រថយន្ត​ទេសចរណ៍​ប៉ះ​ជា​មួយ​ម៉ូតូ ស្លាប់​២នាក់

គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្ត និងម៉ូតូនៅតាមផ្លូវជាតិ៤ ធ្វើឲ្យមានការភ័យរន្ធត់ ទាំងព្រឹកព្រលឹម នៅខណ្ឌពោធិ៍សែនជ័យ។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ៖ ក. ស្រីនាង ([email protected]) - យកការណ៍ ៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៤ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 24, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បុរសជិះម៉ូតូ២នាក់ បានស្លាប់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ នៅលើបណ្តោយផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០១៥។

គ្រោះថ្នាក់នេះបង្កដោយរថយន្តទេសចរណ៍ ១២ កៅអីម៉ាកសាំយ៉ុង ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ 2Z 4992 ភ្នំពេញ បានបើកទៅបុកម៉ូតូមួយគ្រឿង ម៉ាកវេវ (wave) ពណ៍ខ្មៅស្លាកលេខ 1AJ 8690 ភ្នំពេញ ដែលបើក​បញ្រ្ចាស​ទិសគ្នា។ ប៉ុន្តែគេមិនស្គាល់អត្តសញ្ញាណជនបង្ក និងជនរងគ្រោះនោះទេ។

ក្រោយពេលកើតហេតុ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យលោក យឹម សារ៉ាន់ បានមកធ្វើអន្តរាគមន៍ នៅ​កន្លែងកើតហេតុ និងបានយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅដោះស្រាយ នៅចរាចរណ៍ក្រុង។ ចំណែកអ្នក​បើក​រថយន្តបង្ក បានរត់គេចខ្លួន បាត់ដោយសុវត្ថិភាព។

តាមលោក យឹម សារ៉ាន់ បានឲ្យដឹងទៀតថា គ្រោះថ្នាក់នេះបង្កឡើង ដោយរថយន្តក្រុង១២កៅអី។ ប៉ុន្តែ​មិន​ដឹង​ពីមូលហេតុ ដែលបង្កឲ្យមានគ្រោះថ្នាក់នេះឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...