ក្មេង​អាយុ​៤ឆ្នាំ​ម្នាក់ បាន​រក​ឃើញ​ហ្វូសីល របស់​ដាយណូស័រ ក្នុង​រដ្ឋ​តិចសាស

អាយុទើបតែបាន៤ឆ្នាំ តែកុមារម្នាក់នេះ បានរកឃើញគ្រោងឆ្អឹង ដ៏យូរលង់ (ឬហ្វូស៊ីល) នៃសត្វ ដាយណូស័រ មួយក្បាល ដែលមានចំណាស់ តាំងពី១០០លានឆ្នាំមុន។ គ្រោងឆ្អឹងនេះ ត្រូវបានអ្នកវិទ្យាសាស្ត្រ កាយយកពីដី នៅ៧ខែក្រោយមក។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ១៩ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 20, 2015
  • ប្រធានបទ: បូរេប្រវត្តិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពីខែកញ្ញា ឆ្នាំមុន កុមារ វីល្លី ប្រាយ្ស៍ (Wylie Brys) អាយុ៤ឆ្នាំ និងឪពុក បានរកឃើញដោយចៃដន្យ នៅក្នុង​រដ្ឋ​តិចសាស សហរដ្ឋអាមេរិក នូវឆ្អឹងរបស់សត្វ ដាយណូស៊័រ មួយ ដែលមានចំណាស់តាំងពី ១០០លានឆ្នាំមុន។ បន្ទាប់​ពី​ការរកឃើញនេះ ក្រុមអ្នកវិទ្យាសាស្ត្រ នៃសកលវិទ្យាល័យ SMU ប្រចាំក្រុង ដាឡាស (Dallas) ទើបនឹងកាយចេញ យក​បានហ្វូស៊ីលទាំងនេះ កាលពីសប្ដាហ៍មុន ដោយហេតុ មកពីត្រូវការពេលវេលាច្រើន ក្នុងការស្នើសុំ«ការអនុញ្ញាត»។

រឿងហេតុដំបូងឡើង គឺឪពុកកូនទាំងពីរនាក់ គ្រាន់តែបានទៅលេង នៅក្នុងភូមិ មេនហ្វៀល (Mansfield) តំបន់ ដែល​ត្រូវបានអាជ្ញាធរគ្រោង ឲ្យក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ ក្នុងពេលអនាគត។ តំបន់នោះ ត្រូវបានគេស្គាល់ ថាមានប្រវត្តិដ៏យូរលង់ គួរឲ្យចាប់អារម្មណ៍ ហើយស្ថិតនៅក្រោមទឹក ក្នុងយុគសម័យ ជួរ៉ាសិក (Jurassique) កាលពីរាប់​សិប​លានឆ្នាំមុន។ ឪពុកនិងកូន គិតថាអាចនឹងរកបាន នូវ ហ្វូស៊ីល នៃត្រីបូរាណណាមួយ ប៉ុន្តែពេលនេះ ឆ្អឹងដែលកុមារ វីល្លី រកបាននោះ ជាពូជសត្វ ដាយណូស៊័រ ដ៏ធំគួរសមមួយ។

លោក ធីម ប្រាយ្ស៍ (Tim Brys) ជាឪពុក បានពន្យល់ប្រាប់ សារព័ត៌មានតំបន់ឈ្មោះ ដាឡាស់ម័រនីងញ៉ូ (Dallas Morning News) ថា៖ «វីល្លី បានដើរនៅពីមុខខ្ញុំ ហើយបានរកឃើញ ឆ្អឹងមួយកំណាត់។ ដោយសារ វាមានទំហំធំគួរសម អញ្ចឹង ខ្ញុំ​ដឹង​ភ្លាម​ថា វត្ថុដែលកូនខ្ញុំរកបាននេះ មានលក្ខណៈគួរឲ្យចាប់អារម្មណ៍។»

សម្រាប់អ្នកវិទ្យាសាស្ត្រវិញ បានទទួលស្គាល់ ពីការរកឃើញនេះ ថាមានភាពកម្រណាស់ ជាពិសេសនៅក្នុងតំបន់នោះ។ ពួកគេបានគិតថា សត្វដាយណូស៊័រមួយនេះ ស្ថិតក្នុងប្រភេទដាយណូស៊័រ Nodosaurus ដែលស៊ីស្មៅជាអាហារ។ សត្វ​នេះ​មាន​ទំហំ ប្រហាក់ប្រហែល នឹងសត្វសេះពូជធំមួយក្បាល។

ស្លាកស្នាមហ្វូស៊ីល នឹងត្រូវដឹកជញ្ជូន ទៅកាន់សកលវិទ្យាល័យទាំងអស់។ រីឯគ្រោងឆ្អឹងវិញ នឹងត្រូវសម្អាត ហើយរៀប​ផ្គុំនៅនឹងកន្លែង។ ការរុករុក ផ្ទាំងហ្វូស៊ីល ផ្សេងទៀត នឹងត្រូវធ្វើជាបន្តទៅទៀត រហូតដល់ការសាងសង់អាគារ ពាណិជ្ជកម្ម ត្រូវបានចាប់ផ្ដើម៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...