ប្រមឹក​គ្រប់​គ្រង​ខ្លួន​លែង​បាន ​បង្ខំ​ឲ្យ​យន្ដហោះ​វិល​ត្រឡប់​ក្រោយវិញ

យន្ដហោះដឹកអ្នកដំណើរមួយគ្រឿង ដែលបានហោះឆ្ពោះទៅកាន់ប្រទេសគុយបា បានវិលត្រឡប់ទៅចុះចតនៅរដ្ឋធានី តូរ៉ុងតូវិញ ដោយមានអមដោយយន្ដហោះចម្បាំង ធុញប្រដេញពីរគ្រឿង ហោះទៅអមជាមួយផង។ ហេតុការណ៍នេះ បានកើតឡើង ដោយសារមានអ្នកដំណើរពីរនាក់ ដែលស្រវឹងស្រា«ធ្លាក់ភ្នែក» រហូតដល់គ្រប់គ្រងខ្លួនឯង លែងកើត។
Loading...
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី៣១ សីហា ២០១៤
  • កែប្រែចុងក្រោយ: September 03, 2014
  • ប្រធានបទ: ឧប្បត្តិហេតុ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើគេគួរបញ្ឈប់ កុំឲ្យមនុស្សប្រមឹក ជិះយន្ដហោះឬ? អ្នកដំណើរពីរនាក់ ដែលជិះនៅលើយន្ដហោះ របស់​ក្រុមហ៊ុនអាកាសចរណ៍ សាន់វិញ (Sunwing) ហោះភ្ញាប់រដ្ឋធានីតូរ៉ុងតូ ប្រទេសកាណាដា ទៅកាន់ប្រទេស​គុយបា បានធ្វើខ្លួនឲ្យស្ថិតនៅក្រោមឥទ្ធិពលសុរាយ៉ាងជោគជាំ បន្ទាប់ពីពួកគេបានទិញមកសេព នៅមុន​ពេលឡើងយន្ដហោះបន្តិច។ នេះបើតាមស្ថានីយ៍ទូរទស្សន៍កាណាដា ស៊ីធីវី ញ៉ូ (CTV News)។

ក្រុមហ៊ុនអាកាសចរណ៍ បានធ្វើការពន្យល់ថា បន្ទាប់ពីបានចូលទៅលាក់ខ្លួន ក្នុងបន្ទប់ទឹកលើយន្ដហោះ ស្ត្រី​ក្មេងៗទាំងពីរនាក់ បានបញ្ឆេះបារីមួយដើមឡើង បណ្ដាលឲ្យសញ្ញាអាសន្នបានលោតបន្លឺឡើង។ បន្ទាប់​ពីនោះមកទៀត ស្ត្រីទាំងពីរបានឈ្លោះប្រកែកគ្នា រហូតឈានទៅដល់វាយតប់គ្នា នៅលើយន្ដហោះ បង្កឲ្យ​យន្ដហោះបាត់ភាពលំនឹងរបស់ខ្លួន។

ប៉ុន្តែហេតុការណ៍បានស្ងប់ស្ងាត់ទៅវិញ ដោយក្រុមបម្រើការនៅលើយន្ដហោះ បានអនុវត្តតាមយុទ្ធវិធី ដែល​មានស្រាប់ ដើម្បីគ្រប់គ្រងស្ថានការណ៍។ នោះគឺស្ត្រីវ័យក្មេង ត្រូវបានបង្ក្រាប និងយន្ដហោះត្រូវបាន​បង្វែ​ទិស ឲ្យវិលត្រឡប់ទៅកាន់ ព្រលានយន្ដហោះដើមវិញ នៅរដ្ឋធានីតូរ៉ុងតូ។ យន្ដហោះប្រដេញពីរគ្រឿង ធុន F-18 បំពាក់ដោយកាំជ្រួចច្រើនដើម របស់ប្រទេសកាណាដា ត្រូវបានបញ្ជាការដ្ឋានកងទ័ព​ការពារ​អាកាស ប្រចាំនៅតំបន់អាមេរិកខាងជើង បញ្ជាឲ្យមកហោះអមយន្ដហោះដឹកអ្នកដំណើរនេះ។

យន្ដហោះបានចុះចតដោយគ្មានហេតុភេទអ្វីកើតឡើងឡើយ ហើយអ្នកដំណើរទាំងអស់ ក៏បានចេញ​ត្រឡប់​​ទៅវិញ តាមជើងយន្ដហោះថ្មី ក្នុងយប់ថ្ងៃដដែលនោះ ឆ្ពោះទៅប្រទេសគុយបាវិញដែរ។ ចំណែកឯ​ស្ត្រីប្រមឹកទាំងពីររូបវិញ ត្រូវបានចាប់ឃាត់ខ្លួនភ្លាម នៅពេលយន្ដះហោះចុះមកដល់ដី មុននឹងធ្វើការឃុំខ្លួន​ជាបណ្ដោះអាសន្ន នាពេលបន្ទាប់មក នៅនឹងព្រលានយន្ដហោះ៕


នគរបាល ឡើងមកនាំខ្លួនស្ត្រីវ័យក្មេង នៅបន្ទាប់ពីយន្ដហោះចុះចត នៅក្រោមក្រសែរភ្នែកក្ដៅក្រហាយ របស់អ្នកដំណើរផ្សេងទៀត។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...