អាគារ​កប់​ពពក​នៅ ឌុយបៃ រង​គ្រោះ​នឹង​អគ្គិភ័យ (vdo)

នៅយប់ថ្ងៃសុក្រទី២០ ចូលមកថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈនេះ អាគារកប់ពពកនៅក្រុង ឌុយបៃ បានរងនូវគ្រោះអគ្គិភ័យយ៉ាងរន្ធត់។ រូបភាពដែលគេថតបាន ពីហេតុការណ៍នេះ ត្រូវបានយកមកបង្ហោះផ្សាយ បង្កឲ្យមានការព្រឺព្រួចកាន់តែខ្លាំងឡើង។
វីដេអូនៃអគ្គិភ័យ ឆេះអាគារស្នាក់នៅកប់ពពក។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ៖ សេក មនោរកុមារ ([email protected]) - ភ្នំពេញ ថ្ងៃទី ២២ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 23, 2015
  • ប្រធានបទ: គ្រោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អគ្គិភ័យបានឆេះឡើយយ៉ាងសន្ធោសន្ធៅ ក្នុងយប់ថ្ងៃសុក្រទី២០ ចូលមកថ្ងៃសៅរ៍ទី២១ ខែកុម្ភៈនេះ នៅជាន់ទី៥០ នៃ​អាគារ​កប់ពពកមួយ ដែលមានកំពស់៣៣៦ម៉ែត្រ នៅក្រុង ឌុយបៃ នៃប្រទេស អេមៀរាត់ អារ៉ាប់។ អាគារដែល​មាន​៧៩ជាន់នេះ ជាអាគារស្នាក់នៅដ៏ខ្ពស់មួយ ដែលមានឈ្មោះថា «The Torch»។ អគ្គិភ័យនេះ មិនបានធ្វើឲ្យមាន​មនុស្ស​ស្លាប់ ឬរបួសធ្ងន់ធ្ងរទេ គ្រាន់តែមានមនុស្ស៧នាក់ ត្រូវបានក្រុមអ្នកជួយសង្គ្រោះ ពិនិត្យព្យាបាល​នៅនឹង​កន្លែង​ប៉ុណ្ណោះ។

ក្រុមពន្លត់អគ្គិភ័យ បានពន្លត់រួចស្រេចបាច់ នៅពីម៉ោងក្រោយមក។ ប៉ុន្តែមនុស្សរាប់រយនាក់ ត្រូវបាន​ជម្លៀសខ្លួន​ចេញ​ពីអាគារដែលឆេះ និងពីអាគារដែលនៅជាប់នោះ។ អគ្គិភ័យបានឆេះនៅជាប់ទី៥០ ប៉ុន្តែបានដុតរោល និងខ្លោចទៅ​កាន់​ជាន់ជាង២០ទៀត នៅខាងលើជាន់ដែលឆេះ។

រូបភាពវីដេអូ ដែលត្រូវបានបង្ហោះផ្សាយ ដោយមនុស្សនៅក្នុងហេតុការណ៍ បានបង្ហាញនូវទិដ្ឋភាពដ៏ព្រឺព្រួច នៃ​អគ្គិភ័យ​ដ៏កម្រនេះ។ វីដេអូប​ន្ថែមទៀត មានដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...