នៅ​ពេល​ឆ្កែ​ឆ្លុះ​កញ្ចក់ មើល​ខ្លួន​ឯង... (vdo)

«តើអាមួយ នៅក្នុងកញ្ចក់នេះ ជានរណាអញ្ចេះ?» សំនួរនេះ អាចសួរជាភាសាមនុស្ស នៅពេលឆ្កែប៊លដក ពួកតឿ របស់បារាំងមួយក្បាលនេះ មើលសកម្មភាព របស់ខ្លួនវា នៅក្នុងកញ្ចក់។
ឆ្កែ ប៊លដក ពូជតឿ របស់បារាំង ឆ្លុះកញ្ចក់។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ០៨ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 08, 2015
  • ប្រធានបទ: នាទីសត្វ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នេះជាសង្គ្រាម ដណ្ដើមទឹកដី រវាងសត្វឆ្កែ ដែលមិនស្គាល់គ្នា ហើយមកជួបទល់មុខគ្នា។ សង្គ្រាមនេះ អាចនឹងមាន​រយៈ​ពេល​យូរ ប្រសិនបើម្ចាស់វា មិនជួយចាប់ញែកវាចេញពីគ្នានោះទេ។ ប៉ុន្តែសង្គ្រាមលើកនេះ មិនមែន​បណ្ដាលមក​ពីឆ្កែ​ពីរ​ក្បាល​នោះទេ តែជាឆ្កែ ប៊លដកពូជតឿ របស់បារាំងមួយក្បាល ដែលសង្ខើញដាក់រូបខ្លួនវា នៅក្នុងកញ្ចក់ នៃបន្ទប់​របស់​ម្ចាស់​វា។

ឆ្កែមួយក្បាលនេះ ឈ្មោះ ប៊ៀ (Bear)។ វាបានសង្កុកនៅពីមុខកញ្ចក់ មួយសន្ទុះធំហើយ តែវាមិនគិតថា ខ្លួនវា​ស្ថិតក្នុង​ចំណាំងផ្លាត នៃរូបភាពក្នុងកញ្ចក់នោះទេ។ ផ្ទុយទៅវិញ វាខិតខំរិះរកនូវគ្រប់វិធី ដើម្បីធ្វើយ៉ាងណា បណ្ដេញបច្ចាមិត្រ របស់វាមួយនេះ ឲ្យចេញឲ្យផុត ពីបន្ទប់របស់ម្ចាស់វា។

ហើយដេញយ៉ាងម៉េចនឹងកើត បើនេះជារូបខ្លួនវា? គ្រប់វិធីហើយ នៅតែមិនចេញ... គួរឲ្យក្ដៅមែន!

ប៉ុន្តែ វាបានផ្ដល់នូវរូបភាព គួរឲ្យស្រឡាញ់ណាស់។ សូមទស្សនាវីដេអូ ដូចនៅខាង​លើ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...