បែក​ធ្លាយ​រូបថត​ស្រាត របស់​តារា​​ហូលីវូដ​ច្រើន​នាក់ ជា​ពិសេស ជើនីហ្វើរ ឡរ៉េន (pic)

រូបថតស្រាតជាច្រើន របស់តារាភាពយន្ដល្បីៗ និងស្អាតៗ របស់ហូលីវូដ ត្រូវបានក្រុមវាយប្រហារ តាមបណ្ដាញអ៊ិនធើណែត ចូលទៅលួចយកបាន ហើយយកមកទម្លាយជាសាធារណៈ កាលពីចុងខែសីហាកន្លងមក។ ពីក្នុងចំណោមនោះ តារាភាពយន្ដ នាង ជើនីហ្វើរ ឡរ៉េន (Jennifer Lawrence) ដែលអ្នកផងស្រឡាញ់ និងខ្នាញ់ ដោយសារតែនាងបានសម្ដែងក្នុងភាពយន្ដ X-Man នោះ ក៏មាននៅក្នុងចំណោមនេះដែរ។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០១ តុលា ២០១៤
  • កែប្រែចុងក្រោយ: September 03, 2014
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បណ្ដាញសារព័ត៌មានជាច្រើន នៅអាមេរិក បានធ្វើរបាយការណ៍ពីករណី វាយប្រហារតាមអ៊ិនធើណែតនេះ ដែលមានឈ្មោះថា ស៊ីលីហ្គេត (celebgate) ហើយបានបញ្ជាក់ទៀតថា ការលួចយកឯកសាររូបថតទាំងនេះ បានធ្វើឡើងតាមរយៈគណនី អាយគ្លូ (iCloud)។

ពីក្នុងចំណោមជារងគ្រោះជាច្រើននោះ ក្នុងនោះគេបានឃើញតារាល្បីៗ ស្អាតៗរបស់អាមេរិក ដូចយ៉ាង​តារា​ចម្រៀង នាង អាវ្រីល ឡាវីញ (Avril Lavigne) តារាភាពយន្ដ នាង ខេត អ័បថន (Kate Upton)  និង​ពិសេស​នាង ជើនីហ្វើរ ឡរ៉េន ដែលបានសម្ដែងនៅក្នុងភាពយន្ដធំៗ ជាច្រើនរបស់ហូលីវូដ ដូចយ៉ាង X-Men និង Hunger Games នោះជាដើម។

ភ្នាក់ងារតំណាងឲ្យតារាភាពយន្ដ ជើនីហ្វែរ ឡរ៉េន បានប្រកាសពីបំណង ប្ដឹងជនល្មើសទៅទៅតុលាការ។ ភ្នាក់ងាររូបនោះ បាននិយាយថា៖ «វាជាការរំលោភយ៉ាងខ្លាំងក្លា ទៅលើជីវិតឯកជន។ អាជ្ញាធរមាន​សមត្ថភាព ត្រូវបានរាយការណ៍ ហើយនឹងចាត់វិធានការតាមនិតិវិធី ប្រឆាំងនឹងនរណាក៏ដោយ ដែល​បាន​ផ្សាយ​រូបភាព​របស់ ជើនីហ្វើរ ឡរ៉េន ទាំងនេះ»។

តារាភាពយន្ដខ្លះទៀត បានចេញសេចក្ដីប្រកាសព័ត៌មានថា រូបថតទាំងនោះ ត្រូវបានកែឆ្នៃ ដើម្បីយកខ្លួន​ទៅប្រឡាក់ប្រឡូកជាមួយ។ នាង វិចតូរៀ ចាកស្ទីស (Victoria Justice) តារាសម្ដែង និងជាអ្នករាំដ៏ល្បី នៅ​ហូលីវូដ បាននិយាយថា «រូបថតស្រាត ដែលគេគិតថា ជាខ្ញុំនោះ សុទ្ធសឹងតែជារូបកែឆ្នៃ។ ខ្ញុំសូមឲ្យបញ្ចប់​រឿងអាស្រូវនេះ វិញភ្លាម។»

តែសម្រាប់តារាមួយចំនួនទៀត បានទទួលស្គាល់ថា រូបថតទាំងនេះ ពិតជារូបរបស់ខ្លួនមែន។ នាងម៉ារី អេលីហ្សាបែត វីនស្តេត (Mary Elizabeth Winstead) បានថ្លែងតាមបណ្ដាញសង្គមវិញថា៖ «ខ្ញុំគិតថា រូប​ទាំងនេះត្រូវបានលប់ចេញតាំងពីយូរណាសមកហើយ។ (...) ជារូបថត ដែលខ្ញុំថតជាមួយប្ដីរបស់ខ្ញុំ តាំង​ពី​ច្រើនឆ្នាំហើយ នៅក្នុងផ្ទះរបស់យើង។ ខ្ញុំសង្ឃឹមថា អ្នកមានមោទនភាពណាស់ នឹងអ្វីដែលអ្នក​បាន​ធ្វើ។»៕

ខាងក្រោមនេះ ជារូបថតខ្លះរបស់នាង ជើនីហ្វែរ ដែលផ្សាយតាមបណ្ដាញសង្គម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...