បង្ហាញ​កូន​ពី​ឈុត​ឆាក​«ស្រាត»​រួម​រ័ក្ស ត្រូវ​តុលាការ​ឲ្យ​ជាប់​ទោស​១​ឆ្នាំ

ម្ដាយមួយរូប អាយុ ៣៥ឆ្នាំ ត្រូវបានជាប់ទោស កាលពីថ្ងៃពុធទី៦ខែវិច្ឆិកាកន្លងមកនេះ ឲ្យជាប់ពន្ធនាគារមួយឆ្នាំ ដោយ​តុលាការនៃទីក្រុងឆាឡុង-អង់-ឆមប៉ាញ (Châlons-en-Champagne)។ តែទោសជាប់ពន្ធនាគារនោះ ត្រូវបានព្យួរ និងបាន​ដាក់ម្ដាយចិត្តស្រើបស្រាលរូបនោះ នៅក្នុងបញ្ជីខ្មៅមួយ រួមទាំងការតាមឃ្លាំមើល ពីសំណាក់ប្រព័ន្ធ​យុត្តិធម៌បារាំងនោះ​ទៀត។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: November 10, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ម្ដាយមួយរូប អាយុ ៣៥ឆ្នាំ ត្រូវបានជាប់ទោស កាលពីថ្ងៃពុធទី៦ខែវិច្ឆិកាកន្លងមកនេះ ឲ្យជាប់ពន្ធនាគារមួយឆ្នាំ ដោយ​តុលាការនៃទីក្រុងឆាឡុង-អង់-ឆមប៉ាញ (Châlons-en-Champagne)។  តែទោសជាប់ពន្ធនាគារនោះ ត្រូវបានព្យួរ និងបាន​ដាក់ម្ដាយចិត្តស្រើបស្រាលរូបនោះ នៅក្នុងបញ្ជីខ្មៅមួយ រួមទាំងការតាមឃ្លាំមើល ពីសំណាក់ប្រព័ន្ធ​យុត្តិធម៌បារាំងនោះ​ទៀត។


រូបភាពរួមរ័ក្សស្នេហា ដែលមានចរិកសម្រាប់តែមនុស្សពេញវ័យទស្សនា និងអនុវត្តន៍តាម តែមិនមែនសម្រាប់កុមារ​នោះ​ទេ។ (រូបថត Artem Furman/shutterstock.com)

ប្រព័ន្ធយុត្តិធម៌ - បើទោះជាកុមារនៅតូច មិនដឹងឬមិនយល់អ្វីទាំងអស់នោះក៏ដោយ តែអំពើដែលបង្ហាញរូបភាព​អាស​អាភាស ភាពយន្ដរួមរ័ក្សស្នេហា ទៅដល់កុមារ ជាអំពើដែលមិនគួរគប្បី និងហាមឃាត់ដោយច្បាប់។ នោះគឺដោយសារតែ​ការសិក្សាស្រាវជ្រាវជាច្រើន បានរកឃើញថា កុមារនឹងអាចផ្ដិតជាប់នូវរូបភាពទាំងនោះ នៅនឹងភាពចង់ចាំរបស់វា រហូត​ពេញមួយជីវិត ហើយអាចប្រែក្លាយជីវិតរបស់ពួកវា ទៅប្រព្រឹត្តិអំពើផ្ដេសផ្ដាស ដែលខុសនឹងសីលធម៌ រួមទាំងច្បាប់សង្គម​ផង។ នៅបស្ចឹមលោក ភាពយន្ដស្រាតរួមរ័ក្សភិសម័យ ទោះជាត្រូវប្រើក្បាច់ណាក៏ដោយ ក៏មិនត្រូវបានហាមឃាត់ទេ សម្រាប់មនុស្សពេញវ័យទស្សនា ឬធ្វើតម្រាប់តាម។ តែផ្ទុយមកវិញ ករណីនេះបានក្លាយជាច្បាប់យ៉ាងតឹងរ៉ឹង ដើម្បី​ដាក់​កំហិតដល់ឪពុកម្ដាយ ឬអ្នកចិញ្ចឹមបីបាច់កុមារទាំងឡាយ ឲ្យធ្វើការប្រុងប្រយ័ត្ន ទៅដល់កុមារតូចៗ ដែលស្ថិតនៅក្នុង​បន្ទុក​របស់ខ្លួន មិនឲ្យទស្សនារូបភាពស្រើបស្រាលទាំងនោះឡើយ។

