បាញ់ស្លាប់កណ្ដាលរាជធានី៖ ជំពាក់ប្រាក់ សងជីវិត? (vdo)
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៥ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 16, 2015
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សម្រាប់ស្ត្រីជាភរិយា របស់ជនរងគ្រោះវិញ អ្នកស្រី ឃ្លាំង ស្រីមុំ ដែលធ្វើដំណើរ មកដល់ទីកើតហេតុ ហើយឃើញស្វាមីដេកស្លាប់ ក្នុងថ្លុកឈាម យ៉ាងអាណោចអធ័មនោះ បានបដិសេធថា ប្ដីអ្នកស្រីគ្មានរឿង ជាមួយអ្នកណាទេ ហើយអ្នកស្រីក៏ទើបនិយាយ តាមទូរស័ព្ទជាមួយប្តីមុននេះដែរ។
ករណីបាញ់សម្លាប់ដ៍សាហាវ ទៅលើបុរស់ម្នាក់ខាងលើ បានកើតឡើង កាលពីវេលាម៉ោង៧ និង៤៥នាទី យប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥ បណ្តាលឲ្យបុរសរូបនេះ ស្លាប់ភ្លាមៗក្នុងហាងមួយ ឈ្មោះ«គុយទាវឆ្នាំងភ្លើង សឹងហ៊ីភ្នំពេញ» ដែលស្ថិតក្នុងសង្កាត់ បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រងចំណុចក្បែរវិទ្យាល័យ បឹងកេងកង។ ជនរងគ្រោះ ដែលមានឈ្មោះ ឡោ សុភាព អាយុ៣២ ឆ្នាំ ត្រូវបានភរិយាបញ្ជាក់ថា ជាប្រធានរដ្ឋបាល នៅរោងចក្រសីនម៉ា ស្ថិតក្នុងម្តុំផ្លូវវេងស្រេង និងជាពលរដ្ឋរស់នៅ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ហេតុការណ៍នេះ បានបង្កភាពភ្ញាក់ផ្អើល ស្ទើរពេញទីក្រុងភ្នំពេញ ភ្លាមៗនៅបន្ទាប់ ពីកើតហេតុ។ តាមការពិនិត្យជាក់ស្តែង ឃើញមានសំបកគ្រាប់ កាំភ្លើង K59 ចំនួន ៤គ្រាប់ នៅនឹងកន្លែងកើតហេតុ។
មន្រ្តីនគរបាលខណ្ឌចំការមន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ករណីបាញ់ប្រហារសម្លាប់បុរសម្នាក់នេះ សង្ស័យជារឿងគំនុំ។ ដោយអ្នកប្រព្រឹត្ត មានគ្នា២នាក់ជិះម៉ូតូ មកនិយាយគ្នា ជាមួយជនរងគ្រោះ ដោយប្រតាយប្រតប់គ្នា ហើយជនរងគ្រោះ បានរត់ចូលទៅហាង នៅក្បែរនោះ។ តែខ្មាន់កាំភ្លើង នៅតែបន្តរត់ ទៅតាមបាញ់សម្លាប់ ៣-៤គ្រាប់ចំក្បាល និងក្បាលពោះជនរងគ្រោះ មុននឹងជិះម៉ូតូ គេចខ្លួនបាត់ស្រមោល៕
» វីដេអូដែលថត នៅក្រោយការកើតហេតុ៖