ប្រធាន​គណៈ​កម្មការ​​ទី​១០​រដ្ឋសភា សន្យា​ពន្លឿន​ការ​ដោះស្រាយ​ដី​ធ្លី នៅ​បុរី​កីឡា

ថ្លែងទៅកាន់អ្នកតវ៉ា ប្រមាណជាង២០នាក់ ដែលបានដាក់ញត្តិនៅរដ្ឋសភា ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥នេះ ប្រធាន​គណៈកម្មាធិការទី១០នៃរដ្ឋសភាលោក ហូ វ៉ាន់ បានសន្យាថា នឹងជម្រុញល្បឿន នៃការដោះស្រាយ​បញ្ហា​ផ្ទះ​សម្បែង ជូន​សហគមន៍​បូរីកីឡា។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី០២ មករា ២០១៥
  • កែប្រែចុងក្រោយ: January 02, 2015
  • ប្រធានបទ: ដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ហូ វ៉ាន ប្រធាន​គណៈ​កម្មាការ​ទី​១០​នៃ​រដ្ឋសភា និង​ជា​តំណាង​រាស្រ្ត មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ បាន​សន្យា​យ៉ាង​ដូច្នេះ​ថា លោក​នឹង​ជម្រុញ សាលា​រាជធានី​ភ្នំពេញ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឱ្យ​ចាត់​វិធានការ​ឱ្យ​បាន​ឆាប់​រហ័ស ក្នុង​ការ​រក​ដំណោះ​ស្រាយ​ឱ្យ​សហគមន៍​បុរី​កីឡា ទាំង​១៨៥​គ្រួសារ ដែល​កំពុង​ទាមទារ​អាគារ​ពីរ​ខ្នង​ទៀត​នេះ។

លោកបាន​ថ្លែង​ថា៖ «ដូច្នេះ​ដើម្បី​ឆ្លើយ​តប​បញ្ហា​នេះ ខ្ញុំ​សូម​អំពាវ​នាវ​ដល់​បង​ប្អូន​បុរី​កីឡា សូម​ឱ្យ​រៀបចំ​ឯកសារ​ដែល​ខ្លួន បញ្ជាក់​ថា យើង​មាន​ឯកសារ​គតិយុត្ត​១៨៥​គ្រួសារ​នេះ ពិត​ជា​អ្នក​រស់នៅ​ក្នុង​បុរីកីឡា​ប្រាកដ​មែន ដើម្បី​យើង​ធ្វើ​អន្តរាគមន៍ ទៅ​សុំ​ផ្ទះ ឬ​ក៏​ឱ្យ​ក្រុមហ៊ុន​ណ្នឹង​សាង​សង់​ផ្ទះ​បន្ត​ទៅ​ទៀត»។

លោកបញ្ជាក់ថា លោកក៏បានធ្វើលិខិតទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីឱ្យអង្គភាព​ប្រឆាំងអំពើ​ពុក​រលួយ ស៊ើបអង្កេតអ្នកដែលឡើងទៅរស់ខុសច្បាប់ និងដោយសារការពុករលួយ។

នៅព្រឹក​ថ្ងៃ​ទី០២ ខែ​មករា​នេះ អ្នក​មាន​ជម្លោះ​ដីធ្លី​មក​ពី​សហគមន៍​បុរី​កីឡា និង​សហគមន៍​បឹង​កក់​បាន​រៀបចំ ប្រារព្ធ​ពិធី​រំឮក​ខួប​៣ឆ្នាំ នៃ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​នៃ​សហគមន៍​បុរីកីឡា។ ក្រុម​អ្នក​តវ៉ា​បាន​នាំ​គ្នា​ទៅ​តវ៉ា និង​ដាក់​ញត្តិ​នៅ​សាលា​រាជធានី​ភ្នំពេញ និង​រដ្ឋសភា ដើម្បី​ទាមទារ​រក​ដំណោះ​ស្រាយ ។

ទាក់ទិន​នឹង​ការ​បណ្តេញ​អ្នក​ភូមិ នៅ​សហគមន៍​បុរី​កីឡា​ចេញ ដោយ​បង្ខំ​នេះ សមាជិក​រដ្ឋសភា​ធ្លាប់​បាន​កោះ​ហៅ​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស និង​ប្រធាន​ក្រុមហ៊ុន ផានអ៊ីម៉ិច លោក​ស្រី ស៊ុយ សុផាន ចូល​បំភ្លឺ​រួច​មក​ហើយ ប៉ុន្តែរហូតមកដល់ពេលនេះ នៅតែមិនទាន់មានដំណោះស្រាយ សម្រាប់ជនរងគ្រោះ​ពី​ការបណ្តេញចេញទាំងនោះនៅឡើយ។

កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ ប្រជាសហគមន៍បុរីកីឡាជាង៣៨០គ្រួសារ ត្រូវបានក្រុមហ៊ុន ផានអ៊ីម៉ិច របស់លោកស្រី ស៊ុយ សូផាន បណ្តេញចេញទាំងបង្ខំ ឱ្យទៅរស់នៅជាយក្រុង ដូចជាភ្នំបាតជាដើម និង​មួយ​ចំនួនទៀតដែលមិនព្រមតាមការជម្លៀសចេញនោះ សុខចិត្តទ្រាំរស់នៅលើគំនរសម្រាម៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...