ដាក់​រោម​ភ្នែក​សិប្បនិម្មិត​ញឹក​ញាប់ អាច​ធ្វើ​ឲ្យ​រោម​ភ្នែក​ពិត​លែង​ដុះ​រហូត

ចង់ស្អាត ហើយចេះតែធ្វើរោមភ្នែក មិនបានគិតពីផលប៉ះពាល់ទេឬ? ពេលខ្លះអ្នកមិនធ្លាប់គិតផងក៏ថាបាន នៅ​ពេល​ដែល​ប្រើ​ប្រាស់​រោម​ភ្នែក​សិប្បនិម្មិត ច្រើនលើកច្រើនសារ វានឹងធ្វើឲ្យរោមភ្នែកធម្មជាតិរបស់អ្នកឈប់ដុះរហូត។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ( [email protected]) - ភ្នំពេញថ្ងៃទី១៧ មករា ២០១៥
  • កែប្រែចុងក្រោយ: January 18, 2015
  • ប្រធានបទ: សម្ផស្ស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការ​ត​រោម​ភ្នែក​ដែល​មាន​តម្លៃ ពី​១០០​ទៅ​៤០០​ដុល្លារ​នៅ​ប្រទេស​ជឿន​លឿន និង​ប្រមាណ​ជា​១០ ទៅ​៣០​ដុល្លារ​នៅ​ប្រទេស​ក្រីក្រ​នោះ គឺ​ជា​ការ​ប្រើ​កាវ​បិទ​រោម​ភ្នែក​ជ័រ​ភ្ជាប់​ទៅ​នឹង​គែម​ត្របក​ភ្នែក និង​រោម​ភ្នែក​ធម្មជាតិ ដើម្បី​ឲ្យ​ស្ត្រី​មាន​រោម​ភ្នែក​ក្រាស់ និង​ស្អាត​ដោយ​មិន​ចាំ​​បាច់​លាប​ម៉ាស្ការ៉ា​ឡើយ។ ជា​ទូទៅ​រោម​ភ្នែក​សិប្បនិម្មិត​អាច​ស្ថិត​នៅ​ជាប់​បាន​ពី១ ទៅ​៦សប្ដាហ៍។ ដូច្នេះ​ស្ត្រី​ណា​ដែល​ចង់​ស្អាត​រាល់​ថ្ងៃ ត្រូវ​តែ​វិល​ត្រឡប់​ទៅ​ហាង​អ៊ុតសក់​ ឬ​ហាង​កែ​សម្ផស្ស​វិញ ដើម្បី​ត​រោម​ភ្នែក​ឲ្យ​ពេញ​ឡើង​វិញ។

ទង្វើ​ដែល​ត​រោម​ភ្នែក​ម្ដង​ហើយ​ម្ដង​ទៀត​នេះ ត្រូវ​បាន​អ្នក​ជំនាញ​មក​ពី​សាកលវិទ្យាល័យ រ៉ូយ៉ាល់ នៅ​ចក្រភព​អង់គ្លេស ព្រមាន​ថា អាច​ធ្វើ​ឲ្យ​រោម​ភ្នែក​ធម្មជាតិ​មិន​អាច​ទ្រាំ​ទ្រ​នឹង​ទម្ងន់​កាវ ព្រម​ទាំង​ទម្ងន់​រោម​ជ័រ​នោះ​បាន រហូត​ធ្វើ​ឲ្យ​វា​រលើង​គល់ និង​ងាប់​ឫស ហើយ​លែង​ដុះ​ជា​រៀង​រហូត។

បើទោះជាខណៈនេះ គេនៅមិនទាន់​មាន​អំណះអំណាងពិត និងការផ្សព្វផ្សាយពីគ្រោះថ្នាក់ នៃការតរោមភ្នែក​ឲ្យបាន​ទូលំទូលាយនៅឡើយនោះ អ្នកក៏​គួរត្រូវការពារខ្លួនឯងពីគ្រោះថ្នាក់ ពីការយករោមភ្នែកជ័រ ទៅបិទជា​ញឹកញាប់ ពីលើរោមភ្នែកពិតនោះដែរ។ ប៉ុន្តែ​អ្នកអាចសាកល្បង យករោមភ្នែកសិប្បនិមិត្តទាំងនោះ មកបិត​ជាប់ភ្នែកម្ដងមួយសិន ហើយរង់ចាំមើល​ថា​តើវា​មានប្រតិកម្មនឹងភ្នែកដែរឬអត់?

វិធីដោះស្រាយមួយចំនួន៖

អ្នកគួរជ្រើសរើសហាងណា ដែលប្រើផលិតផលរោមភ្នែកជ័រដែលស្រាលបំផុត ហើយបុគ្គលិកត្រូវតែបិទ​ភ្ជាប់​រោមភ្នែកម្ដងមួយសរសៃៗ ចៀសវាងការប្រើកាវច្រើន បិទភ្ជាប់រោមភ្នែកច្រើនសរសៃក្នុងពេលតែមួយ។ អ្នក​មិន​ត្រូវតរោមភ្នែកញឹកញាប់ទេ ពោលគឺត្រូវទុករយៈពេល៦សប្ដាហ៍ ដើម្បីឲ្យរោមភ្នែកធម្មជាតិបាន​ដុះលូត​លាស់​ល្អឡើងវិញ។ ជាពិសេស អ្នកមិនត្រូវតរោមភ្នែកឡើយ បើសិនជាមិនចាំបាច់។ សូមប្រើម៉ាស្ការ៉ាលាបរោមភ្នែក​ជំនួសវិញ ព្រោះម៉ាស្ការ៉ាគ្រាន់តែលាប និងពត់ ពីខាងក្រៅរោមភ្នែកប៉ុណ្ណោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...