ការ​ឃាត់​ខ្លួន​មួយ របស់​នគរបាល​បារាំង ផ្អើល​រឿង​អាស្រូវ (វីដេអូ)

ខ្សែវីដេអូមួយនៃ«ការឃាត់ខ្លួនដ៏ឃោឃៅ» លើជនសង្ស័យមួយរូប របស់នគរបាលបារាំង ដែលត្រូវគេលួចថតបាន ហើយ​ដាក់​បង្ហោះនៅលើគេហទំព័រចែកផ្សាយវីដេអូ បានក្លាយជាបច្ចុប្បន្នភាពនៅពេលនេះ ហើយបង្កឲ្យផ្ទុះជារឿងអាស្រូវឡើង បង្ខំឲ្យមជ្ឈដ្ឋាននយោបាយនានារបស់ប្រទេសបារាំង ចេញមុខធ្វើប្រតិកម្ម។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បានថ្លែងថា នគរបាល​ដែលគ្រប់គ្រងនគរបាល នឹងចាត់វិធានការទៅលើបញ្ហានេះ ហើយសំនុំរឿងមួយនៅតុលាការ ក៏ត្រូវបានបើក​ស៊ើបអង្កេតផងដែរ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: August 20, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្សែវីដេអូមួយនៃ«ការឃាត់ខ្លួនដ៏ឃោឃៅ» លើជនសង្ស័យមួយរូប របស់នគរបាលបារាំង ដែលត្រូវគេលួចថតបាន ហើយ​ដាក់​បង្ហោះនៅលើគេហទំព័រចែកផ្សាយវីដេអូ បានក្លាយជាបច្ចុប្បន្នភាពនៅពេលនេះ ហើយបង្កឲ្យផ្ទុះជារឿងអាស្រូវឡើង បង្ខំឲ្យមជ្ឈដ្ឋាននយោបាយនានារបស់ប្រទេសបារាំង ចេញមុខធ្វើប្រតិកម្ម។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បានថ្លែងថា នគរបាល​ដែលគ្រប់គ្រងនគរបាល នឹងចាត់វិធានការទៅលើបញ្ហានេះ ហើយសំនុំរឿងមួយនៅតុលាការ ក៏ត្រូវបានបើក​ស៊ើបអង្កេតផងដែរ។


នគរបាលបារាំង នៅពេលបំពេញការងារ។ (រូបថត GUMEZ/SIPA)

«នគរបាលបារាំង គួរឲ្យខ្មាសអៀនណាស់» ជាចំណងជើងវីដេអូ ដែលត្រូវបានម្ចាស់វាថតសកម្មភាព «ឃាត់ខ្លួន»​របស់​នគរបាល ហើយបានដាក់ផ្សាយនៅលើគេហទំព័រ«យូធូប (YouTube)»។ នៅក្នុងវីដេអូ គេឃើញ នគរបាលពីរនាក់ បាន​ប្រើប្រាស់«អំណាច»របស់ខ្លួន ដើម្បីបង្ក្រាបស្ត្រីម្នាក់ បន្ទាប់មកបានប្រើ«ហ្គាស»បង្ហូរទឹកភ្នែក បាញ់ដាក់ចំកណ្ដាល​មុខ​ស្ត្រី​ទាំងនោះ។ ឈុតឆាកនេះ បានកើតឡើងនៅក្នុងភូមិឈ្មោះ ហ្សូអេឡេតួរ (Joué-lès-Tours) ស្ថិតក្នុងតំបន់ អាំឌ្រអេល័រ (Indre-et-Loire) ភាគកណ្ដាលនៃប្រទេសបារាំង។

នៅពេលនេះ វីដេអូ បានទាក់ទាញឲ្យមានមនុស្សចុចចូលមកមើល ច្រើនជាង ៦៧០ ពាន់ដងរួចមកហើយ។

នៅពេល ពលរដ្ឋ«ខាំ»នគរបាល ...

