យុវជន​ម្នាក់​ល្មោភ​​​រួម​រ័ក្ស​ឲ្យ​សម្លេង​ខ្លាំងៗ រង​ការ​បណ្ដេញ​ចេញ

អ្នកនៅជិតខាងទាំងអស់ ពិតជាទ្រាំលែងបានតទៅទៀត ព្រោះជារៀងរាល់ថ្ងៃ ពួកគេបានលឺសម្លេង ចេញពីក្នុងបន្ទប់ របស់​យុវជន​ម្នាក់ ដែល​មិន​ត្រឹមតែល្មោភ ខាងរួមរ័ក្សមិនស្វាងនោះទេ តែថែមទាំងពូកែ ធ្វើឲ្យខាងស្រីស្រែកថ្ងូរឲ្យរដឹក និងរញ្ជួយដល់គ្រែ ឮសូរ​ដល់​ក្រៅ​នោះ​ទៀត។ ឮប៉ុណ្ណេះ មិនទាន់គ្រប់គ្រាន់ទេ តែអ្នកជិតខាងតែងបានប្រទះឃើញ ស្រោមអនាម័យជាច្រើន ដែល​យុវជន​បាន​គ្រវាត់​តាម​បង្អួច ចោល​មក​ខាង​ក្រៅ។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 31, 2015
  • ប្រធានបទ: ហួសចិត្ត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជារៀងរាល់យប់ និងពេលខ្លះទាំងកណ្ដាលថ្ងៃចេស យុវជនល្មោភកាមម្នាក់ បានបង្ករឿងហេតុ ដ៏គួរឲ្យហួសចិត្ត សម្រាប់​អ្នករស់នៅ ជិតខាងរបស់ខ្លួន។ នោះគឺយុវជនយើង បានបង្ហោះដៃគូរួមភិសម័យ​របស់ខ្លួន ឲ្យឡើងថានសួគ៌៧ជាន់ ជា​មួយ​នឹងសម្រែកថ្ងូរ ដ៏អស្ចារ្យ ដែលធ្វើឲ្យអ្នករស់នៅជិតខាង ក្នុងសង្កាត់ទី១៦ នៃរដ្ឋធានីប៉ារីស អត់ទ្រាំមិនក្ដៅ​ក្រហាយ​មិន​បាន។ នេះបើតាមការផ្សាយដឹង ពីសារព័ត៌មានបារាំង «Le Parisien» ផ្សាយក្នុងសប្ដាហ៍កន្លងទៅ។

អ្នកជិតខាងម្នាក់ បានថ្លែងប្រាប់សារព័ត៌មានខាងលើថា៖ «ខ្ញុំមិនដឹងថា វាកំពុងសម្ដែងតួអង្គ ក្នុងវគ្គកាម៉ាស៊ូត្រា (Kama​-sutra ជាគម្ពីរួមរ័ក្សដ៏ល្បី របស់ប្រទេសឥណ្ឌា) នោះទេ តែខ្ញុំឮសម្លេង សឹងតែរាល់យប់ គឺអត់លួសពេលសោះ តែម្ដង»។

