ពីរ​ដៃ​ដាច់​ផ្ញារ ព្រោះ​ចង់​ដាក់​លុយ ចូល​ក្នុង​«ដោះ»

ជាមេរៀនប្រចាំជីវិត ដ៏ជូរចត់ សម្រាប់អតិថិជន ដ៏ខិលម្នាក់នេះ។ ជូរចត់ អាចរហូតដល់រាងចាល ឬយ៉ាងហោចណាស់ ក៏​ត្រូវ​គិត​ឲ្យ​បាន​ច្បាស់​សិន មុននឹងធ្វើអ្វីមួយ។
ទិដ្ឋភាពទាំងស្រុង នៃការវ៉ៅឆាន ពីសំណាក់យុវជនកំហិល ទៅលើស្ត្រីអ្នកបម្រើ ក្នុងភោជនីយដ្ឋាន។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ២៣ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 25, 2015
  • ប្រធានបទ: លូកលាន់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មិនមែនឲ្យតែមានប្រាក់ ចង់ធ្វើអ្វីក៏បាននោះឡើយ។ ហើយបើទោះ ជាមានប្រាក់ ហើយចង់«ចែចង់ស្រី» នោះក៏ដោយ ក៏​គួរ​មានកាយវិការគោរព ទៅដល់ស្ត្រីនោះដែរ។ តែនេះ មិនអញ្ចឹងទេ។ សម្រាប់យុវជនម្នាក់ ក្នុងចំណោមអតិថិជនពីរ​នាក់ ដែល​បានអង្គុយ សម្លក់សម្លឹងស្ត្រីបម្រើការ ក្នុងភោជនីយដ្ឋានតាំងពីមួយសន្ទុះមកនោះ ទំនងជាគិតរួចជាស្រេច ថានាង​អ្នក​​បម្រើ​ម្នាក់​​នេះ ប្រៀបដូចជាចំណី ឬជាល្បែងមួយ របស់ខ្លួនរួចជាស្រេច។

ប៉ុន្តែ នៅពេលដែលសកម្មភាព បានចេញជារូបរាង នាងអ្នកបម្រើ មិនបានបណ្ដោយខ្លួន ឲ្យក្លាយជា«វត្ថុបំណង» របស់​យុវជនកំហិលនេះឡើយ។ នាងបានគ្រវាសដៃចេញ នៅពេលដែលយុវជន យកលុយដ៏សំគមរបស់ខ្លួន ហៀប​មក​ដាក់​ក្នុង​«ដោះ» របស់នាង។ ប៉ុណ្ណឹងហើយ ភ្ញៀវល្មើសមិនបានស្ងប់ចិត្តទេ តែទំនងជាចង់យកឈ្នះ លើយុវតីនោះថែមទៀត ដោយ​បានចុះពីកៅអី ហើយស្ទុះ មកចាប់កំប៉េះគូថរបស់នាង បានបន្តិចទៀត។

កំហឹងផ្ទុះដល់កម្រិត នាងអ្នកបម្រើបានតដៃ ដោយបានផ្ដល់មេរៀន ទៅឲ្យយុវជនវិញ ពីរដៃជាទំងន់ បណ្ដាលឲ្យយុវជន​ដួលថ្មោល ទៅលើក្ដាកម្រាល។

បើតាមសារព័ត៌មានអង់គ្លេស «Metro UK» ឈុតឆាក រវាងស្ត្រីអ្នកបម្រើការ និងអតិថិជន ទាំងពីរនាក់នេះ បានកើតឡើង នៅក្នុងប្រទេសរ៉ូស្សី។ វីដេអូខាងលើនេះ ក៏ត្រូវបានបង្ហោះដំបូង ដោយស្ត្រីម្នាក់ឈ្មោះ Gena Urmanov។ អ្នកផង បាន​លើក​ជាចម្ងល់ថា អ្នកបង្ហោះវីដេអូនេះ ជាស្ត្រីបម្រើការ នៅក្នុងភោជនីយដ្ឋាននោះឬ? យ៉ាងណាក៏ដោយ ប្រតិកម្ម​«សម​ស្រប»​របស់នាង ទៅនឹងទង្វើខិលខូច របស់យុវជនជាអតិថិជន បានបង្កឲ្យមានភ្ញាក់ផ្អើល ពាសពេញពិភពអ៊ិនធើណែត ទៅ​ហើយ រហូត​មក​ទល់ម៉ោងនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...