«ទំរាំ​បាន​ដូច​សព្វ​ថ្ងៃ កូន​ខំ​រំដោះ​ដី​ឲ្យ​ឪ​រែក» និពន្ធ​ដោយ នួន ជា

ជាបទចម្រៀងច្រៀងជាគួ ដែលត្រូវបាននិពន្ធឡើង ដោយ លោក នួន ជា និងត្រូវបានចាក់ផ្សាយ សម្រាប់​ឲ្យ​ប្រជា​ពលរដ្ឋ​ទាំង​អស់​ស្តាប់​កំសាន្ត ក្នុង​ពេលកំពុងធ្វើការងារ ដូចជារែក និងសែងដី ជាដើម។ នេះ​បើ​តាម​ការ​អះអាង របស់​អ្នក​ប្រើ​ប្រាស់ បណ្ដាញ​សង្គមមួយរូប។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២២ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 23, 2015
  • ប្រធានបទ: ចម្រៀង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកប្រើប្រាស់ បណ្ដាញសង្គមមួយរូប ឈ្មោះ សុខ សូផាត បានយកចម្រៀងមួយបទ ដែលលោកអះអាងថា និពន្ធដោយបងធំលេខ២ នៃរបបកម្ពុជាប្រជាធិតេយ្យ យកមកចុះផ្សាយ នៅលើជញ្ជាំងគណនេយ្យ ហ្វេសប៊ុក របស់លោក កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥នេះ។

ចម្រៀង «ទំរាំបានដូចសព្វថ្ងៃ កូនខំរំដោះដី អោយឪរែក» ដែលនិពន្ធដោយលោក នូន ជា ក្នុងសម័យកាល​គ្រប់​គ្រង នៃក្រុមខ្មែរក្រហម ត្រូវបានអ្នកប្រើប្រាស បណ្ដាញសង្គមម្នាក់ទៀត លោក ស៊ុន សត្ថា (Satha Sun) ជឿ​ជាក់​ថា បទនេះ​ត្រូវបានចាក់ផ្សាយ ជារៀងរាល់ថ្ងៃ នៅពេលនោះ ដើម្បីឲ្យពលរដ្ឋខ្មែរស្ដាប់ ជាពិសេស​នៅ​ពេល​ពលរដ្ឋ កំពុងជីកប្រទ្បាយ លើកទំនប់ហាលថ្ងៃ ហាលភ្លៀង នៅកណ្តាលវាលស្រែជាដើម។

រីឯភាសា «កូនអើយ ទំារាំបានដូចសព្វថ្ងៃ...» ក៏ត្រូវបានលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សសព្វថ្ងៃ យក​មករំលឹក ក្នុងចម្រៀងរបស់លោក ដែរ។ នេះបើតាមការអះអាង របស់លោក សុខ សូផាត ដដែល។


តើបទចម្រៀងនេះ មានន័យយ៉ាងណានោះ សូមតាមដានដូចខាងក្រោម៖

ស្រី៖ ឱ! កូនពន្លកកូនមកជិតម្តាយ ពុកម៉ែបរិយាយប្រាប់ដល់មាសថ្លៃ ចូរកូនចងចាំៗមួយជីវិត រក្សាប្រពៃណី​បដិវត្តន៍ផងយើង។

ប្រុស៖ កូនអើយទំរាំបានដូចសព្វថ្ងៃ សង្គមជាតិថ្មីយុត្តិធម៌រុងរឿង ប្រជាជនយុទ្ធជនកម្មាភិបាលយើង ពលី​ក្នុង​ភ្លើងច្រើនឥតគណនា។

ស្រី៖ មិត្តយើងបានឆ្លងឧបសគ្គច្រើនក្តាត់ រស់ក្នុងសម្ងាត់តឹងតែងវេទនា អាខ្មាំងតាមដានគ្មានលុះពេលណា ព្រាត់ប្រាស់គ្រួសារពុំដែលជួបមុខ ។

ប្រុស៖ ពេលថ្ងៃពួននឹងស្កាកខ្ទមកសិករ ពេលយប់ចុះមក៍ដឹកនាំសព្វមុខ ហូបពុំដែលឆ្អែត ដេកពុំដែលលក់ រាប់​ឆ្នាំញីញក់សុខភាពខ្ទាំខ្ទេច។

ស្រី៖ នៅពេលចេញដើរៗជើងទទេ ឡើងភ្នំរាប់ខែកាត់ថ្មព្រៃព្រិច ដេកផ្ទាល់នឹងដីកៅស៊ូរហែក ភ្លៀងសាច​ភ្លៀង​លិចអង្គុយញ័រញាក់។

ប្រុស៖ ក្រោយមកទើបបានគេងក្នុងអង្រឹង យកព្រៃស្ងសាត់សឹងធ្វើផ្ទសំនាក់ ពន្លឺថ្ងៃចូលមិនដល់ងងឹតមូសទាក គ្រុនចាញ់គ្រុនញាក់តែដាច់ខាតតស៊ូ។

ស្រី៖ ខោអាវផាឌិបតែមួយចង្កេះ ពុកផុយរលេះរហែករយ៉ៃ ពេលបោកម្តងៗអង្គុយចាំញ័រ ស្ងួតហើយ​ស្លៀក​ត​ចូលភូមិធ្វើការ។

ប្រុស៖ ពេលខ្មាំងឡោមព័ទ្ធនីរសាត្រូវដាច់ ហូបក្តួចគល់ចេកជំនួសបបរ បាត់ហេវគ្រុនចាញ់ហូបឫសឈើវ័រ ស្គាំងស្គមស្គាំងសតែចិត្តក្រហមឆ្អៅ។

ស្រី៖ កូនអើយនេះហើយជីវភាពបងៗ រាប់ឆ្នាំកន្លងបានត្រួសត្រាយផ្លូវ ជីវភាពបដិវត្តន៍ក្រហមឆ្អិនឆ្អៅ ដែលនាំ​មកនូវសព្វថ្ងៃមនោរម្យ។

ប្រុស៖ ហេតុនេះសព្វថ្ងៃកូនរស់ស្រួសដូចចិត្ត កូនត្រូវប្រយ័ត្នជំហរទ្រោម កូនត្រូវរក្សាប្រពៃណី​បដិវត្តន៍ឲ្យ​ក្រហម កម្មសិទ្ធសមរម្យគឺស្បោងមួយតូច។

ស្រី៖ កូនចាំច្បាស់ឪណាមាសម្តាយ ពេលកូនហូបនាយកូននឹកដល់ក្តួច ពេលកូនស្លៀកល្អនឹកដល់ឈាម​ស្រោច ពេលណាកូនសើចនឹកមិត្តៗកំព្រា។

រួម៖ សូមកូនសំលៀងជំហរបដិវត្តន៍ ឲ្យស្រួចរហូតក្រហមមុតថ្លា សីលធម៌រស់នៅតាមមាគ៌ា លុះទើបធានា​បដិវត្តន៍​អវសាន្ត។

រួម៖ ឧ!កូនមាសថ្លៃកូនសំឡាញ៉អើយ កូនកុំធ្វើអី្វនាំឲ្យរំខាន ដុសខាត់ប្រពៃណីជាអ្នកបន្តវេន ទុកកេរ្រិ៍ថ្កើងថ្កានអមតៈណាកូនអើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...