ពេទ្យ​សត្វ​សម្លាប់​សត្វ​ឆ្មារ​ដោយ​ព្រួញ រួច​ថត​ផ្សាយ​ក្នុង​ហ្វេសប៊ុក

ស្ត្រីពេទ្យសត្វមួយរូប រស់នៅក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក ត្រូវបាននយោជករបស់ខ្លួន បញ្ឈប់ពីការងារ ព្រោះបានសម្លាប់ សត្វឆ្មារមួយក្បាល ដោយព្រួញបាញ់ ចំកណ្ដាលក្បាល ហើយបានថតរូប ពីទង្វើរបស់ខ្លួន បង្ហោះដាក់ហ្វេសប៊ុក។ ហេតុការណ៍ មិនបញ្ចប់ត្រឹមណ្នឹងទេ ព្រោះនគរបាលបានបើក ការស៊ើបអង្កេតពីករណីនេះ និងអាចឈាន ទៅដាក់ទោសទណ្ឌ លើស្ត្រីនោះថែមទៀត។
Loading...
  • ដោយ: សុបិន្ដ
  • កែប្រែចុងក្រោយ: April 27, 2015
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាង គ្រីស្តែន លីនសី (Kristen Lindsey) បានបង្កឲ្យភ្នំភ្លើង ប្រឆាំងនឹងការរើសអើង ចំពោះសត្វផ្ទុះឡើង ហើយ​មនុស្ស​ជាច្រើន ដែលបានឃើញរូបថតរបស់នាង បានផ្ញើរសារព្រមាន ត្រឡប់ទៅនាងវិញយ៉ាងច្រើន។ នោះគឺដោយសារ​តែ​រូបថត របស់នាង បានបង្ហាញពីស្នាមញញឹម កាន់ព្រួញមួយក្បាល ដែលដោតជាប់ ក្នុងក្បាលឆ្មារស្លាប់ មួយក្បាល សម្បុរ​សក្រហម។

នៅជាមួយនឹងរូបថត ដែលនាងបង្ហោះ នៅលើបណ្ដាញសង្គម ស្ត្រីពេទ្យសត្វវ័យក្មេង បានសរសេរថា៖ «ងាប់តាំង​ពី​ព្រួញទីមួយ ឡុល (lol)។ សត្វឆ្មារចង្រៃអញ្ចឹង បានតែមួយព្រួញចំកណ្ដាលក្បាល! ពានរង្វាន់សម្រាប់ពេទ្យសត្វ ប្រចាំឆ្នាំ (...) ដែលគួរឲ្យទទួលបាន ការយល់ព្រម ដោយរីករាយ។» ប៉ុន្តែសំណេរនេះ​ ត្រូវបានលប់ចោល ក្នុងពេលក្រោយមក មុននឹងគណនីហ្វេសប៊ុក របស់នាង គ្រីស្តែន ត្រូវបានបិទ លែងមានដំណើរការទៀត។

ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក បាននិយាយថា ឆ្មារនេះ ជារបស់ប្ដីប្រពន្ធវ័យចំណាស់ម្នាក់ ដែលបានបាត់ឆ្មាររបស់ខ្លួន តាំង​ពីប៉ុន្មានថ្ងៃមុន។

នយោជករបស់នាង ដែលជាម្ចាស់គ្លីនិកពេទ្យសត្វ ហៅថា «Washington Animal Clinic​» បានអះអាងថា នាងគ្រីស្តែន ត្រូវបានបណ្ដេញពីការងារ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយរបស់គ្លីនិក បានឲ្យដឹងថា៖ «យើងមានការរន្ធត់តក់​ស្លុត ខ្លាំងណាស់ ហើយបានខឹង និងស្អប់ខ្ពើម នូវអំពើដ៏ស្មោគរោគនេះ។ យើងបានបែកផ្លូវគ្នា ជាមួយអ្នកស្រី លីនសី។ យើង​មិនអនុញ្ញាត ឲ្យមានទង្វើរបៀបនេះឡើយ ហើយយើងសូមថ្កោលទោស យ៉ាងដាច់អហង្កា។»

រីឯនគរបាល នៃតំបន់ អូស្តាំង (Austin) ឯណោះវិញ បានបើកការស៊ើបអង្កេតមួយ នៅក្នុងសំនុំរឿង ហើយបានស្នើ​សុំ​ឲ្យ​សាធារណៈជន រក្សាការអត់ធ្មត់ ក្នុងការចោទសួរមកអាជ្ញារ ឲ្យប្រតិកម្មទល់នឹងបញ្ហានេះ។ នាយនគរបាលតំបន់ លោក ចាក់ ប្រ៊េនដេស (Jack Brandes) ត្រូវបានដកស្រង់សម្ដី ដោយទូរទស្សន៍ក្នុងតំបន់ KBTX-TV មកបញ្ជាក់ថា លោក​មាន​ការ​តក់​ស្លុត​ណាស់ នៅពេលលោកបានឃើញរូបថតដំបូង។

សមាគមមួយដែលស្រឡាញ់ ការពារសត្វឆ្មារ «Alley Cat Allies» នៅក្នុងរដ្ឋតិចសាស បានសន្យានឹងផ្ដល់រង្វាន់ ចំនួន​៧៥០០ដុល្លា សម្រាប់នរណា ដែលផ្ដល់ព័ត៌មានលំអិត ឈានទៅចាប់ខ្លួន ជនដែលប្រព្រឹត្តិទង្វើនេះ។ ប្រធានសមាគម លោក ប៊េឃី រ៉ូប៊ិនសុន (Becky Robinson) បានថ្លែងឡើងថា៖ «ភាពសាហាវព្រៃផ្សៃ ធ្វើចំពោះសត្វ មិនត្រូវចាត់ទុក ជា​រឿងលេងសើចនោះទេ ហើយជនដែលប្រព្រឹត្តិកំហុស ត្រូវតែរងការផ្ដន្ទាទោស តាមច្បាប់»៕

» ពត៌មានបន្ថែម ជាវីដេអូ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...