ជន​បរទេស​ទាំង​នេះ និយាយ​ភាសា​ខ្មែរ! (vdo)

តើជនបរទេស និយាយភាសាខ្មែរ ពិរោះបែបណា? តើការបញ្ចេញសម្លេង ពួកគាត់ជាភាសាខ្មែរ មកពី៩ប្រទេសនោះ មានលក្ខណៈសុខគ្នាយ៉ាងណា? ហើយតើជនជាតិ នៃប្រទេសណាមួយ ដែលជាប់ចំណាត់ថ្នាក់ លេខ«១ »? សូម​ជួយ​ផ្ដល់​ពិន្ទុ ទាំងអស់គ្នា។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី១៥ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 16, 2015
  • ប្រធានបទ: ខេមរភាសា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នេះជាលើកទីមួយហើយ ដែលសាលាបង្រៀនភាសារខ្មែរ ដល់ជនបរទេសនៅកម្ពុជា បានបើកការប្រលង​ជ្រើស​រើស ជនបរទេសបរទេសណា ដែលមករស់នៅកម្ពុជាតិចជាងគេ តែអាចនិយាយភាសាខ្មែរ បានល្អជាងគេ។ សូម​ប្រិយមិត្តអ្នកអាច ជួយដាក់ពិន្ទុទៅមើល តើជនបរទេសសញ្ជាតិ ណាមួយ ដែលអាចទទួលបានជ័យលាភី​លេខ​មួយ ក្នុងការនិយាយភាសាខ្មែរ បានល្អជាងគេ។ តោះ... កុំចាំយូរ នាំគ្នាទស្សនា នូវការនិយាយភាសាខ្មែរ ដូច​ខាងក្រោម៖

១) បេក្ខនារី ស៊ូរីម កូ (Su rim Ko) មកពីប្រទេសកូរ៉េខាងជើង។ កញ្ញាមករស់នៅប្រទេសកម្ពុជា មានរយៈពេល​ជាង បួនឆ្នាំហើយ។ កញ្ញា បន្តថា ភាសាខ្មែរ ជាភាសាមួយចាំបាច់ណាស់ ដែលត្រូវចេះ ព្រោះកញ្ញារស់នៅ​ប្រទេស​​កម្ពុជា។ ដូច្នេះត្រូវចេះភាសាខ្មែរ ដែលធ្វើការទំនាក់ទំនង ជាមួយជនជាតិខ្មែរ លើទឹកដីខ្មែរ។

២) បេក្ខនារី ណា ស៊ូគី តាកាណាឈិ (Natsuki Takanashi) មកពីប្រទេសជប៉ុន។ កញ្ញា បាន​ឡើង​ពិពណ៌នា ជា​ភាសាខ្មែរពីដំណើរកំសានមួយ របស់កញ្ញានៅខេត្តកំពត ដោយម៉ូតូឌុប។ កញ្ញាបង្ហាញថា សមុទ្រ​កំពត ប្រទេស​កម្ពុជា មានទឹកពណ៌ខៀវស្អាត ខ្សាច់ពណ៌ស។ «ក្នុងដំណើរដោយម៉ូតូឌុបនេះ ខ្ញុំបានឃើញទេស​ភាព​​វាល​ស្រែ និងដើមឈើ និងផ្លែឈើនានា ដូចជា ផ្លែស្វាយ…. ។ ខ្ញុំញាំសាច់ពិសេស …។ ពេលខ្ញុំទៅជប៉ុន​វិញ ខ្ញុំ​នឹក​​ប្រទេស​កម្ពុជាណាស់ ពីព្រោះខ្ញុំចូលចិត្ត និងស្រឡាញ់ទាំងអស់។»

៣) លោក ហ្វាប្រិច ប៊ែណាត (Fabrice Bernard) ជាបេក្ខជន ជនជាតិបារាំង។ លោកមកកម្ពុជា បានរយៈពេល​ពីរ​ឆ្នាំ។ លោកថា នៅបារាំងមានតែ ទូអេហ្វែល តែមួយទេ តែធំ ប៉ុន្តែទូអេហ្វេលនេះ ក៏មាននៅកម្ពុជាដែរ តែ​តូចៗ និងមានច្រើន។ ក្នុងភាពក្រម៉ិចក្រមើម លោកបានបង្ហាញនូវអ្វី ដែលលោកចូលចិត្ត សម្រាប់ប្រទេស​កម្ពុជា​ថា៖ «ខ្ញុំនឹកកម្ពុជាខ្លាំង។ ខ្ញុំស្រលាញ់កម្ពុជា។»

