សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី គ.ជ.ប បាន​បញ្ចប់​ជា​ផ្លូវ​ការ កាល​ពី​ថ្ងៃ​ទី១០ ខែវិច្ឆិកា​

នារសៀលថ្ងៃទី១០ ខែវិច្ឆិកានេះ ក្រុមការងារបច្ចេកទេស នៃគណបក្សដែលមានអសនៈក្នុងរដ្ឋសភាទាំងពីរ បាន​បន្ត​ការ​ពិភាក្សា ទៅ​លើសេចក្ដីស្នើច្បាប់ ស្ដីពីការកែទម្រង់ច្បាប់បោះឆ្នោត។ សេចក្ដីស្នើច្បាប់ ដែលគេសង្ឃឹមថា នឹង​បញ្ចប់​ក្នុង​យប់​ថ្ងៃ​​ដដែល។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១០ វិច្ឆិការ ២០១៤
  • កែប្រែចុងក្រោយ: November 11, 2014
  • ប្រធានបទ: បោះឆ្នោត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តំណាងគណបក្សប្រជាជនកម្ពុជា (CPP) និង​តំណាង​គណបក្ស​សង្រ្គោះ​ជាតិ (CNRP) ជួប​គ្នា​នា​រសៀល​ថ្ងៃ​ទី១០ ខែ​វិច្ឆិកា​នេះ នៅ​វិមាន​រដ្ឋ​សភា បន្ត​ពិភាក្សា​លើ​សេចក្ដី​ស្នើ​ច្បាប់ ស្ដី​ពី​ការ​កែ​ទម្រង់​ច្បាប់ ស្ដី​ពី​ការ​បោះ​ឆ្នោត ដែល​នៅ​មាន​ភាព​ប្រទាំង​ប្រទើស​គ្នា លើ​១០​ចំណុច ស្មើ​នឹង​១០​ភាគរយ នា​ពេល​កន្លង​មក​នោះ។

កន្លងមកក្រុមការងារ​នៃ​គណបក្ស​ទាំង​ពីរ​នេះ ធ្លាប់​បាន​ជួប​ពិភាក្សា​គ្នា​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ លើ​បញ្ហា​នៃ​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត ពិសេស​លើ​ច្បាប់​បោះ​ឆ្នោត​តែ​ម្តង ដែល​សម្រេច​បាន​ជាង ៩០​ភាគ​រយ​ទៅ​ហើយ​នោះ។ ហើយ​ចំណុច​សេស​សល់​នា​ពេល​នេះ នៅ​ត្រង់​ការ​កំណត់ សមាសភាព និង​សញ្ជាតិ នៃ​អគ្គលេខា​ធិការ​គណៈកម្មាធិការ​ជាតិ រៀបចំ​ការ​បោះ​ឆ្នោត។

ជំនួបនាល្ងាចថ្ងៃទី១០ ខែវិច្ឆិកានេះ រួមមានក្រុមការងារខាង គណបក្សប្រជាជនកម្ពុជា មានចំនួន៨នាក់ ដឹកនាំ​ដោយលោក ប៊ិន ឃិន និងសមាជិកចូលរួមមានលោក ជាម យៀប, លោក កើត រិទ្ធិ, លោកព្រុំ សុខា, លោក សក់ សេដ្ឋា, លោកស្រីក្រូច សំអាន, លោក ស៊ិក ប៊ុនហុក និងលោកហ៊ី សោភា។ ឯខាងគណបក្សសង្គ្រោះ​ជាតិ ដឹកនាំដោយលោក កួយ ប៊ុនរឿន និងមានសមាជិកចូលរួមលោក ញ៉ែម បុញ្ញឬទិ្ធ, លោកអេង ឆៃអៀង, លោក គឹម សួរភារិន្ទ, លោក ស៊ុន ឆ័យ, លោក ហូរ វ៉ាន់, និងលោក អ៊ូ ចាន់រិទ្ធិ។

នេះជាជំនួបលើកទី៨ហើយ នៃក្រុមបច្ចេកទេសរបស់គណបក្សនយោបាយ ដែលមានអសនៈក្នុងរដ្ឋសភា រឿង​ច្បាប់ពាក់ព័ន្ធនិង គ.ជ.ប។ ខណៈនេះ គ.ជ.ប. ចាស់ នឹងនៅបន្តសុពលភាពរបស់ខ្លួន រហូតដល់មានការ​បង្កើតអង្គការរៀបចំការបោះឆ្នោត ជា«ថ្មី»និងជាផ្លូវការនោះ។ នេះបើយោងតាមកិច្ចព្រមព្រៀង នៃគណបក្ស​ទាំងពីរ​ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។

តាមការបញ្ជាក់ របស់មន្ត្រីជាសមាជិកម្នាក់ ដែលមានវត្តមានក្នុងកិច្ចប្រជុំនេះ តែសុំមិនបញ្ចេញឈ្មោះ និងបក្ស បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូក្នុងល្ងាចថ្ងៃទី១០ ខែវិច្ឆិកានេះថា ជំនួបពិភាក្សាថ្ងៃទី១០ ខែវិច្ឆិកា​នេះ ជាជំនួបលើកចុងក្រោយ មានន័យថា ជាជំនួនផ្តាច់ព្រ័ត្រ បើទោះជាត្រូវគ្នា ឬមិនត្រូវក៏ដោយក៏នឹង​បញ្ចប់​បញ្ហាក្នុងថ្ងៃនេះតែម្តងដែរ។ បន្ទាប់មក នឹងដាក់លទ្ធផលសរុបទាំងអស់នេះ ជូនថ្នាក់ដឹកនាំទាំងសងខាង ដើម្បី​ធ្វើការសម្រេចជាចុងក្រោយ។

មន្ត្រីរូបនោះ បានថ្លែងទៀតថា៖ «ការពិតទៅ លទ្ធផលនៃចំនួនប្រជុំស្តីពី​ច្បាប់​បោះឆ្នោតនេះ បានសម្រេចទៅ​ដល់៩០ភាគរយទៅហើយ ក្នុងជំនួបមុននោះ។ នៅតែ១០ភាគរយទេ ដែលត្រូវ​ធ្វើការពិភាក្សាបន្តថ្ងៃនោះ។ យ៉ាងហោចណាស់ក្នុងដប់នេះ ក៏នឹងអាចមានចំណុចមយួយចំនួនទៀត ដែលនឹង​ត្រូវឯកភាពគ្នា។ (…) អាច​បញ្ចប់នៅថ្ងៃនេះ ហើយភាគីទាំងសងខាងនឹងសរុបលទ្ធផល ដាក់ទៅកាន់ថ្នាក់ដឹកនាំរៀងៗដើម្បីពិនិត្យ និង​សម្រេច។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...