ស្អប់​អូន​ដល់​ឆ្អឹង... ពេល​អូន​ស្លាប់ យក​ឆ្អឹង​ទៅ​ចោល​ក្នុង​បង្គន់

ស្វាមីម្នាក់ ដែលបានស្អប់ភរិយាខ្លួន «ដល់ឆ្អឹង» បានសម្រេចចិត្ត យកផេះធាតុរបស់ភរិយាខ្លួន ដែលទើបស្លាប់ និងបូជារួចនេះ ទៅ​ចាក់​ចោល ក្នុងបង្គន់សាធារណៈ ក្នុងផ្សារមួយកន្លែង កណ្ដាលរាជធានីតូក្យូ។
Loading...
  • ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ២៥ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 25, 2015
  • ប្រធានបទ: ស្នេហ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើមានសេចក្ដីស្នេហា របស់បង ដែល«ស្រឡាញ់អូនដល់ឆ្អឹង» ក៏មាននរកលោកិយ៍ ដែលបង«ស្អប់អូនដល់ឆ្អឹង»ដែរ។ «កោដិ កំទេចឆ្អឹង និងផេះ» ជាអ្វីដែលបុគ្គលិកអនាម័យ នៃផ្សារទំនើបមួយ កណ្ដាលរាជធានីតូក្យូ បានរកឃើញ នៅ​ក្នុង​បង្គន់​សាធារណៈ។ ការរកឃើញដ៏ភ្ញាក់ផ្អើលនេះ បានជំរុញឲ្យបុគ្គលិករូបនោះ រាយការណ៍ទៅប្រាប់អាជ្ញាធរ ដោយបារម្ភ​ខ្លាចមាន ឧក្រិដ្ឋកម្មអ្វីមួយ ស្ថិតនៅពីក្រោយ «កោដិ កំទេចឆ្អឹង និងផេះ» នៅក្នុងបង្គន់បែបនេះ។ នេះបើតាមសេចក្ដី​រាយ​ការណ៍ របស់សារព័ត៌មានជប៉ុន Yomiuri Shimbun។

ប៉ុន្តែការបារម្ភ របស់បុគ្គលិកអនាម័យខាងលើ មានភាពខុសស្រឡះទាំងស្រុង នៅពេលដែលបុរសចំណាស់មួយរូប បាន​ចូលខ្លួន ទៅប៉ុស្ដ៍នគរបាល ដើម្បីធ្វើការបកស្រាយ ពីហេតុការណ៍នេះ។ បុរស អាយុ៦៨ឆ្នាំ បានសារភាពភ្លាមៗថា លោក​បានយកផេះ និងធាតុ របស់ភរិយាលោក ទៅចាក់ចោលក្នុងបង្គន់ នៅក្រោយពីពិធីបូជា សពភរិយារូបនេះ ទើបនឹងបាន​បញ្ចប់។

ដើម្បីអះអាង ពីទង្វើរបស់ខ្លួន លោកតាចំណាស់ បានពន្យល់ថា ជាច្រើនឆ្នាំមកហើយ ជីវិតអាពាហ៍ពិពាហ៍ របស់លោក បានប្រែក្លាយជានរកលោកិយ៍។ លោកតា បានថ្លែងឡើងថា៖ «ការស្អប់ខឹងរបស់ខ្ញុំ ចំពោះប្រពន្ធខ្ញុំ បានពង្រីកខ្លួនធំ​ឡើង។ ជីវិតយើង មានភាពតឹងតែងខ្លាំងណាស់ នៅមុនមរណភាពនេះ។» ដូច្នេះហើយ គ្រាន់តែពិធីបូជា បានកន្លងផុតទៅ​ភ្លាម លោកតាបានសម្រេចចិត្ត បោសសម្អាតស្លាកស្នាម នៃភរិយាខ្លួន ចេញពីជីវិតលោកតា ជាស្ថាពរ (បើទោះជា នៅ​សល់​តែ​ធាតុ ឬជាផេះក៏ដោយ)។

សម្រាប់ក្រុមអ្នកស៊ើបអង្កេតជប៉ុនវិញ មិនបានបញ្ចប់ត្រឹមនេះទេ ព្រោះទង្វើរបស់លោកតា អាចត្រូវបានចោទប្រកាន់ ពី​បទ​«បោះបង់» និង«មិនរវីរវល់» ពីសាកសព។ បើតាមអ្នកនាំពាក្យ នគរបាលរាជធានីតូត្យូ បានឲ្យដឹងថា ផេះសំណល់បន្សល់​ទុក ពីការបូជាសព អាចត្រូវបានអនុញ្ញាត ឲ្យយកទៅ«បាច» តែនៅកន្លែងមួយចំនួនប៉ុណ្ណោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...