ជូស្ទីន លេងខ្លាំងបង្អួតគេឯង តែរបូតក្បាច់... (vdo)
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ( [email protected]) - ប៉ារីស ថ្ងៃទី០២ មករា ២០១៥
- កែប្រែចុងក្រោយ: January 02, 2015
- ប្រធានបទ: តារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកណាក៏ស្គាល់ដែរ ពាក្យដែលគេតែងតែនិយាយថា៖ «លោតខ្លាំង ធ្លាក់មកក៏ឈឺខ្លាំងដែរ»។ ជាពិសេសសម្រាប់តារាចម្រៀងយុវវ័យ ដែលតែងតែធ្វើអ្វីប្លែកៗ ខុសគេខុសឯងផងនោះ មិនសូវជាពិបាកនឹងធ្វើអត្ថាធិប្បាយនោះឡើយ។ ទាល់ត្រង់ថា ជូស្ទីន ប៊ែប៊័រ មិនមែនលោតខ្លាំងទេ តែគឺ«រអិលខ្លាំង ដួលអុកគូទ»។
ចំណេះដែលខំប្រឹងរៀនជិះក្ដារអិលនេះតាំងពីប៉ុន្មានឆ្នាំមុន មើលទៅ ជូស្ទីន មិនសូវជាបានរៀនចេះចាំស្ទាត់នោះទេ ធ្វើឲ្យអ្នកចូលចិត្ត ជូស្ទីន ដែលរង់ចាំទស្សនា ក្បាច់ខ្លាំងរបស់ ជូស្ទីន ខកចិត្តអត់។
កាលពីចុងសប្ដាហ៍កន្លងទៅ នៅទីក្រុង ញ៉ូយក តារាចម្រៀងហាក់ចម្លែកប្លែកខុសធម្មតា ចង់យាត្រាលេងក្ដារអិលម្ដង ដើម្បីបញ្ចប់ឆ្នាំចាស់ចូលឆ្នាំថ្មី។ ជូស្ទីន បានបញ្ចេញក្បាច់... តែមិនជាខ្លាំងក្លាអីណាស់ណានោះទេ ព្រោះទើបតែចាប់ផ្ដើម... តារាចម្រៀងយើងរបូតក្បាច់ដួល ទៅលើដីយ៉ាងច្រងាប់ច្រងិល។
តែនៅចំពោះអ្នកចូលចិត្តតារាចម្រៀងច្រើននាក់ ជូស្ទីន មិនត្រូវបង្ហាញពីចំណុចខ្សោយរបស់ខ្លួនទេ។ តារាចម្រៀងបានងើបឡើង ឡើងជិះក្ដារអិលជាថ្មី ហើយបញ្ចេញការលោតហក់ជាបន្ត៕