ឃាតកម្មលើលឹម ស្រីពេជ្រ៖ ជនមានអំណាច នៅពីក្រោយ?
អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានបញ្ចេញលទ្ធផលនៃការស៊ើបអង្កេត ទៅលើឃាតកម្ម និងការចាប់ជំរិត ទៅលើជនរងគ្រោះ នាង លឹម ស្រីពេជ្រ អាយុ១៩ឆ្នាំ អតីតកញ្ញាឯករបស់ក្រុមហ៊ុនភេសជ្ជះ ស្ប៉ាយ។ តែជាលទ្ធផលមួយ ដែលមតិសាធារណមួយចំនួន បានយល់ថា មិនសូវចំ និងខ្វះតម្លាភាព។ រីឯឪពុករបស់ជនរងគ្រោះ បានសង្ស័យថា អាជ្ញាធរមានបំណងចង់លាក់បាំង ជនមានអំណាចណាផ្សេង ដែលបានទាក់ទងក្នុងសំនុំរឿងនេះ។
រូបថតរបស់ កញ្ញាឯកស្ប៉ាយ លឹម ស្រីពេជ្រ ក្នុងទំព័រហ្វេសប៊ុករបស់នាង។
ជនសង្ស័យបីនាក់ ត្រូវបានដោះលែង
បណ្ដាអ្នកជិតខាង របស់ស្រ្តីឈ្មោះ ស៊ឹម គឹមហេង ដែលជាជនសង្ស័យអាយុ២៣ឆ្នាំ (ប្រភពខ្លះ ថានាងមានអាយុ៣៥ឆ្នាំ?) នៅក្នុងសំនុំរឿងឃាតកម្មទៅលើ នាងលឹម ស្រីពេជ្រ [...]