ផលិតករ​គំនូរ​ជីវចល​ដ៏​ល្បី​នៅ​អាមេរិក សញ្ញាតិ​ខ្មែរ​ស្លាប់​ទាំង​វ័យ​ក្មេង (vdo)

ស្ថិតក្នុងវ័យ៣៣ឆ្នាំ លោក ម៉ុនទី អ៊ុម ផលិតករភាពយន្តគំនូរជីវចលដ៏ល្បីមួយរូប ដែលមានសញ្ញាតិខ្មែរ និងសញ្ជាតិបីទៀត បានទទួលមរណភាព កាលពីដើមខែកុម្ភះ កន្លងទៅថ្មីៗនេះ។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 15, 2015
  • ប្រធានបទ: ជនល្បី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកផលិតគំនូរជីវចល របស់ផលិតកម្ម Rooster Teeth លោកម៉ុនទី អ៊ុម (Monty Oum) បានទទួលមរណៈភាព កាលពីថ្ងៃអាទិត្យទី០១ ខែកុម្ភៈ ដោយមូលហេតុ ប្រតិកម្មវេជ្ជសាស្ត្រធ្ងន់ធ្ងរ ក្នុងដំណាក់កាលព្យាបាល ជម្ងឺភ្លឹកស្មារតីរបស់លោក នៅក្រោយពេលត្រូវបានបញ្ជូនមក សំរាកព្យាបាល នៅមន្ទីរពេទ្យ។ នេះបើតាមការជូនដំណឹង របស់ Rooster Teeth នៅលើគេហទំព័ររបស់ខ្លួន។

Rooster Teeth បានសរសេរនៅលើគេហទំព័ររបស់ខ្លនបន្តថា លោក ម៉ុនទី អ៊ុម ត្រូវបានគេស្គាល់ថា ជាផលិតករដ៏ល្អម្នាក់ ដែលបានបង្កើតភាពយន្តគំនូរជីវចល ដ៏ពេញនិយម ស៊េរី RWBY ដែលប្រឆាំងទៅនឹងជំនឿអរូបិយ។ គំនូរជីវចលស៊េរី RWBY ទទួលបានការនិយមចូលចិត្ត និង គាំទ្រយ៉ាងខ្លាំង នៅក្នុងប្រទេសមួយចំនួន។ គ្រាន់តែភាគដំបូងនៃរឿង RWBY បានទទួលនូវការចុចចូលមើល រហូតដល់៤លានដង នៅលើបណ្តាញយូធូប។

បើតាម Rooster Teeth ក្នុងពេលដែលលោក កំពុងសម្រាកព្យាបាល ក្នុងមន្ទីពេទ្យ លោកត្រូវបានគេជួយទំនុកបំរុង តាមរយៈការបង្កើតជាមូលនិធិមួយ សំរាប់ទ្រទ្រង់ការចំណាយ ទៅលើថ្លៃព្យាបាល។ ចំនួនប្រាក់ ដែលរកបានតាមរយៈមូលនិធិនេះ មានរហូតដល់ ២១០,០០០ ដុល្លារអាមេរិក។ ផលិតកម្ម Rooster Teeth បានឱ្យដឹងថា សំរាប់ប្រាក់មូលនិធិនេះ នឹងចាត់ចែង ប្រគល់ជូន ទៅកាន់ក្រុមគ្រួសារសាច់ញាតិបន្តទៅទៀត បន្ទាប់ពីមរណៈភាពរបស់ លោក ម៉ុនទី អ៊ុម។

យោងតាមគេហទំព័រ វិគីភីឌា បានឱ្យដឹងថា លោក ម៉ុនទី អ៊ុម មានសញ្ញាតិអាមេរិកាំង និងដើមកំណើតជា ខ្មែរ វៀតណាម ចិន និងជប៉ុន។ លោកកើតនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ១៩៨១។ លោកត្រូវបានគេចាត់ទុកថា ជាមនុស្សដ៏មានមានទេពកោសល្យ ក្នុងការបង្កើតតួអង្គគំនូរជីវចល សម្រាប់ទាំងភាពយន្ត និងហ្គេម។ នៅក្នុងឆ្នាំ២០០៧ ក្រោយពីស្នាដៃ ហ្គេមមួយ ឈ្មោះ Haloid ត្រូវបានដាក់ឱ្យលេងជាផ្លូវការ ក្នុងរយះពេលត្រឹមតែ ២ខែប៉ុណ្ណោះ លោកត្រូវបានក្រុមហ៊ុនផលិតហ្គេមមួយ ចាប់អារម្មណ៍ និងបានទាក់ទងរូបគាត់ ឱ្យធ្វើការផ្នែកឌីហ្សាញគំនូរជីវចល សំរាប់ប្រភេទហ្គេម បែបប្រយុទ្ធតទល់គ្នា។

ក្នុងឆ្នាំ ២០០៩ លោកសំរេចចិត្តសហការ ជាមួយនឹងផលិតកម្ម Rooster Teeth ធ្វើការជាអ្នកបង្កើតតួអង្គគំនូរជីវចល ព្រមទាំងចលនារបស់តួអង្គ។ ក្នុងឆ្នាំ២០១២ លោកត្រូវបានប្រកាស ក្លាយជាផលិតករ និងជាអ្នកដឹកនាំការបង្កើត គំនូរជីវចល ហើយស្នាដៃចុងក្រោយ ដែលជោគជ័យ គឺរឿង RWBYនេះ៕

ខាងក្រោមនេះ ជាវីដេអូរឿង RWBY វគ្គទីមួយរបស់លោក៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...