ឲ្យ​ពស់​ថ្លាន់​យក្ស​«លេប​ទាំង​រស់» ដើម្បី​ថត​ដាក់​ទូរទស្សន៍!

ដើម្បីផលិតកម្មវិធីឲ្យ ទូរទស្សន៍អាមេរិកមួយឈ្មោះ ឌីសខូវើរី (Discovery) ដែលមានជំនាញខាង បង្កើត​រឿង​រន្ធត់​ញាប់​ញ័រ​នោះ អ្នកផ្សងព្រេងមួយរូប បានប្រកាសថា ខ្លួននឹងឲ្យពស់ថ្លាន់យក្ស «លេបទាំងរស់»។
លោក ផូល រ៉ូសូលី និងសត្វពស់ថ្លាន់យក្ស។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១០ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 11, 2014
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមសារព័ត៌មានចម្រុះ​ភាសា The HuffingTon Post បាន​រាយ​ការណ៍​ថា ទូរទស្សន៍ ឌីសខូវើរី ដែល​មាន​ឯកទេស​ខាង​ភាពយន្ដ​ឯកសារ​ប្លែកៗ​ចម្លែក​ភ្នែក​នោះ បាន​ដាក់​បង្ហោះ​កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​លើ​គេហទំព័រ​ចែក​ចាយ​វីដេអូ យូធូប នូវ​ស្ពត​វីដេអូ​មួយ ដើម្បី​ផ្សាយ​ពាណិជ្ជកម្ម​ពី​កម្មវិធី​របស់​ខ្លួន មាន​ចំណង​ជើង​ថា «លេប​ទាំង​រស់»។ តួ​អង្គ​ដែល​ស្ម័គ្រ​ចិត្ត និង​ដើរ​តួ​ឲ្យ​សត្វ​ពស់​យក្ស​លេប​ទាំង​រស់​នោះ គឺ​លោក ផូល រ៉ូសូលី (Paul Rosolie) អ្នក​ជំនាញ​មួយ​រូប ខាង​រុក​រក​និង​ដើរ​ផ្សង​ព្រេង នៅ​ព្រៃ​អាម៉ាហ្សូន។ លោក ផូល នឹង​ប្រគល់​ខ្លួន​ឲ្យ សត្វ​ពស់​ដ៏​ធំ​ជាង​គេ​មួយ​ក្នុង​ពិភពលោក លេប​លោក​ទាំង​រស់។

អ្នកជំនាញនឹងពាក់ជាប់នឹងខ្លួន នូវសម្លៀកបំពាក់ការពារពិសេសមួយ ដើម្បីទប់ទល់នឹងការរួមរឹតរបស់​សត្វ​ពស់ និងបំពង់សម្រាប់ផ្ដល់ខ្យល់ដកដង្ហើម មកខាងក្រៅ។ លោក នឹងមិនត្រូវបានសត្វពស់ លេបទៅជារៀង​រហូតទេ តែគ្រាន់តែចង់នៅក្នុងពោះ របស់សត្វពស់មួយរយៈ ដើម្បីថតយករូបភាពនៅទីនោះប៉ុណ្ណោះ។ ហើយ​ដើម្បី​ឲ្យ​សត្វពស់ជឿថា លោកជាចំណីដ៏ឆ្ងាញ់របស់វានោះផង សម្លៀកបំពាក់ការពាររបស់លោក នឹងត្រូវ​ស្រោច​យ៉ាង​ជោគជាំពីលើ ទៅដោយ​«ឈាមជ្រូក»។

កម្មវិធីដ៏ព្រឺព្រួចនេះ ទំនងជាថតបានសម្រេចជាស្ថាពរ ព្រោះស្ថានីយ៍ទូរទស្សន៍បានប្រកាសថា នឹងចាក់ផ្សាយ​ទាំង​ស្រុងនៅថ្ងៃទី៧ ខែធ្នូខាងមុខ។ បើតាមសារព័ត៌មាន The HuffingTon Post ដដែលបាននិយាយថា កម្មវិធី​របស់ទូរទស្សន៍នេះ ទំនងជាអាចនឹងបញ្ហា ដោយសារតែមានអ្នកចោទសួរថា តើសត្វពស់យក្សដែលយក​មក​ថតនោះ បានក្លាយទៅជាយ៉ាងណា?  ក្រុមអ្នករិះគន់តាមបណ្ដាញអ៊ិនធើណែតជាច្រើននាក់ បានបរិហាពីការ​ធ្វើអាជីវកម្ម ទៅលើសត្វ និងខ្លះទៀតបាននិយាយពីការធ្វើទារុណកម្មលើសត្វថែមទៀត។

ប៉ុន្តែលោក ផូល រ៉ូសូលី បានសរសេរតបនៅក្នុងទំព័រទ្វីសធើរ () របស់លោកថា មិនមានទង្វើបែបនេះទេ ហើយ​លោក​ក៏មិនបានបង្កគ្រោះថ្នាក់ទៅឲ្យសត្វពស់ ដើម្បីបានខ្លួនលោករួចរស់មកវិញដែរ។ លោកនិយាយថា ចូរ​រងចាំទស្សនាកម្មវិធីទូរទស្សន៍នោះសិន កុំទាន់ធ្វើការវិន្និច្ឆ័យ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...