អ្នកជិតខាងម្នាក់ទៀត បានរាយការណ៍ដែរថា មានយុវតីស្អាតៗ ពីប្រទេសអ៊ឺរ៉ុបខាងកើត មកកាន់ផ្ទះយុវជននោះ បន្ត​កន្ទុយ​គ្នាជាប់មិនដែលដាច់ឡើយ។ ហើយមិនត្រឹមតែសម្លេងទេ តែយុវជនថែមទាំង​ឲ្យអ្នកជិតខាង​ខ្លួន អាច​ទស្សនា​ឈុត​ឆាក​រួមរ័ក្ស ដូចនៅក្នុងភាពយន្ដ X ដូច្នេះថែមទៀត។ អ្នកជិតខាងដដែលនោះ បានថ្លែងឡើងថា៖ «គាត់មិនខ្វល់... ពេល​ណា ក៏​គាត់មានពេល ឡើងថានសួគ៌ដែរ។ យើងគេងអត់បាន ព្រោះសម្លេងស្រែកខ្លាំងៗ។ ជាពិសេស ពេលមេឃ​មាន​ថ្ងៃល្អ គាត់​បើកបង្អួចចំហរ ពេលណាមិនមានថ្ងៃ គាត់បិទបង្អួច។ តែបង្អួចនេះ អត់មានវាំងននបិទបាំងទេ។ អញ្ចឹង អ្វី​ដែល​គាត់​ធ្វើ គឺ​យើង​ឃើញទាំងអស់។ គាត់ថែមទាំងគ្រវាត់ស្រោមអនាម័យ ចោលតាមបង្អួចនោះទៀត។»

សុំសិទ្ធិគេង...

នៅពេលដែលអ្នកជិតខាង បានទៅគោះទ្វា ដើម្បីនិយាយប្រាប់ ឲ្យធ្វើ«តិចៗ»នោះ យុវជនល្មោភកាម ដែលមានឈ្មោះថា ដម ជ័ន (Dom Juan) បានឆ្លើយមកវិញ បែបវាហី នៅនឹងមាត់ទ្វាបន្ទប់ខ្លួន ជាមួយនឹងដងខ្លួនទទេមួយល្វែងលើ ថា៖ «ខ្ញុំជា​មនុស្សប្រុស ខ្ញុំត្រូវការរួមរ័ក្ស»។ ដូច្នេះ រឿងរ៉ាវត្រូវតែរីកធំជាងមុន ព្រោះក្រុមអ្នកជិតខាង បានធ្វើ​ពាក្យ​បណ្ដឹង​មួយ ឡើង​ទៅ​ចៅ​​សង្កាត់ ដែលជាតំណាងរាស្ត្រមួយរូបដែរ (នៅបារាំង អាចធ្វើជាចៅសង្កាត់ផង ធ្វើជាតំណាងរាស្ត្រផង)។

នៅក្នុងនិតិវិធីដំបូង ចៅសង្កាត់ទី១៦ នៃរដ្ឋធានីប៉ារីសរូបនោះ បានផ្ញើរសំបុត្រជូនដំណឹងមួយច្បាប់ ទៅកាន់យុវជន ដើម្បី​ធ្វើយ៉ាងណា ឲ្យ​ការរួមរ័ក្សរបស់ខ្លួន បំពេញរសជាតិ សម្រាប់តែខ្លួនឯងបានហើយ។ តែសំបុត្រនោះ មិនមានការឆ្លើយ​តប​ទេ បើតាមលោកចៅសង្កាត់ដដែល។ លោកចៅសង្កាត់បាននិយាយថា៖ «ខ្ញុំក៏បានធ្វើអន្តរាគមន៍ ជាបន្តទៅកាន់ស្នងការ​នគរបាល ទៅលើទង្វើដែលមានសម្លេង ទ្រាំមិនបាន ហើយកើតឡើង សឹងរាល់ពេល ព្រោះអ្នកជិតខាង គ្នាគ្រាន់តែ​សុំ​សិទ្ធិ​គេង​ប៉ុណ្ណោះ»។

តាមសារព័ត៌មានដដែល បាន្យដឹងថា ក្នុងពេលនេះ ម្ចាស់អាគារកំពុងធ្វើចំណាត់ការ បណ្ដេញយុវជន ដម ជ័ន ចេញពី​អាគារ ដើម្បីធ្វើយ៉ាងណា ឲ្យអ្នកស្នាក់នៅផ្សេងទៀត នៅទីនោះ អាចរស់នៅបានដោយសុខស្រួល ស្របនឹងការចែង​យ៉ាង​ច្បាស់ នៅ​ក្នុង​ច្បាប់​បារាំង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...