យក​យាន្ដ​អវកាស​ក្នុង​ភាពយន្ដ​អាមេរិក មក​សង់​ជា​អាគារ​ក្រុមហ៊ុន​

នាយកសហគ្រាសមួយ នៅចិន បានប្រាប់ឲ្យគេសង់អាគារ ដ៏ធំសម្បើមស្កឹមស្កៃ សម្រាប់ក្រុមហ៊ុនរបស់ខ្លួន ដោយ​ដក​ស្រង់​គំនិត​ តាម​យាន្ដ​អវកាស​ក្នុង​រឿង​ភាគ​អាមេរិក ស្ដាត្រេក (Star Trek)។
យកយាន្ដអវកាស មកសង់ជាអាគារ ទីស្នាក់ការក្រុមហ៊ុន។
Loading...
  • ដោយ: ដ. កែវ ដោយ ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី០១ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 01, 2015
  • ប្រធានបទ: ស្ថាបត្យកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជារឿងដែលកម្រមាន ព្រោះមនុស្សម្នាក់ ដែលមានអារម្មណ៍ឈ្លក់ នឹងរឿងភាគ ស្ដាត្រេក របស់អាមេរិក បានទប់ជើង​មិន​នឹង រហូតចង់ធ្វើរឿងនេះ ឲ្យទៅជាការពិត។ នេះជាករណីនាយកសហគ្រាស ជាតិចិនមួយរូប ដែលបានសម្រេចចិត្ត​ចំណាយ​ប្រាករាប់លាន ដើម្បីសាងសង់យាន្ដអវកាសមួយ នៅលើដី សម្រាប់ជាទីស្នាក់ការ របស់ក្រុមហ៊ុនខ្លួន។

គេហទំព័រ «Mashable» បានធ្វើសេចក្ដីរាយការណ៍ឲ្យដឹងថា យាន្ដអវកាសលើដី បានក្លាយជាទីស្នាក់ការធំ ក្នុងទីក្រុង ហ្វូចូវ (Fuzhou ភាគខាងកើតប្រទេសចិន) របស់ក្រុមហ៊ុន «NetDragon» ដែលមានជំនាញខាង អភិវឌ្ឍន៍ហ្គេម នៅតាម​អន្តរបណ្ដាញ និងកម្មវិធីកំព្យូទ័រ។ ការដ្ឋាន បានចាប់ផ្ដើមសាងសង់ដំបូង នៅក្នុងឆ្នាំ២០០៨ ហើយបានបញ្ចប់ទៅ នៅ​បួន​ឆ្នាំក្រោយមក និងបានចំណាយប្រាក់ ប្រមាណជា ១៦៩លានដុល្លា ត្រូវជា ១៤៣លានអ៊ឺរ៉ូ។

ដើម្បីឲ្យបុគ្គលិក កាន់តែមានអារម្មណ៍ ថាពួកគេធ្វើការ ក្នុងយាន្ដអាវកាសនោះ ទ្វាបិទបើកជាស្វ័យប្រវត្តិជាច្រើន ត្រូវបាន​បំពាក់នៅតាមបន្ទប់ធ្វើការ។ បំពង់សំរូតខ្លួន ប្រវែង៩ម៉ែត្រមួយ បានដាក់ភ្ជាប់ពីជាន់ទី៣ ចុះជាន់ផ្ទាល់ដី ដោយមិនភ្លេច​នៅ​ភាគខាងត្បូងនៃអាគារ មានរូបចម្លាក់ ដាយណូស័រ «T-Rex» ដាក់តាំងយ៉ាងសង្ហានោះផងទេ។

ទទួលបានសិទ្ធិផ្លូវការដំបូងគេ ពីផលិតកម្ម...

ការសាងសង់ យកលំនាំតាមយាន្ដអាវកាសនេះ មិនមែនចេះតែចម្លងតាម ដោយគ្មានការដឹកឮពីផលិតកម្ម ម្ចាស់ភាពយន្ដ ស្តាត្រេក នោះឡើយ តែនាយកសហគ្រាស លោក លីវ ឌីជ័ន (Liu DeJian) ពិតជាបានទទួលបាន នូវសិទ្ធិចម្លង​រូបរាង​យាន្ដ​អាវកាស មកសាង់សង់ជាអាគារនេះ ដោយផ្ទាល់ពីស្ថានីយ៍ទូរទស្សន៍ «CBS» របស់អាមេរិក។ សិទ្ធិសាងសង់នេះ ជា​ការ​អនុញ្ញាតផ្លូវការដំបូងគេ ពីភាពយន្ដ ស្តាត្រេក។ កាលពីឆ្នាំ១៩៩២ ផលិតកម្ម ប៉ារ៉ាមូន ភិចឈើ (Paramount Picture) ចង់​សាក​ល្បង​សាងសង់ យាន្ដអវកាសនៅលើដីដូច្នេះដែរ នៅក្នុងក្រុង ឡាស វេហ្គាស។ ប៉ុន្តែនៅពេលនោះ ដោយសារ​គ្មាន​ការអនុញ្ញាត ពីម្ចាស់ភាពយន្ដ ស្តាត្រេក ទើបការសាងសង់នោះ ត្រូវបានបិទបញ្ចប់ទៅ ទាំងមិនបានចាប់កំណើត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...