៤) រីឯលោក គ្រីស ផេតឌីសុន (Chris Patterson) មកពីប្រទេសអង់គ្លេសវិញ បានមកប្រទេសកម្ពុជា បាន​​​រយៈ​ពេល​មួយឆ្នាំកន្លះ។ ក្នុងការនិយាយភាសារខ្មែរ លោកបានផ្តើមចេញជាបទភ្លេងមួយ នៅក្នុងក្លិបរាត្រី​មួយ ក្នុង​ប្រទេស​កម្ពុជា។ លោកបង្ហាញការភ្ញាក់ផ្អើលថា ឡូយម្លេះនៅកម្ពុជា មានក្លិបច្រើន ផឹកស្រា និងរាំស៊ិចស៊ី ជាមួយ​ស្រី​ស្អាត។ ជាមួយនឹងសកម្មភាពនេះ លោកចង់បង្ហាញ នូវសកម្មភាពនៃអ្នកធំខ្មែរម្នាក់ ដែល​បានចូល​​​ក្នុង​ក្លិប ហើយ​ត្រូវបានភរិយារបស់ខ្លួន ហៅទូរស័ព្ទមក។


៥) រស់នៅប្រទេសកម្ពុជាជាងបីឆ្នាំកន្លះ បេក្ខនារី អានិច គ្យូបឺត(Annick Schubret) មកពីប្រទេស ប៊ែលហ្ស៊ិច បាន​និយាយថា ភាសាខ្មែរ ថាពិបាករៀន តែយ៉ាងណា អ្នកស្រីនៅតែចង់រៀនភាសារខ្មែរ។ ការរៀនភាសា​ខ្មែរ​នេះ ព្រោះ​អ្នកស្រីចង់ដឹងនូវអ្វីៗ ដែលត្រូវប្រើប្រាស់ នៅស្រុកខ្មែរ ជាភាសាខ្មែរ។ អ្នកស្រីនិយាយថា៖ «ខ្ញុំ​សប្បាយ​​ចិត្ត នៅពេលដែលខ្ញុំអាចនិយាយ ភាសាខ្មែរបាន»។

ក្រៅពីចេក្ខជនចាងលើ នៅមានបេក្ខជនជាច្រើនរូបទៀត ដែលបានចូលរួមប្រឡងនិយាយភាសាខ្មែរ ដែល​​រួម​មានដូចជា៖

បេក្ខជន វីរូនីកា អាម៉ាឌីយូ (Veronica Amadio)

បេក្ខជន យ៉ាស៊ូសិកុ ធូស៊ី (Yasujiko Tsuji) មកពីប្រទេសជប៉ុន

អ្នកចូលរួមម្នាក់ ដែលជាជនបរទេស ក៏បានចូលរួមបង្ហាញ នូវសមត្ថភាពរបស់ខ្លួន ក្នុងការនិយាយ​​ភាសា​ខ្មែរ​ដែរ។ លោកបានលើកឡើងថា នៅកម្ពុជាបើចង់និយាយខ្មែរ ត្រូវនិយាយឲ្យច្បាស់ បើមិនចឹងទេ ប្រាកដ​ជា​​មាន​បញ្ហាហើយ។ លោកមិនមែនជាបេក្ខជនទេ តែលោកស្រលាញ់ភាសារខ្មែរ និងប្រទេសកម្ពុជា ចង់​បង្ហាញ​ការ​និយាយ និងច្រៀងជាភាសាខ្មែរ។ អ្វីដែលលោកចង់បង្ហាញ ការហួសចិត្តនោះ ព្រោះអ្នកបើកឡាន​ទួរីស (ឡាន​ឈ្នួល) ពូកែក្នុងការហិតក្លិន ដឹងថាលោកជាជនជាតិបារាំង។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...