កម្លាំងការពារសន្តិសុខរបស់បារាំង ប្រចាំតំបន់ បាននិយាយការពារខ្លួនតាមការសែតបារាំងមួយថា បុរសអ្នកបើកបរ​ម្នាក់​នោះ បានបដិសេធមិនព្រមឲ្យធ្វើការត្រួតពិនិត្យ «ជាតិស្រវឹងអាកុលក្នុងខ្លួន» នៅពេលគាត់បានបើកបររថយន្ដមួយ ដែល​បានរំខានដល់ចរាចរណ៍នៅតាមដងផ្លូវ ហើយស្ត្រីម្នាក់ទៀត បានសាកល្បងនឹងឆក់យកវិទ្យុទាក់ទងពីនគរបាល នៅពេល​ដែលនគរបាលរូបនោះ សាកល្បងប្រើប្រាស់វិទ្យុទាក់ទងនេះ ដើម្បីសុំកម្លាំងអន្តរាគមន៍បន្ថែម។ នគរបាលទាំងពីរនាក់​នោះ ក៏បានអះអាងដែរថា ពួកខ្លួនត្រូវបាន«ខាំ»ដោយ ស្ត្រីរូបនោះ ហើយជាអ្វីដែលបានកើតឡើង មុនរូបភាពដែលថត​នៅ​ក្នុងវីដេអូ។

ក្នុងសាច់រឿងបន្តមក ការសែតបារាំងប្រចាំតំបន់ បានរាយការណ៍ទៀតថា អ្នកបើកបរជាជនសង្ស័យនោះ ត្រូវបាន​បញ្ជូន​ទៅកាន់មន្ទីរពេទ្យ ហើយរកឃើញថា មានជាតិស្រវឹង ច្រើនជា១ក្រាម នៅក្នុងឈាម។ ជននេះ ធ្លាប់ជាប់ពន្ធនាគារ​ម្ដង​រួចហើយ។ ស្ត្រីដែលបាន«បំពាន»លើនគរបាល ក៏ធ្លាប់ត្រូវបានកោះហៅដោយ តុលាការ កាលពីខែតុលាកន្លងទៅដែរ។

«នគរបាលត្រូវតែធ្វើខ្លួន មិនឲ្យគេរិះគន់បាន»

ប៉ុន្តែអ្វីដែលគេត្រូវនិយាយនៅពេលនេះ គឺចរិកឬកពារ របស់មន្ត្រីនគរបាលបារាំងទាំងពីររូប ដែលបានប្រើប្រាស់​កម្លាំង​ហួសហេតុ ទៅលើពលរដ្ឋ ខណៈពេលដែលខ្លួនកំពុងបំពេញភារកិច្ច «ការពារពលរដ្ឋ»។ រដ្ឋអាជ្ញាបារាំងប្រចាំតំបន់នោះ បានប្រកាសថា ចង់ឲ្យមានការបំភ្លឺពីមន្ត្រីនគរបាលទាំងពីររូបសិន មុននឹងខាងរដ្ឋអាជ្ញារសម្រេចចិត្តថា តើគេត្រូវបើក​សំនុំ​រឿងនេះដើម្បីធ្វើការស៊ើបអង្កេត ឬអត់។

ដោយឡែករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក ម៉ានុយអែល វ៉ាល (Manuel Valls) បានថ្លែងថាទូរទស្សន៍ (BFMTV) ថា នគរបាលដែលគ្រប់គ្រងលើនគរបាល (IGPN) ត្រូវបានបញ្ជាឲ្យធ្វើប្រតិកម្ម ទល់នឹងនគរបាលដែលមានកំហុស។ លោក​ថា «ការស៊ើបអង្កេត ត្រូវ​បានបើកធ្វើហើយ នៅស្ថាប័ននគរបាលគ្រប់គ្រងនគរបាល។ រដ្ឋអាជ្ញានៅទីក្រុងតួរ ក៏កំពុងយក​ចិត្តទុកដាក់ ទៅលើកិច្ចការនេះដែរ។»។ លោករដ្ឋមន្ត្រី បានអះអាងថា នឹងគ្មានអំពើហឹង្សា ឬសកម្មភាពដែលខុសវិន័យ សម្រាប់មន្ត្រីបម្រើការនៅក្នុងថានៈជានគរបាលជាតិទេ។ «នគរបាលត្រូវតែធ្វើខ្លួន មិនឲ្យគេរិះគន់បាន ហើយនគរបាល​សឹងតែទាំងអស់ហើយ ដែលបានធ្វើការងាររបស់ខ្លួន យ៉ាងពិបាកនិងដោយត្រឹមត្រូវ»៕

វីដេអូដែលនិយាយពីការឃាត់ខ្លួននេះ ៖

-----------------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...