នេះជាករណីមួយ របស់ស្ត្រីមួយរូបដែលមានអាយុ ៣៥ឆ្នាំ ហើយត្រូវបានតុលាការ កាត់ទោសឲ្យជាប់ពន្ធនាគារមួយឆ្នាំ ពី​បទបានមើលភាពយន្ដស្រាតរួមរ័ក្សស្នេហា (pornographie) ជាមួយនឹងកូនតូចៗទាំងបីរបស់ខ្លួន។ ប្រភពមួយ ដែលស្និត​នឹងប្រព័ន្ធយុត្តិធម៌នៃទីក្រុងឆាឡុង-អង់-ឆមប៉ាញ បាននិយាយថា ម្ដាយរូបនោះ មិនត្រឹមតែបានបញ្ចាំងភាពយន្ដ ដែល​​និយាយពីការរួមស្នេហារបស់មនុស្សធំ ជាទៀងទាត់ទៅឲ្យកូនរបស់ខ្លួន ដែលមានអាយុ ៣-៥និង៨ឆ្នាំទស្សនាប៉ុណ្ណោះទេ ថែមទាំងបានធ្វើកាយវិការត្រាប់តាមវីដេអូទាំងនោះ ដាក់នៅពីមុខកូនតូចៗទាំងនោះថែមទៀត។

សឹងតែជារៀងរាល់យប់ បន្ទាប់ពីងូតទឹកលាងសម្អាតខ្លួនហើយ កុមារទាំងបី ក្នុងនោះពីរនាក់ជាស្រី បានទៅនៅ​ជាមួយ​នឹង​ម្ដាយរបស់ពួកគេ នៅលើគ្រែគេង ដើម្បីទស្សនាឈុតឆាក គ្រប់បែបយ៉ាង ហើយជារឿយៗ បានប្រែក្លាយជា​ឈុតត្រដុស​អង្អែល បង្កចំណង់ដែលស្ត្រីរូបនោះ បានធ្វើដោយខ្លួនឯងទៀតផង។ ឈុតឆាកដែលធ្វើកុមារទាំងបី បានរៀនយកតម្រាប់​តាម យកមកធ្វើដាក់រវាងគ្នាវា។

អំពើដ៏ហួសហេតុរបស់ម្ដាយចិត្តស្រើបស្រាលរូបនេះ បានធ្លាយទៅដល់ភ្នាក់ងារសង្គមកិច្ច ដែលត្រូវបានជូនដំណឹងដោយ អ្នកជិតខាងរស់នៅក្បែរនោះ។ តាំងពីពេលនោះមក កុមារទាំងបី ត្រូវបានរដ្ឋបំបែកយកទៅបីបាច់ចិញ្ចឹម។ ចំណែកឯ​ម្ដាយ​ដែលបានប្រៀនប្រដៅកូន មិនសមប្រកបនេះ បន្ទាប់ពីត្រូវបានតុលាការកាត់ទោសហើយនោះ ត្រូវបានជាប់ឈ្មោះនៅក្នុង​បញ្ជីខ្មៅនៃជនល្មើស ខាងកាមតណ្ហា និងត្រូវបានតុលាការបង្ខំឲ្យបង់ប្រាក់ថ្លៃខូតខាត ក្នុងករណីដែលកូនទាំងបី​ត្រូវបាន​ភ្នាក់ងារសង្គមកិច្ច យកទៅចិញ្ចឹមបីបាច់នោះ ក្នុងម្នាក់៣០០០អ៊ឺរ៉ូថែមទៀត។

នៅចំពោះមុខតុលាការ ម្ដាយវ័យ៣៥ឆ្នាំ បានប្រកែកថា មានរឿងមួយចំនួនធំ ដែលខ្លួនមិនបានធ្វើ ដូចអ្វីដែលតុលាការ​ចោទប្រកាន់នោះទេ។ តែការបដិសេធទាំងនោះ មិនមានទម្ងន់អ្វីឡើយ បើយោងទៅលើចម្លើយដែលស្ត្រីនោះ ធ្លាប់ឆ្លើយ​ជាមួយនឹងភា្នក់ងារសង្គមកិច្ច និងជាពិសេសចម្លើយរបស់កុមារីកូនបងគេបង្អស់ ដែលបានឆ្លើយប្រាប់តុលាការ​យ៉ាងក្បោះ​ក្បាយ។ នាងតូចថា ម្ដាយនាងបានថើបជញ្ជក់មាត់កូនប្រុសរបស់ខ្លួន ដោយប្រើអណ្ដាត ហើយឲ្យកូនប្រុសតូចរូបនោះ ស្ទាបអង្អែលដើមទ្រូងរបស់ខ្លួន។ល។ ហើយថែមទាំងបានហៅកូនស្រីទាំងពីរ ឲ្យប្រព្រឹត្តិកាមកិច្ច ជាមួយនឹងបងប្អូនវាទាំង​បីនោះទៀតផង។ រឿងដែលពិបាកនឹងជឿ តែនៅពេលដែលមានកើតមានរឿងបែបនេះ ធ្វើឲ្យមានអារម្មណ៍ថា «ហួស​និស្ស័យនឹងមានសភាពជាមនុស្ស»៕

-----------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...