ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ប្រគុំភ្លេងសង្គ្រោះកុមារលើកទី៨៨៨
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី ១៩ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 21, 2015
- ប្រធានបទ: សុខភាព
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្ថាបនិកមន្ទីពេទ្យដ៏ល្បី ដែលជួយសង្គ្រោះកុមារ ដោយមិនគិតប្រាក់ លោក ប៊ីត រីស្ន័រ (Beat Richner) បានសម្ដែងការប្រគុំតន្ត្រី របស់លោកជាថ្មីទៀត នៅថ្ងៃសៅរ៍នេះ ដើម្បីសង្គ្រោះកុមារកម្ពុជា ហើយការប្រគុំតន្ត្រីលើកនេះ គឺជាលើកទី៨៨៨ហើយ។ លោកបានសរសេរទៀតថា អ្នកអ្នកទេសចរណ៍ជាច្រើន មកពីគ្រប់ទិសទី នៃពិភពលោក បានចូលទស្សនា ការប្រគុំតន្ត្រីរបស់លោក ដែលធ្វើឡើង សឹងជារៀងរាល់ថ្ងៃសៅរិ៍ ចុងសប្តាហ៍។ លោកឲ្យដឹងបន្ថែមថា នៅក្នុងចំណោមភ្ញៀវទេសចរណ៍ ដែលចូលទស្សនា មាន១០ ទៅ២០% ដែលមកពីប្រទេសស្វីស។
លោកវេជ្ជបណ្ឌិត ដែលមានដើមកំណើត ជាជនជាតិស្វីស តែមានជំនក់ចិត្តខាងតន្រ្តីរូបនេះ បានអះអាងឲ្យដឹងថា មានសប្បុរសជនជាច្រើន ជុំវិញពីភពលោក បានបរិចាកដល់មន្ទីពេទ្យគន្ធបុប្ផា។ សម្រាប់ប្រទេសស្វីស ដែលជាប្រទេសកំណើតរបស់លោកវិញ ក៏បានបរិចាកថវិកា ជាច្រើនរាប់សិបលានដុល្លារ រួចមកហើយផងដែរ។ មួយចំណែក នៃថវិកាទាំងនោះ បានបញ្ជូនមកឲ្យមន្ទីរពេទ្យដោយផ្ទាល់ និងមួយចំណែកទៀត គឺបានមក តាមរយៈនៃការចូលរួម មកទស្សនាការប្រគុំតន្រ្តីរបស់លោក។
១២០ ០០០ដុល្លា ក្នុងមួយថ្ងៃ...
មន្ទីពេទ្យគន្ធបុប្ផា ដែលមានដំណើរការ តាំងពីឆ្នាំ១៩៩២មកនោះ មានអ្នកជំងឺជាកុមារជាច្រើននាក់ មកពីបណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជា។ កុមារទាំងនោះ សុទ្ធសឹងកើត នៅក្នុងគ្រួសារ ដែលមានជីវភាពក្រីក្រ។ តាមរបាយការណ៍ប្រចាំឆ្នាំ របស់មន្ទីពេទ្យបានឲ្យដឹងថា ដើម្បីព្យាបាលកុមារទាំងនោះ មន្ទីរពេទ្យត្រូវការចំណាយ ជាមធ្បមប្រមាណ ១២០ ០០០ដុល្លារអាមេរិក ក្នុងមួយថ្ងៃ៕