ធ្លាប់​ឃើញ​ឆ្កែ​រាំ​«របាំ​ជូន​ពរ» ឬ​ទេ? (vdo)

បើអ្នកមិនដែលឃើញ សត្វឆ្កែរាំយ៉ាងដូចម្ដេចទេ វីដេអូខាងក្រោយ នឹងធ្វើឲ្យអ្នករីករាយបាន។ ឬក៏អ្នកធ្លាប់ឃើញហើយ អាចទស្សនាឈុតនេះឡើងវិញក៏បានដែរ។
រូបភាពផ្តិតពីវីដេអូ បង្ហាញពីក្បាច់រាំរបស់សត្វឆ្កែតូច។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ( [email protected]) - ប៉ារីស ថ្ងៃទី២៥ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 26, 2014
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជារបាំដ៏ពិសេសមួយ​ ដែល​ខ្មែរ​បូរាណ​​អាច​ហៅ​ថា ជា​«របាំ​ជូន​ពរ» សម្រាប់​ទទួល​​អំណរ​ នរណាម្នាក់ដ៏យ៉ាង​ខ្លាំងក្លា។ តែ​ពេល​នេះ គឺ​សត្វ​សុនខ​មួយ​ក្បាល ដែល​រាំ​ទទួល​អំណរ​ម្ចាស់ បន្ទាប់​ពី​​វា​​ឃើញ​ម្ចាស់​របស់​វា ត្រឡប់​ចូល​មក​ក្នុង​ផ្ទះ​វិញ។

បន្ទាប់​ពី​បាន​ជាប់​នៅ​ក្នុង​រនាំង​ ដែល​ទំនង​ជា​បាន​ដាក់​ឃាំង​វា មិន​ឲ្យ​ចេញ​ដើរ​តែ​ពាស ក្នុង​ពេល​អវត្តមាន​របស់​ម្ចាស់​នោះ សត្វ​ឆ្កែ​ដ៏​គួរ​ឲ្យ​ស្រឡាញ់​មួយ​នេះ បាន​រំភើប​យ៉ាង​ខ្លាំង​រហូត​លោត​រាំ​ជើង​ពីរ នៅ​ពេល​ដែល​វា​បាន​ដឹង​ថា ម្ចាស់​វា​បាន​ត្រឡប់​មក​វិញ។

វាបាន​ងើប​ខ្លួន​ឡើង ដាក់​ដៃ​ទៅ​មុខ និង​ឈរ​នៅ​លើ​ជើង​ក្រោយ​ទាំង​ពីរ​របស់​វា ហើយ​បន្ទាប់​មក វា​បាន​បញ្ចេញ​​ក្បាច់ ញ៉ាក់​ចង្កេះ និង​ជើង​ទាំង​គូរ​នោះ​ផង។ សូម​កុំ​ភ្លេច​ថា ក្បាច់រាំដ៏អស្ចារ្យនេះ រួមមានពីរចង្វាក់៖ ញាក់ចង្កេះ និងលោតលើជើងទាំងពីរ។

វីដេអូមួយនេះ ទើបនឹងដាក់បង្ហោះលើគេហទំព័រចែកផ្សាយវីដេអូ យូធូប (YouTube) នៅថ្ងៃទី២០ ខែធ្នូនេះ​ប៉ុណ្ណោះ ប៉ុន្តែមានមនុស្សចុចចូលមកទស្សនា ប្រមាណជាជាង៤លានដងទៅហើយ។ ចូលរួមរីករាយ ជាមួយ​សុនខតូចរបស់យើង ដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...