ឃាត់​ខ្លួន​និស្សិត​ស្រី​ម្នាក់ ពី​បទ​ថត​«វីដេអូ​ស៊ិច» ក្នុង​បណ្ណាល័យ​សកល​វិទ្យាល័យ (vdo)

និស្សិតស្រីអាយុ១៩ឆ្នាំមួយរូប ត្រូវបាននគរបាលឃាត់ខ្លួន ពីបទបានថតវីដេអូ«កូនជ្រូក» ប្រមាណជា៣១នាទី នៅ​ក្នុង​បណ្ណាល័យមួយ នៃសកលវិទ្យាល័យ អូរ៉េហ្គន (Oregon) នៅដើម​​បវេស្សន​កាល​កន្លង​មក​។ វីដេអូ«ស្រើប​ស្រាល​»នោះ ត្រូវ​បាន​យក​ទៅ​បង្ហោះ​នៅលើគេហទំព័រ«កូនជ្រូក» និងមានអ្នកចូលទៅទស្សនាប្រមាណជា ២៦០០០០ដង។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ( [email protected]) - ប៉ារីស ថ្ងៃទី០១ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 02, 2015
  • ប្រធានបទ: ហួសចិត្ត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការ​បង្ហាញ​សាច់​ពីរ​បី​ដុំ កេរ្តិ៍​ម៉ែ​ចែក​ឲ្យ របស់​និស្សិត​ស្រី​ម្នាក់​នេះ អាច​នឹង​ទទួល​ផល​វិបាក​ធ្ងន់​ធ្ងរ​ត្រឡប់​មក​វិញ។ យុវតី​ប្រិម​ប្រិយ​អាយុ​១៩​ឆ្នាំ នាង​កញ្ញា កេនដ្រា សានដើឡេន (Kendra Sunderland) ត្រូវ​បាន​នគរបាល​ឃាត់​ខ្លួន ពី​បទ​ប្រព្រឹត្តិ​អំពើ​«អនាចារ»​ជា​សាធារណៈ។ យុវតី​រូប​នេះ បាន​ថត​វីដេអូ​ក្ដៅ​សាច់​ពី​ខ្លួន​ឯង​មួយ មាន​រយៈ​ពេល​៣១​នាទី នៅ​ក្នុង​បណ្ណាល័យ​របស់​សកល​វិទ្យាល័យ អូរ៉េហ្គល សាលា​រៀន​ជាន់​ខ្ពស់​មួយ​ដែល​នាង​បាន​ចូល​ទៅ​រៀន តាំង​ពី​ចូល​បវេស្សន​កាល​កន្លង​មក​នោះ។

រូបភាពស្រើបស្រាលស្រៀវស្រើបទាំងនេះ ត្រូវបានថតដោយប្រដាប់ថតវីដេអូ (webcam) នៅជាប់នឹង​កំព្យូទ័ររបស់នាង។ បន្ទាប់មក វីដេអូដ៏ពិសេស ត្រូវបានយកទៅបង្ហោះ នៅលើគេហទំព័រ​ឯកទេសខាង​រូប​ភាព​កូនជ្រូក និងទុកឲ្យមនុស្សចូលទៅចុចមើល ប្រមាណជាង ២៦០ ០០០ដងរួចហើយ មុននឹងវីដេអូនេះ ត្រូវ​បាន​លប់ចោលទៅវិញ។

អ្នកដែលបានទស្សនាវីដេអូនេះ បាននិយាយបញ្ជាក់ថា នាង កេនដ្រា បានបង្ហាញសុដន់ទាំងគូ​ដ៏​ទ្រលុក​​​ទ្រលន់ និងបាន​បបោសអង្អែលខ្លួន យ៉ាងត្រេកត្រអាល នៅក្នុងចំណោមនិស្សិតជាច្រើនផ្សេងទៀត។ ប៉ុន្តែ​និស្សិតទាំងនោះ ដែលបង្ហាញ​ខ្លួននៅពីក្រោយនាង កេនដ្រា ធ្វើហាក់ដូចជាមិនដឹងរឿងអ្វី ខណៈនាង កេនដ្រា កំពុងព្រលែងល្វែង​ខាងលើចោល។

ប៉ុន្តែរឿងដ៏ហួសហេតុ មិនមែននរណាក៏យោគយល់នោះទេ ព្រោះទង្វើរបស់នាង កេនដ្រា ត្រូវបាន​មិត្ត​ភ័ក្រ​របស់នាង រាយការណ៍ទៅប្រាប់នគរបាល។ និស្សិតស្រីម្នាក់ផ្សេង ដែលកំពុងរៀននៅសកលវិទ្យាល័យនេះ បាន​សម្ដែង​ចម្ងល់របស់ខ្លួន ប្រាប់ទូរទស្សន៍ អេប៊ីស៊ី ថា ហេតុអ្វីក៏នាង កេនដ្រា អាចថតវីដេអូនេះបាន ខណៈ​ពេល​ដែល​នៅ​ក្នុងបណ្ណាល័យនោះ មាននិស្សិតចូលទៅវៀន ឬទៅអានសៀវភៅមិនដែលលោះមនុស្សនោះ?

រីឯខាងសកលវិទ្យាល័យវិញ បាននិយាយថា បណ្ណាល័យនោះមាន៦ជាន់ ហើយជាការពិតហើយ បើទោះជា​មានភ្នាក់ងាសន្តិសុខនៅយាមក៏ដោយ តែគេមិនអាចឃ្លាំមើលឲ្យគ្រប់មនុស្សបាននោះទេ។ នៅក្នុង​សំនុំ​រឿង​នេះ ប្រសិនបើនាងកញ្ញាសាច់ទ្រលុកទ្រលន់ ត្រូវបានតុលាការរកឃើញថា មានកំហុសទាក់ទងនឹង​បទចោទ​នោះ នាងអាចប្រឈមនឹងការជាប់ពន្ធនាគារមួយឆ្នាំ ហើយបង់ប្រាក់ពិន័យ៦២៥០ដុល្លារ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...