ទិញសំបុត្រយន្ដហោះ ឲ្យសត្វស្ទាំង៨០ក្បាលជិះយ៉ាងសុខដុម
- ដោយ: ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី៣១ មករា ២០១៧
- កែប្រែចុងក្រោយ: February 01, 2017
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រឿងនេះ ត្រូវបានបង្ហើបឲ្យដឹងមុនគេ ដោយម្ចាស់គណនីមួយរូប ដាក់ឈ្មោះ «Lensoo » នៅលើបណ្ដាញសង្គម «Reddit» ដោយការបង្ហោះរូបថតប៉ុន្មានសន្លឹក បង្ហាញពីសត្វស្ទាំងជាច្រើនក្បាល កំពុងមានវត្តមាន នៅក្នុងយន្ដហោះ ដូចជាអ្នកដំណើរដទៃទៀតដែរ។ ម្ចាស់របស់សត្វស្ទាំង ដែលជាព្រះអង្គម្ចាស់មួយអង្គ នៃរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត បានចំណាយប្រាក់របស់ទ្រង់ ទិញសំបុត្រយុន្ដហោះ ចំនួន៨០កៅអី ពីក្រុមហ៊ុនអាកាសចរណ៍ «Qatar Airways» ដើម្បីអនុញ្ញាតឲ្យសត្វស្ទាំងទាំង៨០ក្បាលនេះ អាចធ្វើដំណើរជាមួយទ្រង់ ដោយសុខដុមរមនា និងដោយសុវត្ថិភាព។
ម្ចាស់គណនេយ្យ «Lensoo» បានសរសេរអម ជាមួយនឹងរូបថត ដូច្នេះថា៖ «មិត្តភ័ក្ររបស់ខ្ញុំ ដែលជាអ្នកបើកបរយន្ដហោះ បានផ្ញើររូបថតនេះ មកឲ្យខ្ញុំ»។
ប្រិយមិត្តច្បាស់ជាចម្លែក ក្នុងចិត្តណាស់មែនឬទេ ដែលបានឃើញទិដ្ឋភាពដូច្នេះ? តែរឿងបែបនេះ មិនមែនថាមិនធ្លាប់កើតមាន ពីមុនមកទេ នៅក្នុងតំបន់ឈូងសមុទ្រពែរ្យ៍ ជាពិសេស គឹក្រុមហ៊ុនអាកាសចរណ៍ «Qatar Airways» នេះតែម្ដង ដែលតែងទទួលញឹកញាប់ណាស់ នូវការធ្វើដំណើរ របស់ក្រុមគ្រួសារត្រកូលអភិជន និងអ្នកអន្ទ្រើសៗ នៃបណ្ដាប្រទេសនៅក្នុងតំបន់ ដែលចូលចិត្ត«ទៅណាមកណា ដោយយកសត្វស្ទាំងទៅជាមួយ»។
កាលពីឆ្នាំ២០១៤ អ្នកដំណើរមួយរូប ក៏បានថតជាវីដេអូ ពីទិដ្ឋភាពប្រហាក់ប្រហែលគ្នានេះ ដើម្បីដាក់បង្ហាញគេឯង នៅលើគេហទំព័រចែកចាយវីដេអូ «Youtube» នោះដែរ៖
នៅមានចំងល់មួយទៀត ព្រោះសត្វស្លាប ដែលមានស្លាបអាចហោះហើរ បានឈប់ហោះហើរ ដោយខ្លួនឯងហើយ តែបែរជាមកជិះយន្ដហោះ របស់មនុស្សទៅវិញ។ ធម្មជាតិ និងពិភពលោកសព្វថ្ងៃ ពិតជាកំពុងផ្លាស់ប្ដូរមែនឬ?
» រូបថតផ្សេងទៀត ដែលបង្ហាញពីការធ្វើដំណើរ របស់សត្វស្ទាំង ជាមួយនឹងម្ចាស់របស់វា នៅក្នុងយន្ដហោះ៖