ថតស្រាតដាក់ផ្សាយ ត្បិតឈឺចិត្តនឹងអតីតសង្សាទម្លាយរូបស្រាតពីក្មេង តាមហ្វេសប៊ុក
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ( [email protected]) - ប៉ារីស ថ្ងៃទី៣១ មករា ២០១៥
- កែប្រែចុងក្រោយ: February 02, 2015
- ប្រធានបទ: រូបថត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រូបថតស្រាតមួយសន្លឹក ដែលនាងបានថតកាលពីវ័យ១៧ឆ្នាំ និងរូបសន្លឹកទៀត ថតនៅពេលក្រោយមក ត្រូវបានបង្ហោះតាមបណ្ដាញអ៊ិនធើណែត យ៉ាងគគ្រឹកគគ្រេង។ រូបថត ដែលបង្ហាញពីវ័យស្រីជំទង់ដ៏ក្មេងខ្ចីនោះ បានធ្វើឲ្យនាង អេម៉ា បែរជាបានក្លាយជាជនរងគ្រោះទៅវិញ យ៉ាងធ្ងន់ធ្ងរទៅវិញ។ មិនត្រឹមតែរងគ្រោះនឹងការទម្លាយរូបភាពឯកជន ដោយសារស្នាដៃរបស់អតីតសង្សានាងប៉ុណ្ណោះទេ តែអ្នកដែលបានមើលឃើញរូបទាំងនោះ ថែមទាំងនិយាយចំអក និងខ្លះទៀតបានគម្រាមនោះទៀត។
ខ្លះបានដៀលត្មិះនាងថា៖ «តើឪពុកម្ដាយរបស់នាងឯង ដឹងថានាងជាស្រីអាសបែបនេះឬទេ?» ខណៈឯមនុស្សខ្លះទៀត បានគម្រោមនាងថា៖ «ផ្ញើរឲ្យអញរូបថតផ្សេងទៀតមក បើមិនអញ្ចឹងទេ អញនឹងបញ្ជូនរូបថតមុនទាំងនេះ ទៅចៅហ្វាយនាយ នៅកន្លែងការងារនាងឯងជាមិនខាន»។
រឿងដែលអស្ចារ្យនោះ នៅក្នុងប៉ុន្មានថ្ងៃមុននេះ រូបភាពស្រាតជាច្រើនរបស់នាង អេម៉ា បានចេញផ្សាយនៅលើគេហទំព័របន្ថែមទៀត។ ប៉ុន្តែលើកនេះ មិនមែនជាការទម្លាយរបស់នរណាម្នាក់ឡើយ គឺនាង អម៉ា ខ្លួនឯងជាអ្នកស្នើសុំឲ្យស្ត្រីអ្នកជំនាញថតរូបមួយរូប ជាអ្នកថតរូបទាំងនេះ ហើយយកមកផ្សាយ។ រូបថតថ្មីៗទាំងនោះ ត្រូវបានទស្សនាវដ្ដី Friktion យកមកផ្សាយមុនគេ ដោយទុកឲ្យគេឃើញ នាង អេម៉ា កំពុងរវល់ធ្វើនេះធ្វើនោះ នៅក្នុងផ្ទះធ្វើដូចហី។
តាមពិតទៅ នាង អេម៉ា ចង់បង្ហាញតាមរយៈរូបថតថ្មីៗទាំងនេះថា បើគ្រាន់តែឃើញរូបថតស្រាតរបស់នាងមួយ ឬពីរសន្លឹក កាលពីនាងនៅវ័យជំទង់ គេមិនគួរវាយតម្លៃលើរូបនាង ទៅតាមសម្ដីរបស់ក្រុមមនុស្ស«អគតិ» ឬទៅតាមកំហឹងសងសឹក របស់អតីតសង្សារបស់នាងឡើយ។ ជាពិសេស ស្រីស្រាត មិនមែនសុទ្ធតែមានលក្ខណៈ គួឲ្យ«ត្រេកត្រអាល»ទាំងអស់នោះទេ តែនាងក៏ជាមនុស្សម្នាក់ ដូចប្អូនស្រី ម្ដាយរបស់អ្នកទាំងនោះដែរ៕
------------
-------------
-------------