«ដូងយក្ស» ប្រភេទ​ក្ដាម​ធំ​ជាង​គេ​លើ​លោក បង្ហាញ​ខ្លួន​នៅ​ហាវ៉ៃ (vdo)

កាលពីចុងឆ្នាំមុន លោក ហូលី កានតេរ៉េ (Holly Cantere) អ្នករស់នៅលើកោះហាវ៉ៃ កណ្ដាលមហាសាគរប៉ាស៊ីភិក បាន​ប្រទះ​ឃើញ​សត្វ​ក្ដាម«ដូងយក្ស»ដ៏ធំមួយ ដែលមានទំងន់ប្រមាណជាពីរគីឡូក្រាម និងកំពុងដើរយ៉ាង​សង្ហា​នៅ​តាម​ដង​ផ្លូវ​មួយ នា​តំបន់​ជាយ​ក្រុង នៃក្រុង ហូណូលូលូ (Honolulu)។
ក្ដាម«ដូងយក្ស» កំពុងគាស់ធុងសម្រាម។ (រូបថត Instagram)
Loading...
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ប៉ារីស​ ថ្ងៃទី២៩​ មករា ២០១៥
  • កែប្រែចុងក្រោយ: February 02, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«វា​បាន​ដើរ​គើមៗ ដូច​គ្មាន​ជំពាក់​នរណា​មួយ​រៀល។ ហើយ​មនុស្ស​ទាំង​អស់​គ្នា ទាំង​ឡាន​ទាំង​ម៉ូតូ ត្រូវ​តែ​នាំ​គ្នា​បង្អន់​ល្បឿន ដើម្បី​ទុក​ឲ្យ​សត្វ​ក្ដាម​មួយ​នេះ ធ្វើ​ដំណើរ ដូច​ជា​វា​ជា​មនុស្ស​ថ្មើរ​ជើង​អញ្ចឹង។» នេះ​ជា​ការ​ថ្លែង​អះអាង​របស់​លោក ហូលី កានតេរ៉េ ប្រាប់​ទៅ​ទូរទស្សន៍​ក្នុង​តំបន់​មួយ ឈ្មោះ KHON-2។

ក្ដាម​«ដូង​យក្ស»​​ជា​ប្រភេទ​ក្ដាម​សមុទ្រ​ដែល​ធំ​ជាង​គេ ក្នុង​ពិភពលោក។ ប៉ុន្តែ​ក្ដាម​ដែល​យើង​ឃើញ​ក្នុង​វីដេអូ ឬ​រូប​ថត​នេះ មាន​ទំងន់​ត្រឹម​តែ​២​គីឡូក្រាម​ប៉ុណ្ណោះ ខណៈ​ប្រភេទ​សត្វ​មួយ​នេះ អាច​មាន​ទម្ងន់​រហូត​ដល់​៤គីឡូក្រាម មាន​ប្រវែង​ពី​ចុង​ជើង​ទៅ​មួយ​ជើង​មួយ​ទៀត ១ម៉ែត្រ និង​អាច​រស់​បាន​រហូត​ដល់​ទៅ​១២០ឆ្នាំ។

នៅលើកោះហាវ៉ៃ សត្វនេះជាប់ឈ្មោះ ខាងតោងឡើងគាស់ធុងសម្រាម ចាប់សត្វឆ្មារជាចំណី និងពូកែខាង​ព្យួរាស់ដី (ជាពិសេសសួនច្បារ) ដោយគ្មាននរណាសុំឲ្យធ្វើ។ មានរឿងមួយ ដែលអ្នកស្រុកបាន​សង្ស័យ​តៗ​គ្នាថា ស្ត្រីអ្នកបើកបរយន្ដហោះ Amelia Earhart បានបាត់ខ្លួន ទំនងជាដោយសារតែសត្វក្ដាមប្រភេទនេះ ជាច្រើនក្បាល«ចាប់ស៊ី» បន្ទាប់ពីយន្ដហោះរបស់អ្នកស្រី បានធ្លាក់បោកខ្លួននៅលើកោះ តាំងពីឆ្នាំ១៩៣៧។

ឈ្មោះ«ដូងយក្ស»​ដោយសារតែទំហំរបស់វា និងតង្កៀបបរបស់សត្វក្ដាមនេះ អាចកៀបបំបែកលលា​ដ៏ដូង​មួយបាន យ៉ាងងាយស្រួលជាទីបំផុត។

បន្ទាប់ពីបានឃើញក្ដាមនេះរួច លោក ហូលី បានចាប់វាទុកដាក់ប្រអប់ដ៏ធំមួយ មុននឹងទូរស័ព្ទទៅ​នាយក​ដ្ឋាន​កសិកម្មរបស់កោះ ឲ្យមកយកសត្វនេះទៅថែរក្សា។ ប៉ុន្តែដំណឹងចុងក្រោយ បានឲ្យដឹងថា គេបានយកវា​ទៅ​ចិញ្ចឹមនៅក្នុងសួនសត្វមួយ នៃក្រុង ហូណូលូលូ។ បើការវាយលុករបស់សត្វក្ដាមប្រភេទនេះ អាចកើត​មាន​មែននោះ គ្រោះមហន្តរាយអាចនឹងកើតមាន ដោយហេតុថា វាអាចស៊ីនូវគ្រោះអ្វីៗ ដែលធ្លាក់ពីលើ ឬប៉ះ​តង្កៀប​របស់វា។ បើវាឃ្លានខ្លាំង វានឹងស៊ីនូវសត្វណាក៏ដោយ ដែលវាមើលឃើញមុនគេ រាប់ទាំង​សត្វ​«មនុស្ស»​ផង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...