ឃាត់ខ្លូនអ្នកជល់មាន់ លេងអាប៉ោង ១៣នាក់ នៅខណ្ឌឬស្សីកែវ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៣ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 24, 2015
- ប្រធានបទ: សណ្ដាប់ធ្នាប់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ករណីចុះបង្ក្រាប ក្រុមជនប្រព្រឹត្តិ ល្បែងស៊ីសងខាងលើ បានធ្វើឡើង តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ គឺចាប់ពីម៉ោង៣ និង២០នាទី រហូតដល់ម៉ោង៣ និង៣០នាទី រសៀល ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងទីតាំងជល់មាន់ និងល្បែងអាប៉ោងមួយកន្លែង ក្នុងសង្កាត់គីឡួម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
អ្នកជិតខាងទីតាំងជល់មាន់ បានប្រាប់ឲ្យដឹងថា កន្លែងមួយនេះ មានអ្នកប្រព្រឹត្តល្បែងស៊ីសង រៀងរាល់ថ្ងៃ ទើបតែថ្ងៃនេះ មានអ្នកចុះបង្គ្រាប បានធ្វើឲ្យពួកគាត់ សប្បាយចិត្តខ្លាំងណាស់។
ក្រុមន្រ្តីនគរបាលយុត្តិធម៌ រាជធានីភ្នំពេញ បានឃាត់ខ្លូនអ្នកប្រព្រឹត្ត ចំនួន១៣នាក់ និងម៉ូតូ ១៨គ្រឿង រួមទាំងរថយន្ត៣គ្រឿងទៀត។ វត្ថុតាងទាំងអស់ ត្រូវបានបញ្ជូន ទីកាន់ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ដើម្បីសួរនាំបន្ត។
ករណីនេះ ត្រូវបានមន្ត្រីនគរបាលយុត្តិធម៌ម្នាក់ ថ្លែងបញ្ជាក់ថា កងកម្លាំងរបស់លោក ចុះបង្ក្រាបលើកនេះ មានសភាពរហ័សរហួន ហើយរហ័ស ព្រោះមិនចង់ឲ្យអ្នកប្រព្រឹត្តដឹងខ្លូន ហើយរត់គេច។ លោកថា អ្នកណាប្រព្រឹត្តខុសច្បាប់ ត្រូវតែទទួលទោស តាមអំពើរបស់ខ្លូន ដែលបានប្រព្រឹត្ត ដូចជាករណីជិះឡានទៅជល់មាន់ លេងអាប៉ោង ជាលក្ខណៈទ្រង់ទ្រាយធំជាដើម៕