ភរិយា​កូន​ខ្ចី​របស់ រស់ សោភ័ណ្ឌ ថា​ស្វាមី​ខ្លួន​គ្មាន​ទោស​អ្វី​សោះ

«ខ្ញុំសង្ឃឹមថាតុលាការកាត់សេចក្តីដោយយុត្តិធម៌ នោះប្តីរបស់ខ្ញុំត្រូវបានដោះលែង។ (...) បើមិនដោះលែងទេ នោះ​តុលាការកាត់ក្តីដោយអយុត្តិធម៌ ព្រោះប្តីខ្ញុំមិនបានធ្វើអ្វីខុសទេ។» នេះជាការលើកឡើងរបស់អ្នកស្រី ឱក ស្រីអូន ភរិយារបស់លោក រស់ សោភ័ណ្ឌ ដែលជាជនជាប់ចោទម្នាក់ ក្នុងចំណោមជនជាប់ចោទទាំង២១នាក់។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: April 26, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ខ្ញុំសង្ឃឹមថាតុលាការកាត់សេចក្តីដោយយុត្តិធម៌ នោះប្តីរបស់ខ្ញុំត្រូវបានដោះលែង។ (...) បើមិនដោះលែងទេ នោះ​តុលាការកាត់ក្តីដោយអយុត្តិធម៌ ព្រោះប្តីខ្ញុំមិនបានធ្វើអ្វីខុសទេ។» នេះជាការលើកឡើងរបស់អ្នកស្រី ឱក ស្រីអូន ភរិយារបស់លោក រស់ សោភ័ណ្ឌ ដែលជាជនជាប់ចោទម្នាក់ ក្នុងចំណោមជនជាប់ចោទទាំង២១នាក់។


អ្នកស្រី ឱក ស្រីអូន ភរិយារបស់លោក រស់ សោភ័ណ្ឌ។ (រូបថត MONOROOM.info/ S.Tith)

តុលាការនិងច្បាប់ -ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ អ្នកស្រី ឱក ស្រីអូន មកពីខេត្តស្វាយរៀង ដែលកំពុងបីកូនទើបតែប្រសូត្រ បានបីខែនៅនឹងដៃ បាននិយាយលាយឡំនឹងភាពក្តុកក្តួលថា ប្តីអ្នកស្រីត្រូវ​បានចាប់​ខ្លួនក្នុងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ អំឡុងពេលធ្វើបាតុកម្មតម្លើងប្រាក់ខែ១៦០ដុល្លា។

អង្គុយចាំក្រៅតុលាការ ជាមួយនឹងក្តីសង្ឃឹមថា ប្តីអ្នកស្រីត្រូវបានដោះលែងក្នុងថ្ងៃនេះ អ្នកស្រីបានរៀបរាប់​ដោយ​ត្រួសៗនៃប្រវត្តិ មុននឹងឈានដល់ការចាប់ខ្លួនប្តីនេះថា មុនការចាប់ខ្លួននៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ អ្នកស្រី​នៅឯ​ខេត្តស្វាយរៀង បានទូរស័ព្ទហៅប្តីឲ្យជួយទិញថ្នាំសម្រាប់កូនខ្ចីឲ្យ ព្រោះអ្នកស្រីមិនស្រួលខ្លួន និងកំពុងទៅ​ពេទ្យ​ដើម្បីសម្រាលកូន។ នៅពេលនោះ ប្តីអ្នកស្រីក៏បានតបវិញថា ពេលគាត់(ប្តី)ទិញឥវ៉ាន់បានហើយ​នឹងត្រឡប់​ទៅវិញ​ហើយ។ ក្រោយមកអ្នកស្រីក៏បានហៅទូរស័ព្ទទៅម្តងទៀត តែលែងចូល ដោយបញ្ជាក់ថាបាន​បិទទូរសព័្ទ។ «គាត់ក៏​បាត់ខ្លួននៅពេលទៅទិញឥវ៉ាន់។ តេ លែងចូលតែម្តង ប្រហែលពេលដែលគាត់ទៅដល់ផ្សារ។»

