ធ្លាប់​ឃើញ​ឬទេ? មនុស្ស​ដឹក​ត្រី​ដើរ​លេង !

តាមធម្មតា មានតែសុនខ(ឆ្កែ)ទេ ដែលត្រូវម្ចាស់ដឹកដើរលេងតាមទីសាធារណៈ ប៉ុន្តែ​បុរស​ម្នាក់​នៅ​ប្រទេស​អង់គ្លេស​បែរ​ជា​បែក​គំនិត​ខុស​គេ ទៅដឹកត្រីកន្ទុយបីដើរលេងពេញផ្លូវទៅវិញ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ( [email protected]) - ភ្នំពេញ ០២ មករា ២០១៥
  • កែប្រែចុងក្រោយ: January 02, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បុរស​ជាតិ​អង់គ្លេស លោក ម៉ៃ វ៉ារេន ម៉ាដេន (Mike Warren-Madden) អតីត​កម្មករ​ដែក​បន្ទះ បាន​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង ក្នុង​ការ​រចនា​កែវ​បំពង់​ដាក់​ត្រី ដែល​អាច​ឲ្យ​លោក​ដឹក​អូស​តាម​ផ្លូវ​បាន។ លោក​មាន​គម្រោង​នេះ ៧​ឆ្នាំ​មក​ហើយ ដោយ​សារ​ស្រលាញ់​ត្រី​ខ្លាំង​ពេក និង​មាន​បំណង​ចង់​ឲ្យ​ត្រី មាន​ភាព​រីករាយ ពេល​ឃើញ​ពិភព​លោក​ខាង​ក្រៅ ដូច​គេ​ឯង​ដែរ។ លើស​ពី​នេះ លោក​ថែម​ទាំង​មាន​បំណង ទាក់​ទាញ​សហគ្រិន ឲ្យ​ធ្វើការ​វិនិយោគ ទៅ​លើ​គំនិត​ឆ្នៃ​ប្រឌិត​របស់​លោក​ទៀត​ផង ទាក់​ទង​នឹង​ការ​រចនា​ឧបករណ៍ ធ្វើ​ពី​ដែក​របស់​លោក។

បុរសវ័យ ៦០ឆ្នាំនេះ បាន​និយាយ​ថា៖  «មិន​មែន​រាល់​ថ្ងៃ សុទ្ធ​តែ​មាន​គេ​ដឹក​ត្រី ដើរ​លេង​ទេ។ ត្រី​នៅ​ក្នុង​ក្រឡ ហែល​ចុះ​ហែល​ឡើងៗ​រាល់​ថ្ងៃ វា​ប្រាកដ​ជា​ធុញ​ហើយ (…) អីចឹង​ហើយ​ទើប​សម្រេច រក​ការ​កម្សាន្ត​អោយ​វា ដោយ​ដឹក​ដើរ​លេង​ជា​មួយ​តាម​ផ្លូវ។»។

លោកបានបន្តទៀតថា៖ «គេចេះតែនិយាយមកកាន់ខ្ញុំ ត្រីមិនចេះមើលថា តើមានអីកើតឡើងទេ។ តែខ្ញុំតែង​តបវិញថា ម៉េចបានអ្នកដឹង?»

លោក Mike បានបញ្ជាក់ថា ដោយសារតែលោកជាជាងដែកស្រាប់ ទើបអាចច្នៃម៉ូដបង្កើតកែវដាក់ត្រី បាន​ដោយខ្លួនឯង និងចំណាយអស់តិច។ ប៉ុន្តែសម្រាប់អ្នកផ្សេងវិញ ប្រហែលជាត្រូវចំណាយអស់ រាប់រយ​ដុល្លារ​ឯណោះ ដើម្បីផលិតឧបករណ៍ដាក់ត្រូ និងអាចអូសកម្សាន្ដបានមួយនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...