ឆេះ​គំនរ​ឈើ​ក្នុង​សណ្ឋាគារ ហូលីវូដ ផ្អើល​ទាំង​យប់

គំនរឈើក្នុងសណ្ឋាគារ និងខារាអូខេ ហូលីវូធ បានឆេះជាអណ្ដាតភ្លើង យ៉ាងសន្ធោសន្ធៅឡើង នៅ​ពេល​យប់ និង​បាន​ធ្វើឲ្យប្រជាពលរដ្ឋ និងសមត្ថកិច្ច នៅម្តុំមន្ទីរពេទ្យ ព្រះកេតុមាលា ផ្អើលឈូរឆរ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.ស្រីនាង ([email protected]) - យកការណ៍ ៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២០ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 21, 2015
  • ប្រធានបទ: គ្រោះអគ្គិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ផ្សែងហុយ និងអណ្តាតភ្លើង បានកើតចេញ​ពីបន្ទប់លេខ ៣១២ នៃសណ្ឋាគារ និងខារាអូខេហូលីវូធ និង​បាន​បង្កឲ្យមានការភ្ញាក់ផ្អើល ដល់កម្មករ និងសន្តិសុខ បាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យ និងទឹកមកជះពន្លត់។ នេះ​បើតាមប្រភព នៅនឹងកន្លែង ដែលបានថ្លែងប្រាប់​ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ

ប្រភពនោះ បានបន្ថែមទៀតថា ចំណែកអ្នកខ្លះទៀត បានហៅទៅសមត្ថកិច្ច និងរថយន្តពន្លត់អគ្គីភ័យ ដើម្បី​ជួយធ្វើ អន្តរាគមន៍។

ករណីអគ្គីភ័យឆាបឆេះនេះ បានកើតឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង២១ និង១៥នាទី នៅ​តាម​បណ្តោយ ផ្លូវលេខ ៤៧ ក្នុងសណ្ឋាគារ និងខារាអូខេហូលីវូធ ជាប់របងមន្ទីពេទ្យព្រះកេតុ មាលា នៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពដដែល បានឲ្យដឹងទៀតថា មានរថយន្តពន្លត់អគ្គីភ័យ របស់អគ្គស្នងកានគរបាលជាតិ ចំនួន ៣គ្រឿង បានទៅដល់កន្លែងកើតហេតុ តែមិនប្រើទេ ព្រោះកម្មករ និងសន្តិសុខនៅទីនោះ បានប្រើទឹក និងបំពង់​ពន្លត់​ចំនួន ៩បំពង់ ពន្លត់បានជាស្ថាពរទៅហើយ។

មូលហេតុ ដែលបង្កឲ្យមានអគ្គីភ័យនេះ ឆាបឆេះឡើង ដោយសារតែជាងផ្សារដែក ជួសជុលដំបូលអគារ ហើយ​ធ្លាក់កម្ទេសដែកផ្កាភ្លើង នៅលើគំនរឈើ និងបានបង្កជាអណ្តាតភ្លើង តែម្តងទៅ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ក្នុងហេតុការណ៍អគ្គីភ័យនេះ មិនបានបង្ក ឲ្យមានប៉ះពាល់ដល់លំនៅដ្ឋាន ទ្រព្យសម្បត្តិ និងជីវិតប្រជាពលរដ្ឋ នៅក្បែរទីនោះទេ ព្រោះតែមានការជួយពន្លត់ ទាន់ពេលវេលា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...