កំពូល​ក្បាច់​គុន ដក​«ដាវ»​កាប់​ឪឡឹក តែ...

មើលភាពយន្ដកាប់ដាវច្រើន មិនមែនមានន័យថា អាចមានជំនាញ ជាអ្នកហាត់កាត់ក្បាច់គុន ដ៏ជំនាញ នៅ​ក្នុង​ជីវិត​មែន​ទែននោះ​ឡើយ។ វីដេអូខាងក្រោមនេះ ជាភស្ដុតាងផ្នែករូបភាព ដើម្បីបញ្ជាក់ពីករណីនេះ!
សូមទស្សនាភាពយន្ដ កំពូលមហាបុរសដកដាវ... កាប់ឪឡឹក! ភាពយន្ដសើចចុកពោះ...
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី៣០ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: July 01, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើដកដាវចេញ មកសួររកស្នេហ៍ ដូចនៅក្នុងភាពយន្ដកាប់ដាវ នោះមិនជាអ្វីទេ។ តែនេះ ជាការដកដាវចេញ ដើម្បីយកមកកាប់ឪឡឹក។ មហាបុរស កំពូលក្បាច់គុនម្នាក់នេះ ឈ្មោះ អាលី បានដកដាវកោង ចេញពីស្រោម ដើម្បីបង្ហាញសន្ធឹកដាវមរណៈ ដែលខ្លួនបានហាត់ ជាយូរណាស់មកហើយ ទៅលើផ្លែឪឡឹកមួយ។

ជាការប៉ាន់ស្មានមួយដែលខុស ព្រោះនៅក្នុងភាពយន្ដកាប់ដាវ គេមិនដាក់តុធ្វើពីកញ្ចក់ នៅពីក្រោមផ្លែឪឡឹក ដូច្នេះទេ។ ករណីនេះ អាចបណ្ដាល មកពីប្រតិកម្មវិជ្ជាគុន ឬបណ្ដាលមកពីនរណាម្នាក់ យកខ្លាញ់មក​លាប​ពី​លើ​ផ្លៃឪឡឹក ព្រោះមួយដាវរបស់មហាបុរស អាលី ដែលមានពាក់អាវ «Like a Boss (ដូចអ្នកជំនាញ)» បានរអិល ជ្រុល​ទៅកាប់តុកញ្ចក់ បែកខ្ចាត់ខ្ចាយ!

វីដេអូនេះ ត្រូវបានយកមកបង្ហោះ ដាក់នៅលើគេហទំព័រ ចែករំលែកវីដេអូ យូធូប កាលពីថ្ងៃទី២៧ ខែមិថុនា កន្លង​មកនេះ ហើយមានអ្នកចុចចូលមកទស្សនា ជាង១លានដងហើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...