ស្រោម​អនាម័យ​«ជំនាន់​ថ្មី» ដែល​នឹង​ប្ដូរ​អ្វីៗ​គ្រប់​យ៉ាង

វាស្ថិតនៅជាការសាកល្បង នៃគម្រោងមួយនៅឡើយ។ តែគេត្រូវនិយាយ ពីគោលការណ៍របស់វា ដែលមានលក្ខណៈ គួរ​ឲ្យ​ចាប់​អារម្មណ៍៖ «បង្កើតភាពសប្បាយរីករាយ ជំរុញឲ្យគូស្នេហ៍ អាចការពារខ្លួនច្រើនជាងមុន និងជាពិសេស បញ្ឈប់ជំងឺចម្លងសង្គម»។
Loading...
  • ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ១៧ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 17, 2015
  • ប្រធានបទ: ស្នេហា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រួមរ័ក្សភិសម័យ ដោយប្រើស្រោមអនាម័យ នៅថ្ងៃនេះ ជាមធ្យោបាយតែមួយគត់ ក្នុងការការពារ កុំឲ្យជំងឺចម្លងសង្គម អាច​ត្រូវបានឆ្លង រវាងពីដៃគូមួយ ទៅមួយទៀតបាន។ ប៉ុន្តែអ្នកប្រើប្រាស់មួយចំនួន ពិបាកក្នុងការទ្រាំទ្រស្រោម ដែល​មាន​លក្ខណៈ​មិនដូចធម្មជាតិ និងខ្លះទៀត បានសោកស្ដាយថា បើអត់ស្រោមអនាម័យ គឺមិនបាន។

ដំណឹងល្អមួយ បានមកដល់ហើយ។ អ្នកវិទ្យាសាស្ត្រ នៃសកលវិទ្យាល័យ Wollongong នៃប្រទេសអូស្ត្រាលី កំពុង​ធ្វើ​ការ​សិក្សា ពិសោធន៍ ទៅលើស្រោមអនាម័យ «ជំនាន់ថ្មី»មួយ ដែលមានសភាពប្រសើរ ជាងមុនច្រើន។

ក្រុមអ្នកស្រាវជ្រាវទាំងនោះ ចង់ធ្វើការផ្លាស់ប្ដូរ ស្រោមអនាម័យសព្វថ្ងៃ ដែលមានលក្ខណៈ ដូចជ័រកៅស៊ូ ជាមួយ​នឹង​វត្ថុ​ធាតុដើម មួយបែបផ្សេង ដែលមានលក្ខណៈ ជា«ស្បែកមនុស្សទីពីរ»។ ការសាកល្បង កំពុងប្រព្រឹត្តិទៅ នៅក្នុងមន្ទីរ​ពិសោធន៍ នៃសកលវិទ្យាល័យ Swinburne ក្នុងក្រុងមែលប៊ន (ប្រទេសអូស្ត្រាលី)

អ្នកស្រាវជ្រាវមួយរូប បានថ្លែងពន្យល់ ពីការដាក់ឲ្យសាកល្បង នូវស្រោមនេះ ដើម្បីត្រួតពិនិត្យមើល ពីសកម្មភាព​របស់​ខួរក្បាល ថានឹងពិតជាមានឥទ្ធិពល ខ្លាំងជាស្រោមអនាម័យមុនៗ ដល់កម្រិតណា។ អ្នកស្រាវជ្រាវ បានអះអាងថា៖ «បើ​ស្រោមអនាម័យ កាន់តែផ្ដល់ នូវភាពសុខដុមរម្យនា ច្រើនកាលណា មនុស្សនឹងកាន់ តែចង់ប្រើវាកាលនោះ។ ហើយ​យើង​ក៏​សង្ឃឹម​ទៀតថា ស្រោមថ្មីនេះ នឹងជាបង្អាក់ទាំងស្រុង នូវជំងឺចម្លងសង្គមទាំងឡាយ។»៕

» វីដេអូ ស្ដីពីស្រោមអនាម័យជំនាន់ថ្មី កំពុងត្រូវបានពិសោធន៍៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...