ប្រទះឃើញសាកសពបុរសម្នាក់ ច្រកក្នុងការ៉ុងយកមកបោះចោល
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២៣ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 25, 2015
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍ដែលបង្ករ ការភ្ញាក់ផ្អើលនេះ កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ សូឡា ក្នុងភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រង់ចំណុចផ្លូវកែង បំបែកជាបួន អតីតបឹងកំប្លោក។ ការ៉ុងដែលត្រួវបានគេ ប្រទះឃើញនោះ មានពណ៍ស្លែខ្ចី ចងមាត់ជិត ដាក់នៅចំងាយពីផ្លូវ ប្រមាណជា១០ម៉ែត្រ តែមិនដល់មាត់ទឹក នោះទេ។
អ្នកនៅកន្លែងកើតហេតុ បានឲ្យដឹងថា ទំនងជាសពមនុស្សប្រុស ព្រោះមានអ្នកខ្លះបានឃើញ ពីបំណែកការ៉ុងរហែក ដែលបុរសនោះគ្មានសក់។ អ្នកខ្លះសង្ស័យថា ជាព្រះសង្ឃ។
ក្រុមមន្រ្តីជំនាញ នៅក្នុងមូលដ្ឋាននោះ បានរៀបចំយកសព ដែលមិនស្គាល់អត្តសញ្ញាណខាងលើ ទៅកាន់វត្តស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីឃើញសាកសពភ្លាម ដើម្បីយកទៅធ្វើកោសល្យវិច័យ ស្រាវជ្រាវរកប្រភពឃាតករ។ នៅពេលក្រុមអ្នកជំនាញខាងលើ បានយកសពនោះ ទៅដល់វត្តស្ទឹងមានជ័យ បានវះការ៉ុងនោះចេញ បានឃើញពិតប្រាកដ ថាជាបុរសម្នាក់ ដែលទំនងជាមានអាយុ៥០ឆ្នាំ សំបុរសជ្រះ គ្មានសម្លៀកបំពាក់ មានតែខោលីអូ ពណ៍ខ្មៅ នៅជាប់នឹងខ្លួនប៉ុណ្ណោះ ហើយមានរបួសរលាត់បន្តិច នៅជើងខាងស្តាំ។
សមត្ថកិច្ចនៅមិនទាន់អាចដឹង ពីមូលហេតុនៃការស្លាប់ ឬការសម្លាប់ ហើយកសព ត្រូវបានបោះចោល យ៉ាងណានេះបានទេ ក្នុងពេលភ្លាមៗនេះ ដោយគ្រាន់តែធ្វើការសន្និដ្ឋាន ជាបឋមថា បុរសអ្នកស្លាប់ទំនង ជាចិន ឬ ជំនួយការចិន ធ្វើការនៅក្នុងរោងចក្រ។ តែការសន្និដ្ឋាននេះ នៅមិនទាន់មានអ្នកណាម្នាក់ អាចកំណត់ថា ជាការពិតបាននៅឡើយ ដោយការស៊ើបអង្កេត និងស្រាវជ្រាវ នៅត្រូវការពេលវេលាច្រើនទៀត ដើម្បីវែកមុខរកជនប្រព្រឹត្ត។ បច្ចុប្បន្នសាកសព នៅតម្កល់ទុក ក្នុងវត្តស្ទឹងមានជ័យ ជាបណ្តោះអាសន្ន ក្នុងអំឡុងពេល ដែលមិនទាន់រកឃើញ ពីអត្តសញ្ញាណពិតប្រាកដ របស់ជនរងគ្រោះ។ ព័ត៌មានលំអិតបន្ថែម ទស្សនាវដ្តី នឹងបន្ត នៅអត្ថបទក្រោយ៕