ដេញតាមជាង៧គ.ម ចាប់ចោរឆក់ម្នាក់នៅក្បែរស្ថានីយ៍ប្រេង
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៨ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 18, 2015
- ប្រធានបទ: ចោរកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកដែលនៅក្នុងហេតុការណ៍នេះ បានឲ្យដឹងថា ដំបូងជនរងគ្រោះ និងជនសង្ស័យ ជាអ្នកជិះម៉ូតូដូចគ្នា នៅលើផ្លូវ សហព័ន្ធរុស្សី ស្រាប់តែមកដល់កន្លែងកើត ជនសង្ស័យបានជិះម៉ូតូមអៀប ជនរងគ្រោះហើយបានឆក់កាបូប ពីដៃស្រ្តីជាប្រពន្ធដែលនៅជិះ ពីខាងក្រោយ។
បន្ទាប់ពីធ្វើសកម្មភាពឆក់បានសម្រេច ជនរងគ្រោះបានស្រែក ឲ្យអ្នកនៅជិតនោះជួយ ខណៈដែលចោរមានគ្នាពីរនាក់ កំពុងបើកម៉ូតូរត់គេច យ៉ាងលឿន។ ពីទីតាំងកើតហេតុ ឆ្ពោះទៅលិចតាមបណ្តោយផ្លូវ សហព័ន្ធរុស្សី។ ភ្លាមៗមានអ្នកដេញ តាមម៉ូតូជនសង្ស័យពីក្រោយ រហូតដល់ភូមិជម្ពូវ័ន្ត ត្រង់ចំនុចក្រោយ ហាងសាំងមួយ ទើបចាប់បានជនសង្ស័យ។
សាក្សីបានបន្តទៀតថា នៅពេលទៅដល់ទីតាំងនោះ គេចាប់បានតែជនសង្ស័យ តែម្នាក់ប៉ុណ្ណោះ រីឯម្នាក់ទៀត បានបើកម៉ូតូគេចខ្លូន បាត់ស្រមោល ខណៈដែលកំពុងតែរើកាបូបនោះ យករបស់ចេញ ហើយបម្រុងនឹងបោះកាបូបចោល។ ហេតុការណ៍ដេញតាម ក្រុមចោរមានគ្នាពីរនាក់ ចាប់បានម្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ១១ យប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្សី រហូតដល់សម្រេចចាប់បាន នៅចំណុចខាងលើ ដែលស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ។
មន្រ្តីសមត្ថកិច្ចខណ្ឌពោរសែនជ័យ បានបញ្ជាក់ថា ជនសង្ស័យ ដែលក្រុមពលរដ្ឋ តាមប្រមាញ់ចាប់ខ្លូននោះ ឈ្មោះ ម៉ៅ វុទ្ធី អាយុ ៣៤ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិជ្រោយ ឃុំវិហារហ្លូង ស្រុកសួង ខេត្តត្បួងឃ្មុំ។ បច្ចុប្បន្ន មកស្នាក់នៅជាមួយម្តាយ នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធនីភ្នំពេញ។ សមត្ថកិច្ចបានបញ្ជូនខ្លួន ជនសង្ស័យខាងលើ ទៅកាន់អធិការដ្ឋាន ខណ្ឌពោសែនជ័យ ដើម្បីធ្វើសំនុំរឿង ទៅតាមផ្លូវច្បាប់៕