ព្រឺព្រួច ព្រោះ​ពីងពាង​នៅ​ក្នុង​ចេក... ចង់​ញ៉ាំ​ឬទេ? (vdo)

ភាពព្រឺព្រួច បានកើតឡើង នៅក្នុងវីដេអូ ដែលទើបនឹងបង្ហោះ កាលពីមួយថ្ងៃមុន តែមានមនុស្សចុចចូល ទៅ​ទស្សនា​ប្រមាណ​ជា ១,៣លាននាក់ហើយ។ នោះគឺពីងពាងមួយក្បាល បានទម្លាយខ្លួន ចេញពីផ្លែចេក ដែល​ម្ចាស់​អ្នក​ថត ចង់​យក​មក​ទទួល​ទាន។
វីដេអូបង្ហាញពីអ្វីមួយ បានធ្វើចលនានៅក្នុងផ្លែចេក និងបន្ទាប់មក... គឺជាសត្វពីងពាងមួយក្បាល។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៣ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 15, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ម្ចាស់អ្នកថត បានសរសេរថា ខ្លួនចង់ញ៉ាំចេកមួយផ្លែ... ប៉ុន្តែនៅពេលហៀប នឹងយកចេកនេះ ឡើងមកបក​សម្បក​នោះ សម្រាប់តែបុរសម្ចាស់ផ្លៃចេក បានឃើញដូចជាមានអ្វីមួយ កំពុងធ្វើចលនា នៅខាងក្នុង។ ហេតុ​ភេទ​នេះ បានបង្កជាចម្ងល់ឡើង ដែលធ្វើឲ្យម្ចាស់ចេក ទាញទូរស័ព្ទដៃរបស់ខ្លួន ចេញមកថត...

នៅប៉ុន្មាននាទីក្រោយមក រូបភាពដ៏ព្រឺព្រួចមួយ បានកើតឡើង នោះគឺពីងពាងមួយក្បាល បានចោះសម្បក​ចេក ហើយទម្លាយខ្លួនចេញមកក្រៅ!!! បុរសម្ចាស់ចេក បានសរសេរទៀតថា លែងចង់ញ៉ាំចេកហើយ តែខ្លួន​បាន​ញ៉ាំ​ផ្លែប៉ោម ជាជំនួសវិញ។

កុហកសុទ្ធ!

ប៉ុន្តែការពិតត្រូវបានទម្លាយចេញ នៅពេលដែលគេដឹងថា​ ម្ចាស់វីដេអូខាងលើ គឺលោក កាលេប ឡេឆូវស្គី (Kaleb Lechowski) អ្នកជំនាញខាង កៃឆ្នៃរូបភាពមានចលនា គ្រប់បែបយ៉ាង ទាំងនៅក្នុងភាពយន្ដហោះធំៗ ឬនៅក្នុងភាពយន្ដគំនូរ 3D។ នេះ មិនមែនជាពីងពាងមែនទែនឡើយ តែជាការឆ្នៃប្រឌិតរូបភាព ពីងពាង ដែល​បានធ្វើទៅលើវីដេអូផ្លែចេកមួយ។ យ៉ាងណាក៏ដោយ ពេលមើលវីដេអូនេះហើយ តើនរណាមួយ ដែលអត់ទ្រាំ​មិនព្រឺព្រួចនោះ? សូមសរសើរៗ។

ករណីនេះ មិនមែនទើបតែមាន ជាលើកទីមួយទេ។ អ្នកជំនាញខាង​ដាក់​រូបភាពពិសេសៗ របស់ផលិតកម្ម ឌ្រីមវើក (DreamWork) ដ៏ល្បីល្បាញរបស់ហូលីវូដ ក៏បានប្រើប្រាស់វិធីនេះ មកកាត់តដាក់កូនរបស់ខ្លួន ឲ្យ​ដើរ​តួ ដូចនៅក្នុងភាពយន្ដធំៗដែរ។ សូមចុចអានអត្ថបទ និងទស្សនាវីដេអូឡើងវិញ ដោយចុចនៅលើទីនេះ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...