចុះ លើកក្រោយបងឯងឈប់ស្តុបផង ឈប់មួយភ្លែតទៅ វាមិនយូរទេ។ (...) គ្រាន់តែប៉ុណ្នឹង ថាខ្ញុំប្រដៅគាត់ មើលងាយគាត់។»

លោកថា គ្រាន់តែថាប៉ុណ្ណឹង ទាហានរូបនោះបានធ្វើការដៀលត្មិះលោកយ៉ាងច្រើន ហើយក៏បញ្ជាក់ប្រាប់​ម្តង​ទៀតថា គាត់ជាទាហាន ធ្វើទាហានយូរហើយ។ ពេលនោះលោកមិនមានតបតអ្វីទេ តែលោកគ្រាន់តែលើក​ឡើងថា៖ «បងធ្វើទាហានក៏ធ្វើចុះ ហើយបងក៏អាចទៅបានដែរពេលនេះ តែសុំលើកក្រោយ បងឈប់ស្តុប​មួយ​ភ្លែតទៅ វាមិនទៅយូរប៉ុន្មាន? (....) ដើម្បីកុំឲ្យស្ទះ និងនាំស្ទះដល់គេឯងផ្សេងទៀត។»

សម្រាប់រូបលោកផ្ទាល់ នេះមិនមែនជារឿងលើកទីមួយឡើយ។ លោកបានបន្ថែមថា ការអនុវត្តច្បាប់ចរាចរណ៍ លោកមិនដែលរើសមុខឡើយ សម្រាប់អ្នកល្មើសនឹងច្បាប់ចរាចរណ៍នោះ។ ហើយលោកក៏មិនចេះតែចាប់​ហើយ ផាកនោះដែរ លោកតែងធ្វើការអប់រំ ណែនាំ ឬស្នើសុំឲ្យពួកគាត់ត្រឡប់ មកគោរពច្បាប់ចរាចរណ៍​ទាំង​អស់គ្នា នាឱកាសក្រោយ។ លោកបន្ថែមថា តែបើអ្នកណាប្រព្រឹត្តិធ្ងន់ធ្ងរ ទើបលោកធ្វើការផាកពិន័យ ដូចជា​បំពានភ្លើងសញ្ញា មធ្យោបាយធ្វើដំណើរ មិនបំពេញតាមច្បាប់ចរាចរណ៍កំណត់ជាដើម។ ម៉ូតូ ឬឡានចរាចរណ៍​លើទ្រូងផ្លួវ ដោយបើកភ្លើង ជាដើមលោកមិនគិតថាត្រូវផាកនោះទេ តែលោកត្រូវធ្វើការណែនាំ។

វីដេអូខ្លី៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...