ក្រុមហ៊ុនសំណង់ដ៏ធំនៅវៀតណាម គ្រោងធ្វើវិនិយោគនៅកម្ពុជា
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យករាណ៍ដោយ៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី០៤ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 15, 2015
- ប្រធានបទ: ពាណិជ្ជកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមសម្តីរបស់លោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យលោក ហេង សំរិន បានឲ្យអ្នកសាព័ត៍មានដឹង ពីជំនួបរវាងលោក ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៥ នាវិមានរដ្ឋសភា ជាមួយលោកលោក ឡេ សុង អគ្គនាយកក្រុមហ៊ុន Construction Cooperation Number One បានឲ្យដឹងថា ដោយមើលឃើញវិស័យសំណង់នៅកម្ពុជា កំពុងតែមានការអភិវឌ្ឍន៍ខ្លាំង ដូច្នេះក្រុមហ៊ុនរបស់លោក មានបំណងចង់ធ្វើការវិនិយោគក្នុងវិស័យនេះ ដើម្បីជម្រុញឲ្យមានការអភិវឌ្ឍន៍ ជាមួយប្រទេសកម្ពុជា កាន់តែខ្លាំងឡើង។
អគ្គនាយកក្រុមហ៊ុនរូបនេះ បានលើកឡើងថា នៅក្នុងដំណើរទស្សនៈកិច្ច របស់តំណាងក្រុមហ៊ុនលោក បានទៅពិនិត្យមើលនៅខេត្តត្បូងឃ្មុំ ដែលជាខេត្តទើបនឹងបង្កើតថ្មី ដោយមើលថា ខេត្តនោះគឺមានកន្លែង ដែលត្រូវធ្វើការវិនិយោគច្រើន បើរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតនោះ ក្រុមហ៊ុនរបស់លោក នឹងធ្វើការវិនិយោគនៅទីនោះតែម្តង។
សម្តេច ហេង សំរិន បានស្វាគមន៍ដំណើរទស្សនៈកិច្ច របស់ប្រតិភូរបស់ក្រុមហ៊ុននេះ និងបានប្រាប់ពីស្ថានភាពនយោបាយនៅកម្ពុជា កំពុងតែប្រព្រឹត្តដោយល្អ ជាពិសេសពោពេញទៅដោយកាអភិវឌ្ឍន៍ ដែលក្នុងនោះមានវិស័យជាច្រើន ដូចជាវិស័យ កសិកម្ម សំណង់ ធនាគា សុខាភិបាល អាកាសចរណ៍ និងទូរគមនាគមន៍ជាដើម។ សម្តេច ហេង សំរិន ថាកម្ពុជាស្វាគមន៍ រាល់ការដាក់ទុនវិនិយោគរបស់វៀតណាម ក៏ដូចជាប្រទេសជិតខាងដទៃផ្សេងទៀត។
នាយកខុទ្ទកាល័យខាងលើ បានស្រង់សម្ដីរបស់លោក ហេង សំរិន មកនិយាយទៀតថា ប្រមុខដឹកនាំប្រទេស នៃប្រទេសទាំងពីរ ធ្លាប់បានសន្យាជាមួយគ្នា នឹងជំរុញឲ្យវិស័យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឲ្យបានឈានដល់ ៥ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០១៥នេះ៕