អ្នកស្រីបានរៀងរាប់ទៀតថា នៅថ្ងៃដែលប្ដីអ្នកស្រីឡើងសវនាការថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤នេះ អ្នកស្រីបាន​ស្កាត់មកពីខេត្តស្វាយរៀង ដល់ភ្នំពេញវេលាម៉ោងប្រាំពីរព្រឹក តែមន្រ្តីអ្នកយាម​តុលាការ​​មិនអនុញាតិឲ្យអ្នកស្រី បាន«ចូល»ទៅមើលការកាត់ទោសស្វាមីខ្លួនោះ​ឡើយ។ ករណីនេះ បង្កឲ្យមានប្រតិកម្មពីអនុប្រធានផ្នែក និង​មេធាវីតំបន់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ណៃ វ៉ង់ដា ដោយបានហៅអំពើនេះ ថាបានបង្ហាញ​នូវ​ភាពអយុត្តិធម៌មួយចំណែកទៀត ពីសំណាក់តុលាការកម្ពុជា។

អយុត្តិធម៌ជាន់លើអយុត្តិធម៌

មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស បានពន្យល់ថា៖ «កាលណាមិនបានចូលទៅក្នុងសវនាការ ដើម្បីស្តាប់ការ​ដេញដោលនៅ​ក្នុងសវនាការនោះទេ យើងគិតថា (វា)អយុត្តិធម៌ជាន់លើអយុត្តិធម៌ហើយ។ (...) គាត់អាចជាសាក្សីបំភ្លឺ។»

អនុប្រធានផ្នែក និងមេធាវីតំបន់នៃសមាគមការពារសិទ្ធិមនុស្សអាដហុករូបនេះ បានរំលឹកផ្លូវច្បាប់ថា រាល់ការ​ប្រើ​ប្រាស់កម្លាំងបង្ក្រាប ការចាប់ខ្លួនលោក រស់ សោភ័ណ្ឌ ជាមួយនឹងការវាយដុំពីសំណាក់ក្រុមកងឆ័ត្រយោង៩១១ នេះបានរំលោភទាំងស្រុងទៅនឹងមានត្រា ១០៩ នៃក្រមព្រហ្មទណ្ឌ ព្រោះក្រុមទាំងនេះមិនមែនជាក្រុម​នគបាល​យុត្តិធម៌ទេ។

ក្នុងថ្ងៃសវនាការនេះ លោកស្នើឲ្យមានការដោះលែង ឬទម្លាក់ការចោទប្រកាន់ចោលទាំងស្រុងតែម្តង ក្រោម​ហេតុ​ផល​បីយ៉ាង ទីមួយកត្តាជីវភាព ព្រោះពួកគាត់សុទ្ធតែជាកម្មករមិនមានជីវភាពខ្ពង់ខ្ពស់ទេ ជាមួយនិងប្រាក់ខែ​ដ៏​តិច​តួចនោះ។ បើគាត់នៅតែបន្តជាប់ពន្ធនាគារ គ្រួសារដ៏ក្រលំបាករបស់គាត់ និងកាន់តែថមថយ(ធ្លាក់ចុះ)ជីវភាព​ទៅ​ជាលំដាប់។ តើអ្នកណាជាអ្នករកស៊ីចិញ្ចឹមកូនតូច និងប្រពន្ធកូនខ្ចី។ ហេតុផលទីពីរ ពេលចាប់ពួកគាត់ ពួកគាត់គ្មាន​អាវុធ​ក្នុងដៃទេ តើអ្វីដែលហៅថាការប្រព្រឹត្តបទល្មើសរបស់គាត់? តើគាត់ប្រព្រឹត្តបទល្មើសយ៉ាងដូចម្តេច? ហេតុផល​ទីបី គាត់មានផ្ទះ មានអាជីពត្រឹមត្រូវ ដែលនាំឲ្យការដោះលែងនោះ មិនមានការព្រួយបារម្មណ៍​ក្នុងការគេច​វេសពី​តុលាការនោះទេ៕

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៥ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...