ព្រះអគ្គិ​ឆេះ​ផ្ទះ​ពលរដ្ឋ​ច្រើន​សិប​ខ្នង​នៅ​បឹង​ឈូក សង្ស័យ​មាន​គម្រោង​ដុត

នៅល្ងាចថ្ងៃទី ២០ ខែធ្នូនេះ ផ្ទះប្រជាពលរដ្ឋដែលរស់នៅ ក្នុងសហគមន៍បឹងឈូក ត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។ ព្រះអគ្គិបានឆក់យកផ្ទះប្រជាពលរដ្ឋ ប្រមាណជាង ៤០ ខ្នង បើតាមក្រុមប្រជាសហគមន៍។ តែ​សម្រាប់​អាជ្ញាធរ​បាន​និយាយ​ថា ឆេះអស់តែ៣៣ខ្នងប៉ុណ្ណោះ។
ទិដ្ឋភាពព្រះអគ្គីកំពុងត្របាក់យកផ្ទះរាប់សិបខ្នង របស់ពលរដ្ឋពីសហគមន៍បឹងឈូក។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍ ៖ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី ២០ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 21, 2014
  • ប្រធានបទ: គ្រោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើគិតមកទល់យប់ ​ម៉ោង​​១៩​និង​​៤៥​នាទី​ល្ងាច​​ថ្ងៃ​ទី​​២០ ខែធ្នូ​ ឆ្នាំ២០១៤ ម្សិលម៉ិញនេះ ​អគ្គីភ័យដែលបាន​ឆាប​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ ​នៅ​សហគមន៍​បឹង​ឈូក ខាង​ត្បូង​ស្នងការ​​ដ្ឋាន​​នគរបាល​​រាជធានី​ភ្នំពេញ​ ដែល​ស្ថិត​ក្នុង​ភូមិ​បឹង​ឈូក ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ បាន​​រលត់​ទាំង​ស្រង់​។

​របាយការណ៍​ភ្លាមៗ ​ពី​ខាង​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា គ្រោះ​អគ្គីភ័យ​​នេះ បាន​បណ្ដាល​​ឲ្យ​​ខូច​ខាត​​ផ្ទះ​​ចំនួន​ ៣៣​ខ្នង​​ និង​បាន​ប្រើប្រាស់​ឡាន​ពន្លត់​អគ្គិភ័យ​ចំនួន​១៦ គ្រឿង។ ចំពោះ​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អគ្គិភ័យ​នេះ នៅ​មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរ​រក​ឃើញ​នៅ​ឡើយ។ ប៉ុន្តែ​មិន​មាន​មនុស្ស​ណា​ម្នាក់ រង​គ្រោះ​ថ្នាក់​នៅ​ក្នុង​អគ្គីភ័យ​នេះ​ទេ។

សម្រាប់ប្រជាសហគមន៍ នៅតំបន់នោះវិញ បាននិយាយថា អគ្គីភ័យឆាបឆេះបានឆាបឆេះ​អស់លំនៅដ្ឋាន​ជាង​៤០ខ្នង។ គ្រោះអគ្គីភ័យនេះ ត្រូវក្រុមប្រជាសហគមន៍សង្ស័យថា មានការរៀបគំរោងទុកជាមុន ដោយជន ឬ​ក្រុមណាមួយ ដើម្បីដុតផ្ទះប្រជាពលរដ្ឋ ខណៈពេលដែលអាជ្ញាធរកំពុងព្យាយាម បណ្តេញប្រជាពលរដ្ឋ ពី​តំបន់​នោះ ​ទាំងគ្មានមូលហេតុច្បាស់លាស់។

តំណាងសហគមន៍មួយរូប ក្នុងល័ក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានអះអាងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ តាមទូរស័ព្ទថា កន្លងមក អាជ្ញាធរធ្លាប់បានជូនដំណឹង ដល់ប្រជាពលរដ្ឋទាំងនោះ ឲ្យរុះរើផ្ទះសំបែងរបស់​ពួក​គាត់ចេញ តែមិនបានប្រាប់មូលហេតុច្បាស់លាស់ឡើយ។

ម៉្យាងទៀត នៅពេលដែលភ្លើងទើបតែឆេះ ផ្ទះពលរដ្ឋមួយខ្នងនៅឡើយ ក្រុមប្រជាសហគមន៍នៅតំបន់នោះ បានព្យាយាមជួយគ្នារកទឹកទៅពន្លត់ភ្លើង ដែលឆេះផ្ទះដំបូងគេនោះ ប៉ុន្តែក្បាលរ៉ូប៊ីណេទឹកនៅតាមផ្ទះនីមួយៗ បើកទឹកមិនចេញទាល់តែសោះ ទើបធ្វើឲ្យភ្លើងឆេះ រាលដាលកាន់តែខ្លាំងឡើងៗ ទម្រាំតែឡានទឹកមកដល់ ភ្លើង​បានឆក់យកផ្ទះអស់ជាង ៤០ខ្នងទៅហើយ។

ទស្សនាវដ្ដីនៅមិនទាន់ទទួលប្រតិកម្មពីខាងអាជ្ញាធរ ឬពីលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បាននៅឡើយមកទល់នឹងម៉ោងនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...