រ៉ីម៉កដឹកទឹកកកលើសចំណុះ បុករនាំងចែកផ្លូវដួលអស់០៥ផ្ទាំង
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៤ សីហា ២០១៥
- កែប្រែចុងក្រោយ: August 24, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ករណីបើកបុករនាំដែកចែកផ្លូវ ទាំងថ្ងៃនេះ ត្រូវបានសាក្សីប្រាប់ឲ្យដឹងថា បានបង្កឡើងនៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ត្រង់ចំណុចទល់មុខ ហាងលក់សាច់អាំង យីហោ១៦៨ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សាក្សីបានបញ្ជាក់បន្ថែមថា រ៉ឺម៉កដឹកទឹកកកបង្កគ្រោះថ្នាក់ បានដឹកទឹកកក រហូតដល់៧០ដើម បើកបរដោយម្ចាស់រ៉ឺម៉ក ជាយុវជនវ័យជំទង់ម្នាក់ មិនស្គាល់អត្តសញ្ញាណ។ យុវជនរូបនេះ បានបើករ៉ឺម៉ក ពីលិចទៅកើត តាមបណ្តោយផ្លូវខាងលើ ស្រាប់តែមកដល់កន្លែងកើតហេតុ បានរ៉េចង្កូតបុករនាំងចែកផ្លូវតែម្តង។
ស្រ្តីវ័យកណ្តាលម្នាក់ ជាអ្នកលក់ដូរ នៅជាប់កន្លែងកើតហេតុ បានលើឡើងថា៖ «ឃើញបើកបរសុខៗ សោះស្រាប់តែបុកប៉្រាវខ្ទេចដែក បួនប្រាំផ្ទាំង»។ អ្នកស្រីថា ពេលនៅលក់មិនមានអ្វីទេ អ្នកដំណើរដ៏ទៃទៀត រួមទាំងរ៉ឺម៉កដឹកទឹកកបើកធម្មតា ស្រាប់តែមកដល់កន្លែងមានរនាំង រ៉ឺម៉កដ៏សែនធ្ងន់ អួសដោយម៉ូតូកញ្ចាស់មួយគ្រឿង បានរ៉េទៅបុករនាំងខ្ទេចប្រាំផ្ទាំង។
តាមប្រសាសន៍របស់មន្រ្តីសមត្ថកិច្ចម្នាក់ ដែលចុះអន្តរាគមន៍ឃាត់ខ្លូន ម្ចាស់រ៉ឺម៉កខាងលើ បានឲ្យដឹងថា រ៉ឺម៉កម៉ូតូនេះ ដឹកឥវ៉ាន់លើសចំណុះ បានបណ្តាលឲ្យទប់ចង្កូតមិនជាប់ ទៅបុករនាំងចែកផ្លូវ។ លោកថានៅលើរ៉ឺម៉ក មានដឹកទឹកកក រហូតដល់ទៅ៧០ដើម ក្នុងនោះមិនទាន់ទាំងដាក់ចេញផង។ លោកបានបញ្ជាក់ជាចុងក្រោយថា រ៉ឺម៉ក និងម្ចាស់ត្រូវបាមឃាត់ខ្លូន បញ្ជូនទៅចរារចណ៍រាជធានីភ្នំពេញ រង់ចាំក្រុមហ៊ុនទឹកកក ទៅធ្វើការដោះស្រាយ៕