ក្រុម​រដ្ឋ​អ៊ីស្លាម​ប្រហារ​ជីវិត​គ្រឹស្ទ៍សាសនិក ជាតិ​អេត្យូពី​ជិត​៣០នាក់ នៅ​លីប៊ី

ក្រុមសមាជិក របស់រដ្ឋអ៊ីស្លាម (EI) បានបង្ហោះវីដេអូមួយទៀត នៅថ្ងៃអាទិត្យនេះ បង្ហាញពីការប្រហារជីវិត មនុស្សជិត៣០នាក់ ដែលទំនង ជាអ្នកកាន់សាសនាគ្រឹស្ទ៍ ជាតិអេត្យូពី។ ក្រុមអ្នកប្រហារជីវិត ជាក្រុមស្ម័គ្រប្រយុទ្ធដើម្បីព្រះ ជីហាដ នៅក្នុងប្រទេស លីប៊ី។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី ១៩ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 19, 2015
  • ប្រធានបទ: ភេវរកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វីដេអូដែលមានរយៈពេល២៩នាទី និងត្រូវបានបង្ហោះ នៅលើគេហទំព័រ របស់ពួក ជីហាដ ហើយដែលទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ បានទស្សនាដែរនេះ បានបង្ហាញថា មនុស្សមួយក្រុមប្រមាណជា ១២នាក់ ត្រូវបានកាត់ក នៅលើឆ្នេរ និង​ក្រុមមនុស្ស ប្រមាណជា១៦នាក់ទៀត ត្រូវបានបាញ់សម្លាប់ ដោយគ្រាប់កាំភ្លើង នៅក្នុងតំបន់វាលខ្សាច់មួយ។ វីដេអូ​នេះ បានហៅក្រុមមនុស្សទាំងនោះ ថាជាសមាជិករបស់ព្រះវិហារ នៃប្រទេសអេត្យូពីរ ដែលសុទ្ធសឹងតែជា«ខ្មាំង»។

មនុស្ស១២នាក់ ដែលស្លៀកពាក់ពណ៌ទឹកក្រូច ត្រូវបាននាំទៅលើឆ្នេរសមុទ្រ មុននឹងសង្កត់ពីក្រោយ ដាក់ឲ្យដេក​ផ្កាប់​មុខ ផ្ទាល់នៅនឹងដី រួចត្រូវបានកាត់ក ដោយកាំបិត។ ចំណែកនៅក្នុងវាលរហោដ្ឋានវិញ មនុស្ស១៦នាក់ ដែលស្លៀកពាក់​ពណ៌​ខ្មៅ ត្រូវបានបាញ់សម្លាប់ ដោយគ្រាប់កាំភ្លើងចំក្បាល ពីក្រោយ។ បុរសម្នាក់ស្លៀកពាកខ្មៅទាំងស្រុង បិទមុខ បាន​ចេញ​មកនិយាយជាភាសាអង់គ្លេស។ រីឯបុរសផ្សេងទៀត ស្លៀកពាក់ក្រឡេក្រឡា ដូចទាហាន បិទមុខជិត ឈរនៅពី​ក្រោយ​អ្នក​ទោស ដើម្បីរងចាំបញ្ជា ប្រហារជីវិត បន្ទាប់ពីបុរសស្លៀកពាក់ខ្មៅ និយាយចប់។

នៅមុនវីដេអូប្រហារជីវិត មានវីដេអូមួយទៀត ក៏ត្រូវបានបង្ហោះឡើងមកដែរ។ ក្នុងវីដេអូនោះ គេឃើញមនុស្សមួយ​ក្រុម​ទៀត បង្ហាញខ្លួន​ដូច​ជាអ្នកកាន់សាសនាគ្រឹស្ទ៍ នៅក្នុងប្រទេស៊ីរី បានពន្យល់ថា ក្រុមជីហាដ បានឲ្យជំរើសទៅពួកគេ រវាង​ការ​ប្ដូរ​សាសនា ពីគ្រឹស្ទ៍សាសនាទៅអ៊ីស្លាមសាសនា ឬបើមិន​អញ្ចឹង​ទេ ត្រូវបង់ជាប្រាក់។ ពួកគេបានជ្រើសរើស ប្រគល់​ប្រាក់ ទៅឲ្យពួកជីហាដ។

កាលពីពាក់កណ្ដាលខែកុម្ភៈ ក្រុមសមាជិករដ្ឋអ៊ីស្លាម ក៏បានផ្សាយវីដេអូមួយដែរ បង្ហាញពីការកាត់កមនុស្ស ប្រមាណជា ២១នាក់ ភាគច្រើនជា ជនជាតិអេហ្សីប នៅលើឆ្នេរមួយ។ វីដេអូនៅពេលនេះ មានលក្ខណៈមិនសូវខុសគ្នាប៉ុន្មាន ពីវីដេអូ ក្នុងថ្ងៃអាទិត្យនេះទេ។

រូបភាពក្នុងវីដេអូ ក្នុងថ្ងៃអាទិត្យនេះ បានបង្ហាញពីភាពជាក់ស្ដែង អាចបង្កការតក់ស្លុត និងប៉ះពាល់ដល់អារម្មណ៍។ ទស្សនាវដ្ដី​បានសម្រេច មិនដាក់ជូនប្រិយមិត្តទស្សនាទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...